0

មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង ស្រុក​មង្គល​បូរី នាំ​សាច់ញាតិ​ចូល​ផឹកស៊ី ច្រៀង​នៅ​ហាង​ហេង​គង់ គិត​លុយ​រួចស្ពាយ​កាំភ្លើងវែង​ធុនអាការ​ទៅ​រក​បាញ់ម្ចាស់​ហាង​ បង្កឲ្យ​មាន​ការ​ភ្ញាក់ផ្អើល

មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង ស្រុក​មង្គល​បូរី នាំ​សាច់ញាតិ​ចូល​ផឹកស៊ី ច្រៀង​នៅ​ហាង​ហេង​គង់ គិត​លុយ​រួចស្ពាយ​កាំភ្លើងវែង​ធុនអាការ​ទៅ​រក​បាញ់ម្ចាស់​ហាង​ បង្កឲ្យ​មាន​ការ​ភ្ញាក់ផ្អើល

​បន្ទាយមានជ័យ​៖ ឈ្មោះ កែវ ស៊ុន​លី មាន​តួនាទី​ជា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង ស្រុក​មង្គល​បូរី នាំ​សាច់ញាតិ​ចូល​ផឹកស៊ី ច្រៀង​នៅ​ហាង​ហេង​គង់ ដោយ​ខឹង​អ្នក​ចាក់​ឌី​ស​ខារ៉ាអូខេ ចាក់​បទ​ខ្លួន​មិនចេះ​ច្រៀង បាន​យក​ស្រា​ចាក់​លើ​ក្បាល​មេក្រូ​ហ្វូន ម្ចាស់​ហាង​ស្តីឲ្យ រួច​ខឹង​កាន់តែ​ខ្លាំង​ហៅ​គិត​លុយ​រួច​ចេញ​ទៅ​បាត់​មួយសន្ទុះ​ក្រោយមក​ ​ស្ពាយ​កាំភ្លើង​វែង​ធុន​អាការ​ទៅរក​បាញ់​ម្ចាស់​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល និង​ព្រលឹងចុងសក់ កាល​ម៉ោង ៨​និង​៣០​នាទី​យប់​ថ្ងៃទី​០១​ខែ​កុម្ភ​:​ឆ្នាំ​២០១៧​នៅ​ភោជនី​ដ្ឋា ន​និង​ខារ៉ាអូខេ​ហេង​គង់​ស្ថិត​ភូមិ​ជំទាវ​ឃុំ​ឫស្សី​ក្រោក​ស្រុក​មង្គល​បូរី​។​

​តាម​សំដី​ប្រពន្ធ​ម្ចាស់​ភោជនីយ៍ដ្ឋាន​និង​ខា​រ៉ា​អូរ​ខេ​ហេង​គង់​បាន​ប្រាប់​មុន​ពេល​ឈ្មោះ កែវ ស៊ុន​លី មាន​តួនាទី​ជា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង ស្រុក​មង្គល​បូរី​ស្ពាយ​កាំភ្លើង​ធុន​អាការ និង​មាន​ពាក់​ទុ​សៀ​រដាក់​មក​ជេរប្រមាត​និង​រក​បាញ់​ម្ចាស់​ហាង​ឈ្មោះ ហេង គង់ និង​ស្រី​បំរើរ​ការ​ក្នុង​ហាង​រត់​ចែក​ជើង​ស​ព្រាត​នោះ​។​

​នៅ​អំឡុង​ម៉ោង​ប្រមាណ​៦​ជាង​មាន​ឈ្មោះ កែវ ស៊ុន​លី បាន​នាំ​ប្រពន្ធ​និង​សាច់ញាតិ​និង​មិត្តភក្តិ​មាន​គ្នា​ចំនួន​៦​នាក់​ស្រី​គឺ​ប្រពន្ធ​ដែល​ស្រវឹង​ពី​ណា​មិន​ដឹង​បាន​ចូល​ច្រៀង​ខា​រ៉ា​អូរ​ហើយ​បាន​ខឹង​និង​ស្ត្រី​ចាក់​ខា​រ៉ា​អូរ​ខេ​ក្នុង​បន្ទប់​ថា​ចាក់​តែ​បទ​អោយ​មិនចេះ​ច្រៀង​។​ឈ្មោះ កែវ ស៊ុន​លី បាន​យក​កែវ​មាន​ស្រា​ចាក់​ដាក់​ក្បាល​មេក្រូ ហើយ​ស្ត្រី​បំរើការ​ក្នុង បន្ទប់​ប្រាប់ថា បើ​ពូ​យក​កែ​មាន​ស្រា​ចាក់​ដាក់​ក្បាល​មេក្រូ​ន​ខូច​ថៅ​គាត់​គឹ​ត​លុយ​។​

