ខេត្តឧត្តរមានជ័យ៖ កម្លាំងនគរបាលខេត្តឧត្តរមានជ័យ ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានដាក់កម្លាំងស្ទាក់បង្ក្រាប នៅរសៀល ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ឃាត់ខ្លួន
បានក្រុមចោរប្លន់៤នាក់មុខសញ្ញាសកម្ម ប្លន់ និង កាច់សោ.ក ម៉ូត នៅខេត្តឧត្តរមានជ័យ .ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។
ក្នុងនោះ (ករណីប្លន់ ផ្សារអន្លង់វែង,ត្រពាំងប្រាសាទ,ស្រុកក្រឡាញ់ និងបន្ទាយមានជ័យ) ដែលមានដីកាចាប់ខ្លួនពីខេត្តឧត្តរមានជ័យផងដែរ។
ជនសង្ស័យមានឈ្មោះដូចខាងក្រោម ៖ ១- ឈ្មោះ ឈឹម បូរី ភេទប្រុស អាយុ២៩ឆ្នាំ ២- ឈ្មោះ ពឿ សៀន ភេទប្រុស អាយុ២៨ឆ្នាំ ៣- ឈ្មោះ ម៉ុត វៀច ភេទប្រុស អាយុ២៨ឆ្នាំ ៤-ឈ្មោះ លួន បឿន ភេទប្រុស អាយុ៦១ឆ្នាំ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងការឃាត់ខ្លួននោះ ដកហូតវត្ថុតាងរួមមាន ម៉ូតូ ២គ្រឿង, សោខ្សៀអក្សរ T ០២ ដើម, សោកាច់ចុងស្រួចសំប៉ែត ០៣ ដើម,លួសឆ្កិះសោ ០២ ,បាឡូ ០១,ខោអាវ ០២ កំប្លេ,មួក ០២, កាបូបលុយ ០២, ទូរស័ព្ទ ០៣គ្រឿង។ ក្រុមនេះជាក្រុមតែមួយជាមួយ ឌឹម ល្វា ហៅស្រអែម។
សមត្ថកិច្ច បានបន្តទៀតថា បច្ចុប្បន្នករណីខាងលើកម្លាំងជំនាញយើង កំពុងធ្វើការ សាកសួរ និង រៀបចំសំណុំរឿងតាមនីតិវិធី ៕