ខេត្តឧត្តរមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថស្រុកអន្លង់វែង បានបើប្រតិបត្តិការ បង្ក្រាបសកម្មភាពការជួញដូរគ្រឿងញៀន ២ករណី ឃាត់មនុស្ស៣នាក់ ថ្នាំញៀន៣កញ្ចប់ក្នុងថ្ងៃតែ១ កាលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ។
កាបង្ក្រាបករណីទី១ដឹកនាំដោយលោកវរសេនីយ៍ទោ ងួន ទ្ធីរឹទ្ធ ជាមេបញ្ជាការ ចុះ បង្ក្រាបករណីប្រើប្រាស់ និងចែកចាយសាធាតុញៀន នៅវេលាម៉ោង ៣ ទៀបភ្លឺ នៅចំនុចភូមិអភិវឌ្ឃន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ ដោយធ្វើការឃាត់ខ្លួនបុរសសង្ស័យបាន ចំនួន ២នាក់ ទី១.ឈ្មោះ សោម ចាន់ដារា អាយុ ២៩ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិអូរជញ្ចៀន ឃុំ-ស្រុកអន្លង់វែង និងទី២.ឈ្មោះ ឆន ម៉ៃ អាយុ ២៤ឆ្នាំ មុខរបរធ្វើស្រែរស់នៅភូមិអភិវឌ្ឍន៍ ឃុំ-ស្រុកអន្លង់វែង ព្រមទាំងវត្ថុតាងថ្នាំញៀនម៉ាទឹកកក ១ថងតូច ប្រដាប់ជក់ ដែកកេះ ។
ករណីទី២. ដឹកនាំដោយ លោកអនុសេនីយ៍ ឯក ខៀវ ផន មេបញ្ជាការ រងអាវុធហត្ថ ចុះបង្ក្រាប ទីតាំងចែកចាយថ្នាំញៀនមួយកន្លែងទៀត នៅវេលាម៉ោង ១១ថ្ងៃទីត្រង់ នៅចំណុចភូមិអភិវឌ្ឍន៏ ឃុំ-ស្រុក អន្លង់វែង ហើយបានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ ឈ្មោះ ចាន់ សុហេង អាយុ ២៤ឆ្នាំ មុខ របរលក់ដូរ នៅជាប់ផ្ទះសំណាក់រស្មីអង្គរ នៅភូមិអូរជញ្ជៀន ឃុំ-ស្រុក អន្លង់វែង ព្រមទាំងរឹបអូសបានវត្ថុតាងរួមមាន ម្សៅក្រាម ពណ៌សរ ចំនួន ២កញ្ចបធំ់ និងសម្ភារ:វេចខ្ចប់។ ហើយជនសង្ស័យខាងលើ កម្លាំងកងរាជអាវុធហត្ថកំពុងកសាងសំណុំរឿង បញ្ជួនទៅកាន់តុលាការចាត់ការតាមនិតិវិធី ៕