0

​កំលាំង​នគរបាល​វរៈ​905​សហការ​មន្ទីរ​កសិកម្ម​ខេត្ត​បង្ក្រាប ឃាត់ខ្លួន​ឈ្មួញ​ឈើ​បាន​ចំនួន ៣​នាក់​និង​ឈើ​ចំនួន ២៥​ដុំ​

​កំលាំង​នគរបាល​វរៈ​905​សហការ​មន្ទីរ​កសិកម្ម​ខេត្ត​បង្ក្រាប ឃាត់ខ្លួន​ឈ្មួញ​ឈើ​បាន​ចំនួន ៣​នាក់​និង​ឈើ​ចំនួន ២៥​ដុំ​

ខេត្ត​ឧត្តរមានជ័យ ៖ កំលាំង​នគរបាល​វរៈ 905​ចំនួន ១០​នាក់​ដឹកនាំ​ដោយ​លោក ឧ​/​ត្រី ហង្ស បូរ​សហការ មេព្រៃ ចំនួន ៧ នាក់ ដឹកនាំ​ដោយ​លោក សូត្រ ស៊ី​សុខ​ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ឧត្តរមានជ័យ បាន​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ ឃាត់ខ្លួន​ឈ្មួញ​ឈើ​បាន​ចំនួន ៣​នាក់​និង​ឈើ​ចំនួន ២៥​ដុំ ប្រភេទ​ឈើ​ធ្នង់ កាល វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃទី​២ ខែ​កុម្ភ​: ឆ្នាំ ២០១៧ ចំណុច​និយាម​កា (0379385 1566114) នៅ​ចំណុច​ភូមិសាស្ត្រ (​ព្រៃ​សហគមន៍​ស​ង្ស​រុក្ខវ័​ន​) ស្ថិត​ក្នង​ភូមិ​ទំនប់​ថ្មី ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត ឧត្តរ​មានជ៍យ ។​

​ជនសង្ស័យ​ចំនួន ៣ នាក់​មាន​ឈ្មោះ ដូចខាងក្រោម​៖ 1/​ឈ្មោះ ចិន វិត ប្រុស​៣៥​ឆ្នាំ ភូមិកំណើត​ភូមិ​អណ្តូង​ពោ​ធ៍​ឃុំ​អណ្តូង​ពោ​ធ៍​ស្រុក​បារាយណ៍​ខេត្ត​កំពង់ធំ​។ 2/​ឈ្មោះ​ចិន ប៊ុន ហៀ​ង​ប្រុស ៥២ ឆ្នាំ្ន​រស់នៅ​ភូមិ​ទំនប់​ថ្មី  ឃុំ​ត្រពាំង​ង​តាវ ស្រុក​អន្លង់វែង ខេត្ត ឧ​/​ជ 3/​ឈ្មោះ   ងា​ន  រដ្ឋា  ប្រុស ៥២​ឆ្នាំ​ភូមិ ស្រែ​ក្រសាំង ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រ​ពាំ​ប្រសាទ  ខេត្ត​ឧត្តរមានជ័យ ។​

​សមត្ថកិច្ច​កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាម​និតិ​វិធី ៕

 

IMG-20170202-WA0037 IMG-20170202-WA0036 IMG-20170202-WA0035

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!