0

២​នាក់​ប្តី​ប្រពន្ធ ទើប​ចេញពី​គុក​បាន​៣​ខែ ត្រូវ​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន គ្រឿងញៀន​ចំ នូ​ន​៤​កញ្ចប់​ធំ​និង​២​កញ្ជប់​តូច​

២​នាក់​ប្តី​ប្រពន្ធ ទើប​ចេញពី​គុក​បាន​៣​ខែ ត្រូវ​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន គ្រឿងញៀន​ចំ នូ​ន​៤​កញ្ចប់​ធំ​និង​២​កញ្ជប់​តូច​

​ខេត្ត​ស្ទឹងត្រែង ៖ បុរស​ម្នាក់ ទើប​ចេញពី​គុក​បាន​៣​ខែ ត្រូវ​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន និង​ប្រពន្ធ ព្រមទាំង​គ្រឿងញៀន​ចំនូ​ន​៤​កញ្ចប់​ធំ​និង​២​កញ្ជប់​តូច កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​៣១​ខែ​មករា​ឆ្នាំ ២០១៧ ស្ថិត​នៅ​ចំណុច​រូង​ដីព្រៃ​ខាងក្រោយ​វិទ្យុ​សេកុង ក្នុងភូមិ​ស្ពានថ្ម​សង្កាត់​ក្រុង​ស្ទឹងត្រែង​។​

​មន្ត្រី​ជំនាញ​អោយដឹងថា ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​នេះ មានឈ្មោះ ផាន់ ពិ​សិទ្ធ (​ប្តី​) អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ស្ពានថ្ម​សង្កាត់​ក្រុង​ស្ទឹងត្រែង និង​ប្រពន្ធ​ឈ្មោះ តន​ធីតា អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ចាម បច្ចុប្បន្ន​រស់នៅ​ជាមួយ​ប្តី ។​

​មន្ត្រី​ជំនាញ​បន្តថា គ្រឿងញៀន​ដែល​សមត្ថកិច្ច​ដកហូត​បាន​មាន​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​ម្សៅ​ក្រាម​ព​ណ៍ស​ថ្លា​ចំនូ​ន​៤​កញ្ចប់​ធំ​និង​២​កញ្ជប់​តូច សរុប​៦​កញ្ជប់​មាន​ទំងន់​៣.៦​ក្រាម និង​ប្រដាប់ប្រដា​សំរាប់​ជក់​មួយចំនួនទៀត ។

​មន្ត្រី​ជំនាញ​បន្ត​អោយដឹងទៀតថា មុន​នឹង​ឈានទៅដល់​ការបង្ក្រាប​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​នោះ បាន​ក្រុម​កងកម្លាំង​បាន​តាមដាន​កំណត់​មុខសញ្ញា​នេះ ហើយ​ស៊ើប​អង្គេត​ដឹងថា ពួក​គេ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ទើប​បង្ក្រាប​បាន​តែ​ម្តង​។​

​មន្ត្រី​ជំនាញ​បន្ថែមថា ជនសង្ស័យ​ម្នាក់​ឈ្មោះ ផាន់ ពិ​សិទ្ធ ត្រូវបាន​កម្លាំង​ចាប់ខ្លួន​ម្តង​រួចមកហើយ ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​បញ្ជូន​ទៅ​តុលាការ​ចាត់​តាម​និតិ​វិធី​ច្បាប់​។​

​លោក​ថា ជនសង្ស័យ​នូវ​បន្ទាប់ពី​ចេញពី​ពន្ធនាគារ​បាន​៣​ខែ នៅតែ​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ទៀត​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ម្តង​ទៀត​រួម​ជាមួយ​ប្រពន្ធ​របស់​ខ្លួន​។​

​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​និង​គ្រឿងញៀន​៦​កញ្ជប់​ធំ​តូច នឹង​ត្រូវ​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​បន្ត​ទៅ​តាម​និតិ​វិធី​ច្បាប់ ៕

IMG-20170131-WA0068 IMG-20170131-WA0065 IMG-20170131-WA0071

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!