ខេត្តបន្ទាយមានជ័យ ៖ ពិធីប្រកាសតែងតាំងព្រះចៅអធិវត្តនិងគ្រូសូត្រស្តាំ វត្តសុភមង្គល មានការចូលរួមព្រះគ្រូសោភ័ណវិមល ប៉ាតសុគន្ធអនុគណក្រុងសិរីសោភ័ណ លោក ប្រាក់ សុភ័ត អនុប្រធានមន្ទីរធម្មការសាសនាខេត្តបន្ទាយមានជ័យ និងព្រះសង្ឃជាច្រើនអង្គទៀត បានចូលរួមក្នុងពិធីប្រកាសតែងតាំងព្រះចៅអធិវត្តថ្មីនេះដែរ ព្រឹកថ្ងៃទី២ខែគុម្ភៈ ឆ្នាំ២០១៧នេះនៅក្នុងបរិវេនវត្តសុភមង្គល ស្ថិតក្នុងភូមិ អូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ក្នុងពិធីប្រកាសតែងតាំងនោះ ព្រះគ្រូ ប៉ាត សុគន្ធ អនុគណក្រុងសិរីសោភ័ណបានឡើងអានប្រកាស លេខ០១៣/១៧ អ ន គ សេចក្តីសម្រេចតែងតាំងភិក្ខុ ជួនជា ដែលមានព្រះជន្ម៨០វស្សា បច្ចប្បន្នគង់នៅក្នុងវត្តសុភមង្គល ស្ថិតក្នុងភូមិ រោងម៉ាស៊ីនសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទទួលភារកិច្ចជាព្រះចៅអធិការវត្តសុភមង្គល បាប់ពីថ្ងៃប្រកាសនេះតទៅ និងសេចក្តីសម្រេចតែងតាំងព្រះភិក្ខុ ធឿនថន មានព្រះជន្ម៣៥វស្សាគង់នៅក្នុងវត្តសុភមង្គល ស្ថិតក្នុងភូមិ រោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឲ្យទទួលភារកិច្ចជាព្រះគ្រូសូត្រស្តាំចាប់ពីថ្ងៃប្រកាសនេះតទៅ ។
ក្នុងនោះដែរ ព្រះគ្រូ ប៉ាត សុគន្ធ អនុគណក្រុងសិរីសោភ័ណបានមានសង្ឃដិការថា ថ្ងៃនេះនៅក្នុងវត្តសុភមង្គលបានប្រកាសតែងតាំងព្រះគ្រូចៅអធិការវត្តសុភមង្គលថ្មីនេះដោយសារតែ ព្រះគ្រូចៅអធិការវត្តសុភមង្គលចាស់ព្រះអង្គស៊ានញាណ បានទទអនិច្ចកម្មពេលថ្មីៗនេះ។ស្របពេលក្នុងពិធីប្រកាសតែងតាំងនោះលោកប្រាក់សភ័តបានធ្វើការផ្តាំផ្ញើរដល់ព្រះគ្រូចៅអធិការវត្តដែលទើបតែតែងតាំងថ្មីៗនិងលោកគ្រូសូត្រស្តាំត្រូវសហការឲ្យបានជិតស្និតជាមួយសង្ឃក្រោមឱវ៉ាទ និងជាមួយសង្ឃថ្នាក់លើ ដូចជាមេគណខេត្ត មេគណក្រុងស្រុក ប្រធានមន្ទីរធម្មការសាសនាខេត្តឲ្យបានល្អ ដើម្បីដឹកនាំដោះស្រាយរាល់សភាពការរណ៍ជាក់ស្តែងនៅចំពោះមុខ និងសភាពការអសកម្មទាំងឡាយណាដែលនាំឲ្យប៉ះពាល់ដល់ឥទ្ធិពលព្រះពុទ្ធសាសនា។
លោក ប្រាក់ សុភ័ត បានបញ្ជាក់ទៀតថា ព្រះគ្រូចៅអធិការថ្មីត្រូវយកចិត្តទុកដាក់ថែរក្សាសាមគ្គីភាពផ្ទៃក្នុងជួរព្រះសង្ឃទាំងអស់ក្នុងខេត្តឲ្យបានល្អ ត្រូវចេះសហការណ៍ជាមួយអាចារ្យ គណៈកម្មកាវត្តទាំងអស់ មិនត្រូវឲ្យមានអធិករក្នុងវត្តជាដាច់ខាតបច្ច័យ ដែលបានមកពីពុទ្ធបរិស័ទចូលក្នុងពិធីបុណ្យទានផ្សេងៗនោះត្រូវប្រើក្នុងចំណូលចំណាយឲ្យមានខ្ទង់ត្រឹមត្រូវ ហើយមិនត្រូវបែកបាក់សាមគ្គីគ្នានៅក្នុងវត្ត មិនត្រូវប្រកាន់បក្សពួកនេះប ក្សពួកនោះ ជាដាច់ខាត ដើម្បីប្រែក្លាយទីវត្តអារាមជាកន្លែងថ្នាលបណ្តុះបណ្តាលមនុស្សជំនាន់ក្រោយឲ្យក្លាយទៅជា មនុស្សល្អកូនល្អនិងជាធនធានមនុស្សដែលជាតិត្រូវការជាចាំបាច់ ៕
គង្គា