ខេត្តបាត់ដំបង៖ វង់បៀរ អាប៉ោងម្ចាស់ឈ្មោះ ផៃ នៅភូមិស្វាយកង់ឃុំអន្លង់វិល និងសង្វៀនជល់មានៀ ម្ចាស់សង្វៀនឈ្មោះវែនអឿ បើកលេងស៊ីសង ចាញ់ឈ្នះប្រាក់លានរៀលយ៉ាងអណាធិបតេយ្យ សមត្ថកិច្ចខ្វះសមត្ថភាពបង្ក្រាប នៅចំណុចភូមិថ្មី ហៅកងកេង ស្ថិតក្នុងឃុំកំពង់ព្រៀង ស្រុកសង្កែ ។
ប្រជាពលរដ្ឋបាននិយាយថា ៖ ល្បែងស៊ីសងប្រជល់មួយកន្លែង ស្រុកសង្កែ ដែលកំពុងបើកលេងភ្នាល់ដាក់លុយយ៉ាងអនាធិបតេយ្យ ចាញ់ឈ្នះលុយរាប់លានក្នុងមួយថ្ងៃៗ ហើយមិនដែលឃើញមានសមត្ថកិច្ច ឬអាជ្ញាធរពាក់ព័ន្ធណាម្នាក់ចុះទៅហាមឃាត់ឬបង្ក្រាបឡើយ។
ប្រភពមួយចំនួនទៀតបានរិះគន់ថា ដោយសាតែរសមត្ថកិច្ចនិងអាជ្ញាធរតាមមូលដ្ឋានបណ្តោយអោយមានការប្រព្រឹត្តលេងនូវល្បែងស៊ីសងគ្រប់ប្រភេទដោយមិនធ្វើការបង្ក្រាបនេះហើយ បានធ្វើអោយប្រជាពលខ្មែរជាច្រើន ធ្លាក់ខ្លួនក្រ ជំពាក់លុយអង្គការ ឈ្លោះប្រកែក បែកបាក់គ្រួសារ និងចំណាក់ស្រុកជាដើម ។
ពាក់ព័ន្ធល្បែងខាងលើលោក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានឲ្យដឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ថា ៖ កុំទាន់អាលធ្វើអោយបែក លោកបានត្រៀមកម្លាំងបំរុងចុះទៅបង្ក្រាបហើយ៕