0

អេ​ស្កា​១​គ្រឿង​វាយ​ព្រៃ ប៉ះ​គ្រាប់មីន ផ្ទុះ​បណ្តាល​ឲ្យ​តៃកុង​របួសស្រាល​

អេ​ស្កា​១​គ្រឿង​វាយ​ព្រៃ ប៉ះ​គ្រាប់មីន ផ្ទុះ​បណ្តាល​ឲ្យ​តៃកុង​របួសស្រាល​

​ខេត្ត​ឧត្តរមានជ័យ ៖ អេស​ស្កា​១​គ្រឿង​ស៊ីឈ្នួល​វាយ​ព្រៃ ប៉ះ​គ្រាប់មីន ផ្ទុះ​បណ្តាល​ឲ្យ​តៃកុង​របួសស្រាល និង​ខូច​អេ​ស្កា​ផងដែរ កាល​វេលា​ម៉ោង​១៦​និង​៣០ នាទី រសៀល នៅ​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ  ឆ្នាំ​២០១៧  នៅ​ចំណុច​វាល​បេង ស្ថិននៅ​ភូមិ​តា​ម៉ា ឃុំ​បេង   ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ ។​

​នគរបាល​ស្រុក បន្ទាយ​អំពិល បានឲ្យដឹងថា បុរស​អ្នកបើកបរ​ឈ្មោះ ឃុំ រស្មី អាយុ   ២៣ ឆ្នាំ  (​រង​របួសស្រាល​)  រស់នៅ​ភូមិ​ក្បាល​មួក ឃុំ​មោង​ឬ​ស្សី ស្រុក​មោង​ឬ​ស្សី    ខេត្ត​បាត់ដំបង ។​

​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ឧត្តរមានជ័យ ៕

IMG-20170202-WA0001

IMG-20170202-WA0003

IMG-20170202-WA0002

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!