ខេត្តសៀមរាប៖ ឈ្មួ្ញញដឹកជញ្ជួនឈើជើងខ្លាំងដែលទើបតែលេចមុខ ! បានធ្វើសកម្មភាពដឹក ជញ្ជួនឆ្លងកាត់ស្នាក់ការ រដ្ឋបាល ព្រៃឈើជាច្រើន កន្លែង និងមន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធជាច្រើន ទៀតដោយអះអាងថា ! ឈើមានច្បាប់ ។
ប្រភពបាននិយាយថា៖ ឈើដែលឈ្មោះ ធឹង លាងស្រេង បានដឹកជញ្ជួន ចេញពីខេត្តព្រះវិហារ យកមកចែកចាយ តាមដេប៉ូ ក្នុងក្រុងសៀមរាប ! ភាគច្រើនប្រមូលទិញ កាត់ PC ពីប្រជាពលរដ្ឋ ផង និងកាត់ PC ពីក្រុមហ៊ុនផង ។
ឈ្មួញឈើ ឈ្មោះ ធឹង លាងស្រេង បាននិយាយអះអាងថា៖ ការដឹកជញ្ជួនឈើរបស់គេ ! ឆ្លងកាត់ ទីស្នាក់ការ រដ្ឋបាលព្រៃឈើ ! ឬស្ថាប័នពាក់ព័ន្ធបាន រលូន ដោយសាឈើរបស់លោក មានច្បាប់ ! បានបង់ពន្ធរួចរាល់អស់ទៅហើយ ។
កាលពីកន្លងមកថ្មីៗនេះ ! មន្ត្រីរដ្ឋបាលព្រៃឈើម្នាក់បានប្រាប់អ្នកយកព័ត៍មាន ថា រាល់ការដឹក ជញ្ជួន របស់ ឈ្មោះ ធឹង លាងស្រេង ខាងលើគឺមានច្បាប់ត្រឹមត្រូវ ! ដោយតម្រូវទៅតាមម្ចាស់ ដេប៉ូ និមួយៗ នៅក្នុងក្រុងសៀមរាប កម្មង់ទិញ ។
មហាជនបាននិយាយរិះគន់ថា៖ ក្នុង PC មួយ ដែលដែលក្រុមហ៊ុនកាត់ ចេញឲ្យឈ្មូញ ដឹកជញ្ជួន ឈើ កន្លងមកសម្រាប់តែ មួយជើង ! ប៉ុន្តែ ឥឡូវ PC មួយឈ្មួញឈើអាចដឹកជញ្ជួនបានជាង១០ ជើង ឯណោះ សកម្មភាព នេះ ប្រហែលជា មន្ត្រីពាក់ព័ន្ធទាំងនោះ មិនជ្រាបទេមើលទៅ ! ឫមួយពួកគេ ត្រូវរ៉ូវគ្នា ធ្វើជា មិនដឹង យកលុយចែកគ្នាដាក់ហោប៉ៅរៀងៗខ្លូន ។
បទល្មើសដឹកជញ្ជូនឈើខាងលើនេះដែលសូមអជ្ញាធរជំនាញពាក់ពន្ធ័ត្រួតពិនិត្យ និងធ្វើការបង្រាបឈ្មួញខាងលើនេះផង កុំអោយឈ្មួញខាងលើធ្វើសកម្មភាពតាមតែអំពើចិត្តតទៅទៀត ៕
ដោយ ៖ កញ្ញា ឃួន សុគន្ធា