ខេត្តបន្ទាយមានជ័យ ៖ ភ្លើងឆេះរាលដាល១ចំហៀងភ្នំស្វាយ ខ្ទេចអស់ មិនដឹងមូលហេតុ រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការចំនួន ៣ គ្រឿង និងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរជាច្រើននាក់ ជួយពន្លត់ តាំងពីម៉ោង៤ល្ងាច ថ្ងៃទី២៨ខែមករាឆ្នាំ២០១៧ រហូតដល់ម៉ោង១យប់ឈានចូលថ្ងៃទី២៩ខែមករាឆ្នាំ២០១៧ទើបភ្លើងរលត់ជាស្វាពរ។
ហេតុការណ៍ឆេះនៅចំណុចភ្នំស្វាយខាងលិច ក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
តាមសាក្សីបានឃើញហេតុការណ៍ផ្ទាល់និងភ្នែកបាននិយាយថា ភ្លើងឆេះភ្នំស្វាយនេះឆេះស្មៅចេញពីចំណុចក្រោយប៉ុស្តិ៍រដ្ឋនគរបាលអូរអំបិល រាលដាលបន្តិចម្តង រហូតស្របពេលនោះ មានរថយន្ត៣គ្រឿង របស់ស្នងការចេញជួយធ្វើអន្តរាគមន៍ពន្លត់ដែរ
តែភ្លើងនៅតែឆេះបន្ត ព្រោះទុយោបាញ់មិនដល់ បានត្រឹមតែប្រុងប្រយ័ត្ន យកទុយោទឹកបាញ់តាមតាមជើងភ្នំឲ្យសើមកុំឲ្យភ្លើងឆេះបន្ត។
លោក អាត់ ខែម ស្នងការក៏មានប្រសាសន៍ដែរថា លោកកំពង់តែធ្វើការស្រាវជ្រាវ រកដើមហេតុអំពីបញ្ហាភ្លើងឆេះភ្នំស្វាយនេះ មកពីមូលហេតុអ្វី ។ លុះនៅវេលាម៉ោងជិត ៨ យប់ ដោយសារតែភ្លើងនៅឆេះបន្តនោះ ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានឲ្យកំលាំងសមត្ថកិច្ចទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីឲ្យចេញជួយពន្លត់ភ្លើង ដែលកំពុងឆេះរាលដាល់ជិតដល់ក្រោយ់សាលាខេត្ត ពេលសមត្ថកិច្ចជួយធ្វើអន្តគមន៍នាំគ្នាពន្លត់ភ្លើងយ៉ាងស្រស្រាំរួចមក ក្នុងការជួយពន្លត់ភ្លើង ឆេះភ្នំស្វាយនេះ រហូតដល់ម៉ោង១យប់ទើបភ្លើងរលត់ជាស្ថាពរ ។ សំណាងណាស់ ភ្លើងដែលឆេះមានរយ:ពេល៩ម៉ោង មិនបណ្តាលឲ្យមានមនុស្សរងរបួស និងឆេះដល់ផ្ទះប្រជាពលតដ្ឋដែលរស់នៅតាមជើងភ្នំនោះឡើយ ។ ក្នុងនោះដែរ ឯកឧត្តម សួន បវរ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តបន្ទាយមានជ័យទាំងអស់សូមមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នា មុននិងចេញពីផ្ទះមើលភ្លើងក្នុងចង្ក្រាន បិតកុងតាក់ឲ្យបានត្រឹមត្រូវ មិនត្រូវដុតធូប ទាន ផ្នក់ភ្លើងទុកចោល បោះកន្ទុយបារីពាសវាលពាសកាល ពិសេសក្នុងចូលឆ្នាំចិន មិនឲ្យក្មេងលេងបោះផាវពេញក្នុងភូមិជាដាច់ខាត ។
ប្រជាពលរដ្ឋទាំងអស់បើដឹងថា នៅភូមិណាមានភ្លើងឆេះផ្ទះត្រូវរាយការណ៍ជូនស្នងការជាបន្ទាន់ ដើម្បីបញ្ចេញរថយន្តទៅពន្លត់ភ្លើងភ្លាមៗឲ្យទាន់ពេលវេលា កុំឲ្យឆេះរាលដាលដល់ផ្ទះដ៏ទៃទៀត ៕