​ឈ្មោះ កែវ ស៊ុន​លី បាន​និយាយ​តប​ថា​៖​បើ​ម៉ៃក្រូ​ហ្វូន​ខូច​គិត​លុយ​ទៅ​ក្រោយ​ពេល​ច្រៀង​ហើយ​អោយ​គឹ​ត​លុយ​ទាំង​ថ្លៃ​ម៉ោង​ខា​រ៉ា​អូរ​ខេ និង​ថ្លៃ​ម្ហូប​ក្លែម និង​ថ្លៃ​ម៉ៃក្រូ​ហ្វូន​ចំនួន ២​និង​ដោះ​ក្បាល​អំភ្លី​ម៉ៃក្រូ​ហ្វូន​អោយ​គឹត​សរុប​អស់​ជាង ១​លាន​រៀល​(​បានអោយ​៣០០​ដុល្លា​អាប់​លុយ​អោយ​វិញ ៥០​ដុល្លា​)​។​ក្រោយពេល​ប្រគល់​អំភ្លី​និង​ម៉ៃក្រូ​ហ្វូន​អោយ​អោយទៅ​ឈ្មោះ កែវ ស៊ុន​លី ទទួល​ដាក់​ក្នុង​រថយន្ត​ហើយ​ទាញ​ចេញពី​ឡាន​បោក​កំទិច​ចោល​មុខ​ហាង​។​

​ប្រពន្ធ​ម្ចាស់​ហាង​ហេង​គង់​បាន​បញ្ជាក់​ប្រាប់ថា​៖​ក្រោយ ពេលដែល​ឈ្មោះ កែវ ស៊ុន​លី ចេញ​ហាង​រយះពេល​ជិត​កន្លះ ម៉ោង​ក្រោយ​ស្រាប់​ឃើញ​ជិះ​រថយន្ត​ធុន​បា​ឡែន មកវិញ​ចត​មុខ​ហាង​ហើយ​ដោះអាវ​ពាក់​ខោ​ពណ៌​ទា​ហ៊ាន​ដោយ​មាន​កាន់​កាំភ្លើង​ធុន​អាកា​រហើយ​ពាក់​ទុ​ស៊ៀ ដាក់​គ្រាប់​ពេញ​។​

​ក្រោយ​ពេល​ចុះ​ពី​រថយន្ត​អា​មេ​កាំភ្លើង​សូរ​ច្រក​បេះ​សោ​ប៉េះនិ​យាយខ្លាំងៗ​ថា​៖​អា​ញ​មក​បាញ់​ម្ចាស់​ហាង​អា​ហេង​គង់​និង​មី​ស្រី​បំរើ​ក្នុង​ខា​រ៉ា​អូរ​ខេ​ចោល​បង់លុយ​អោយ​អស់​២០ លាន​រៀល​ត្រូវ​ឆ្នោត​ថ្ងៃមិញ​អស់​ប៉ុន្មាន​លុយ​។​ក្រោយពេល​និយាយ​បណ្តើរ​ជេរ​បន្តិច​បណ្តើ​រក​បាញ់​ម្ចាស់​ហាង ហេង​គង់ និង​អ្នកបម្រើ​ក្នុង​ហាង​រត់​បាតជើង​ស​ព្រាត​ចូល​ព្រៃ​ក្រោយ​អស់ហើយ​មាន​អ្នក​ស្គាល់​គ្នា​ម្នាក់​អង្គុយ​ផឹក​ស៊ីក្នុង​ហាង​បាន​ចូល​មក​ហាម​និង​ឃាត់​សុំ​អោយ​ត្រឡប់​ទៅផ្ទះ​វិញ​។​ ​ហើយ​ចេញពី​ហាង​ទៅ​ស្រែក​ជេរ​និង​រក​បាញ់​នៅផ្ទះ​ក្បែរ​ផ្សារ​មង្គល​បូរី​បណ្តាលអោយ​អ្នកជិតខាង​ភ័យ​នៅពេល​ដែល​ស្រែកជេ​រក​បាញ់​ទាំង​ម្ចាស់​ហាង ហេង​គង់ និង​ប្រមាណ​រក​បាញ់​ឱ​ពុក​ម្តាយ​ថែម​ទៀត​។​

​ប្រពន្ធ​ម្ចាស់​ហាង​ហេង​គង់​បាន​បញ្ជាក់ថា​៖​ក្រោយ​ដែល​ឈ្មោះ កែវ ស៊ុន​លី មាន​តួនាទី​ជា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្រុក​មង្គល​បូរី​ជេ​ប្រមាណ​មើលងាយ​និង​រក​បាញ់​សំលាប់​នៅ​និង​ហាង​រហូត​ដល់​ផ្ទះ​គឺ​បាន​ដាក់​ពាក្យបណ្តឹង​រួចហើយ នៅ​ព្រឹក​ថ្ងៃទី​២​ខែ​កុម្ភ​:​ឆ្នាំ​២៩១៧​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​មង្គល​បូរី​ដើម្បី​រក​យុត្តិធម៌​និង​ចាត់វិធានការ​តាមច្បាប់​៕

VID-20170202-WA0010_21360 VID-20170202-WA0009_14519 IMG_20170202_101242

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!