ខេត្តបាត់ដំបង ៖ កម្លាំងអាវុធហត្ថស្រុកសំពៅលូន ចុៈបង្ក្រាបករណីរក្សាទុក ដឹកជញ្ជួន បុជួញដួរដោយខុសច្បាប់នូវសាធាតុញៀន ឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់រឹបអូសថ្នាំញៀនចំនួន២០គ្រាប់ កាលវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី៣០ខែមករាឆ្នាំ២០១៧ នៅចំនុចភូមិត្រាវជួរ ឃុំសិរីមានជ័យ ស្រុកសំពៅលូន។
លោក អនុសេនីយ៍ត្រី សាម ដារ៉ា មេបញ្ជាការរងស្រុកសំពៅលូនបានឲ្យដឹងថា លទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ១.ឈ្មោៈ ឈឺម រត្ន័ ភេទស្រី អាយុ៥៧ឆ្នាំមុខរបរធ្វើ ចំការ រស់នៅភូមិត្រាវជូរ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
២.ឈ្មោៈ ចក់ ថេត ហៅ ទូច ភេទប្រុស អាយុ៣៥ឆ្នាំមុខរបរធ្វើចំការ ភូមិអួរចំណិប ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបប។
វត្ថុតាងរឹបអូសបានរួមមាន ថ្នាំពណ៌ស្លាទុំអក្សរ(WY)យ៉ាម៉ាចំនួន២០គ្រាប់។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងកសាងសំណុំរឿងបញ្ជួនទៅទីបញ្ជាការអាវុធហត្ថខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់ ៕