ខេត្តបាត់ដំបង៖ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបងស្រាវជ្រាវមុខសញ្ញាលក់ចែកចាយគ្រឿងញៀនខុសច្បាប់ ឃាត់ខ្លួន បុរសលក់គ្រឿងញៀន៣នាក់និង ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៥កូនថង់និសម្ភារ:មួយចំនួនទៀត កាល វេលាម៉ោង ១២.៣០នាទី ថ្ងៃទី ៣១ មករា ២០១៧ នៅត្រង់ ចំណុចក្រុមទី១២ភូមិក្តុល សង្កាត់ ក្តុលដូនទាវ ក្រុង/ខេត្តបាត់ដំបង ។
លោក វរសេនីយ៏ត្រី ប៉ាង ហៀង អធិការនគរបាលក្រុងបាត់បងបានឲ្យដឹងថា កម្លាំងរបស់លោកបានដាក់ការស៊ើបអង្កេតមុខសញ្ញានេះ ជាយូរមកហើយ ទើបបានសេចក្តីសម្រេចពីលោកឧត្តមសេនីយ៍ស្នងការនិងឆ្លងយោបល់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តនិងឈានដល់ការបង្ក្រាបករណី ជួញដូរគ្រឿងញៀនហាមឃាត់ខុសច្បាប់ៈឃាត់ខ្លួន ជនសង្ស័យបាន៣នាក់នៅភូមិខាងលើ។
លោកអធិការក្រុងបានឲ្យដឹងទៀតថា ក្រុមបង្ក្រាបនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ហាមឃាត់ខុសច្បាប់១ករណីនិងឃាត់ខ្លួនបុរសសង្ស័យបានចំនួន៣នាក់ជាក់ស្តែង ។ ទី១.ឈ្មោះ តុល តង អាយុ២២ឆ្នាំ ទីលំនៅក្រុមទី១២ភូមិក្តុល សង្កាត់ក្តុលដូនទាវ ក្រុង/ខេត្តបាត់ដំបង(អ្នកចែកចាយផ្ទាល់) ។
ទី២.ឈ្មោះខាំ គឹមលាងអាយុ២១ឆ្នាំ រស់នៅភូមិឃុំដូចគ្នា (កូនចៅចែកចាយ) ។
ទី៣.ឈ្មោះ ដួង ខេមរី អាយុ២៧ឆ្នាំ រស់នៅភូមិឃុំដូចគ្នា (កូនចៅចែកចាយ) ។
សំភារៈផ្សេងៗសមត្ថកិច្ចដកហូតបានរួមមាន៖ ថ្នាំញៀនប្រភេទម៉ាទឹកកកឬ(មេតំហ្វេតាមិន ice) ចំនួន៥កូនថង់(ធំ០២និងតូច០៣)សម្ភារ:ពាក់ព័ន្ធគ្រឿងញៀនដូចជា ទែម៉ូម៉ែតសំរាប់ជក់ថ្នាំញៀន១ និងដបកែច្នៃសំរាប់ជក់ថ្នាំញៀន១ កន្ត្រៃសំរាប់កាត់ថង់ប្លាស្ទិក១ កាបូបដាក់លុយពណ៌ខ្មៅ១ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ០១សន្លឹកប័ណ្ណសំគាល់ខ្លួន (ថៃ)០១សន្លឹកដែកកេះ ចំនួន០២ និងដាវសាម៉ូរ៉ៃ ១ដើមនិង ប្រាក់ខ្មែរ ចំនួន៣៨៣០០រៀល និងម៉ូតូហុងដាឌ្រីម C125ពណ៌ខ្មៅជាមធ្យោបាយសំរាប់បំរើការដឹកជញ្ជូនធ្វើសកម្មភាពក្នុងការចែកចាយថ្នាំញៀន០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ និងវត្ថុតាងត្រូវសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងតាមទៅតាមផ្លូវច្បាប់ ៕