0

កសិករ​៤​នាក់​ជីក​គល់ឈើ​បេង​ប៉ះ​ម៉ី​ន​ផ្ទុះ​ស្លាប់​២​នាក់​រងរបួស​២​នាក់ នៅ​ស្រុក​ត្រពាំង​ប្រាសាទ​

កសិករ​៤​នាក់​ជីក​គល់ឈើ​បេង​ប៉ះ​ម៉ី​ន​ផ្ទុះ​ស្លាប់​២​នាក់​រងរបួស​២​នាក់ នៅ​ស្រុក​ត្រពាំង​ប្រាសាទ​

​ខេត្ត​ឧត្តរមានជ័យ​៖ កសិករ​៤​នាក់​ជីក​គល់ឈើ​បេង​ប៉ះ​ម៉ី​ន​១ មួយ​គ្រាប់​មិន​ស្គាល់​ម៉ាក​ផ្ទុះ បណ្តាលអោយ​ស្លាប់​ចំនួន ២ នាក់ និងរ​បូស​ចំនួន ២ នាក់ នៅវេលា​ម៉ោង ៤ និង ៥៧ នាទី​ល្ងាច ថ្ងៃទី ០២ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ស្ថិតនៅ​ពី​ខាងក្រោយ​ភូមិសាស្ត្រ​អូរ​ខ្សាច់ ភូមិ​ចា​ថ្មី ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ ចំណុច VA. ៣៨២០០. ៨៦៣០០.​។​

​កសិករ​ចំនួន ៤ នាក់​មាន ៖ ១. ឈ្មោះ​. ឆាយ​.​ប៉ឿន​. ភេទ​. ប្រុស​. អាយុ​. ៦៥.​ឆ្នាំ​.​រស់នៅ​ភូមិ​ត្រពាំង​បី​.​ឃុំ​ព្រះ​ប្រឡាយ​.​ស្រុក​.​ត្រពាំង​ប្រសាទ​. ខេត្ត​ឧត្តរមានជ័យ​ស្លាប់ ២.​ឈ្មោះ ប៉េង ស៊ីម ភេទ​ប្រុស អាយុ ១៣ ឆ្នាំ ត្រូវជា​កូន​ស្លាប់ ៣.​ឈ្មោះ រស់ ភាន ភេទ​ប្រុស អាយុ ៥៥ ឆ្នាំ រងរ​បូស​ដៃ​ទាំង​សង្ខា​ស្រាល ៤. ឈ្មោះ ឈិន ប៊ុនធឿន ភេទ​ប្រុស អាយុ ៥៤ ឆ្នាំ រងរ​បូស​ស្រាល រស់នៅ​ភូមិ ឃុំ ខាងលើ អ្នករ​បូស​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូន ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ត្រពាំង​ប្រាសាទ មូលហេតុ​ចូលទៅ​ជីក​គល់ឈើ​បេង ។​

​ចំណែក​សាកសព កំលាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទកំពុង​សហការ​ជាមួយ​ក្រុម​គ្រួសារ និង​អាជ្ញាធរ​ដែនដី​ឡើង​ទៅ​យក​ទាំង​យប់ ដើម្បី​ប្រគល់​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

 

IMG-20170203-WA0001 IMG-20170203-WA0002

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!