0

​នារី​ធ្វើការ​ផ្នែក​គណនេយ្យ​របស់ ក្រុមហ៊ុន​ទឹក​ស្អាត​ម្នាក់ លួច​លុយ​ជាង​៣០​លាន​រៀល រត់គេចខ្លួន​ដោយ​សុវត្ថិភាព

​នារី​ធ្វើការ​ផ្នែក​គណនេយ្យ​របស់ ក្រុមហ៊ុន​ទឹក​ស្អាត​ម្នាក់ លួច​លុយ​ជាង​៣០​លាន​រៀល រត់គេចខ្លួន​ដោយ​សុវត្ថិភាព

ខេត្ត​ប៉ៃលិន ៖ មាន​ហេតុការណ៍​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​មួយ ដោយ​នារី​ជា​បុគ្គលិក​ម្នាក់ កាន់​ផ្នែក​គណនេយ្យ របស់​”​ក្រុមហ៊ុន​ថូ​ម៉ាក់ ផ្គត់ផ្គង់​ទឹក​ស្អាត​ខេត្ត​ប៉ៃលិន​”​បាន​លួច​កិបកេង​ប្រាក់​ក្រុមហ៊ុន​អស់​ចំនួន​ជាង​៣០​លាន​រៀល​រួច​បាន​វេច​បង្ខិច​រត់គេចខ្លួន​បាត់ស្រមោ​ល ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៦ ខែ​កញ្ញា ឆ្នាំ​២០១៤ ស្ថិត​នៅ​ភូមិប​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

​ជនសង្ស័យ​កិបកេង​ប្រាក់​ក្រុមហ៊ុន​រត់គេចខ្លួន ឈ្មោះ ហ៊ុល លក្ខ​ណា ភេទ​ស្រី អាយុ​៣២​ឆ្នាំ មាន​ស្រុកកំណើត​រស់​នៅ​ផ្លូវ​លេខ​១២២ សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។ បច្ចុប្បន្ន​ស្នាក់នៅ​ធ្វើការ​ក្នុង​ក្រុមហ៊ុន ក្នុង​ភូមិ​សង្កាត់​ខាងលើ ។

​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់​ជា​ម្ចាស់​ក្រុមហ៊ុន ថូ​ម៉ាក់ ផ្គត់ផ្គង់​ទឹកស្អាត បាន​រៀបរាប់​ឱ្យដឹងថា មុនពេល​កើតហេតុ ដោយសារ​ខាងក្រោម​ហ៊ុន​មាន​ការបាត់​ថវិការ​អស់​ច្រើន​ពេក​មិន​ដឹង​ជា ទៅណា ទើប​ធ្វើ​ការស្រាវជ្រាវ​សើរើ​មើល​បញ្ជី​មើល ខណៈ​កំពុង​តែ​ពិនិត្យ​មើល​ទិន្នន័យ​ស្រាប់ តែ​នារី​ខាងលើ​បាន​រៀបចំ​សម្លៀក​បំពាក់​ស្អា​ត់ៗ រួច​ឡើង​លើ​រថយន្ត​តាក់ស៊ី​ចេញពី​ក្រុង​ប៉ៃលិន ឆ្ពោះទៅ​ទិស​ខាងកើត​ទៅ​ខេត្ត​បាត់ដំបង​បាត់ស្រមោល ។ ក្រោយមក​ទើប​រកឃើញ​ថា បាត់ប្រាក់​ក្រុមហ៊ុន​អស់​ជាង​៣០​លាន​រៀល ។ ប្រភព​បន្តទៀតថា ខាង​ក្រុមហ៊ុន​សង្ស័យថា​ក្នុង​១​ថ្ងៃៗ នារី​ខាងលើ បាន​លួច​កិបកេង​ប្រាក់​ក្រុមហ៊ុន​ទុក​សម្រាប់​ខ្លួនឯង តែ​ដោយ​គ្មាន​អ្នកណា​ចាប់ ភ្លឹក​សើរើ​មើល​បញ្ជី​អស់​រយៈពេល​ជាង​១​ឆ្នាំ​កន្លងមកហើយ ទើប​បាត់​លុយ​កាក់​អស់​ច្រើនបែប នេះ ។​

​ស្ត្រី​ជា​ម្ចាស់​ក្រុមហ៊ុន​ខាងលើ បាន​បញ្ជាក់ទៀតថា ខាង​ក្រុមហ៊ុន​បាន​ដាក់​ពាក្យបណ្តឹង ទៅ​សមត្ថកិច្ច​ក្រុងប៉ៃលិន​រួចរាល់​អស់ហើយ​នៅ​ព្រឹក​ថ្ងៃ​ដដែល​បន្ទាប់​ពី​កើតហេតុ​ភ្លាមៗ ដើម្បី​ឱ្យ​សមត្ថកិច្ច​តាម​ចាប់​ជនសង្ស័យ​ខាងលើ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕

​ចៅ ចិត្រ​

2014_09_07a (2) 2014_09_07a (4) copy 2014_09_07a (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment