0

ស្ត្រី​សតិ​មិន​គ្រប់​ម្នាក់​សន្លប់​ស្ត្រី​ម្នាក់​ជាប់​ខ្នោះ​ក្រោយ​ផឹកស៊ី​វាយ​គ្នា​

ស្ត្រី​សតិ​មិន​គ្រប់​ម្នាក់​សន្លប់​ស្ត្រី​ម្នាក់​ជាប់​ខ្នោះ​ក្រោយ​ផឹកស៊ី​វាយ​គ្នា​

ខេត្ត​ឧត្តរមានជ័យ ៖ កាល​វេលា​ម៉ោង​១​និង​១៥​នាទី ថ្ងៃទី​២​ខែ​កុម្ភ​:​ឆ្នាំ​២០១៧​មាន​កើតរ​ណី ហិង្សា​ដោយ​ចេតនា នៅ​ចំណុច​ក្រោយ​ផ្សារ​សំរោង ភូមិ​-​សង្កាត់​-​ក្រុង​សំរោង ។​

​បង្កឡើង​ដោយ​ឈ្មោះ ម៉ៅ  ថុល ភេទ​ស្រី អាយុ ៤៥​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ បាន​វាយ និង​យក​ដុំ​ឈើ​មួយ​ដុំ​គប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ភ្លេង  សែន ភេទ​ស្រី អាយុ ៣៧​ឆ្នាំ រស់នៅ​ភូមិ​ដូន​កែន សង្កាត់​ក្រុង​សំរោង​(​មនុស្ស​មិន​គ្រប់​ទឹក​) បណ្តាល​ឲ្យ​ហើ​មមុខ និង​បែក​ក្បាល សន្លប់​បាត់ស្មារតី ។

​ក្រោយ​កើតហេតុ កម្លាំង​ប៉ុស្តិ៍ និង​ជំនាញ បាន​ចុះ​ទៅ​ជួយ​អន្តរាគមន៍ យក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែកឯ​ជនសង្ស័យ និង​វត្ថុតាង នាំ​មក​កាន់​អធិការដ្ឋាន​ធ្វើ​ការសួរនាំ និង​កសាង​សំណុំរឿង​តាម​និតិ​វិធី ។​ មូលហេតុ ៖ ផឹកស៊ី​ស្រវឹង ឈ្លោះ​គ្នា ហើយ​ជនសង្ស័យ​មិនសូវ​គ្រប់ទឹក​ដូចគ្នា ៕

 

 

IMG-20170203-WA0005 IMG-20170203-WA0010 IMG-20170203-WA0008

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!