ខេត្តបាត់ដំបង ៖ កំលាំងនគរបាលស្រុកសង្កែ សហការជាមួយកម្លាំងប៉ុស្តិ៍អូរដំបង១ បង្ក្រាបសង្វៀនជល់មាន១កន្លែងណាត់គ្នាលេងចាក់ភ្នាល់ដាក់លុយ រឹបអូសវត្ថុតាង១ចំនួន កាលម៉ោង២និង៥០នាទីថ្ងៃទី២៨ខែមករាឆ្នាំ២០១៧នៅក្រុមទី២២ភូមិវត្តតាមឹម ឃុំអូរដំបង១ស្រុកសង្កែខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងភូមិថាល្បែងជល់មាន់បងប្អូនលេងហូរកញ្ច្រៀវរំខានដល់ការរស់នៅរបស់គាត់ ទើបកម្លាំងចុះបង្ក្រាបតែម្តង ភ្លាមនោះអ្នកលេងបានរត់គេចខ្លួនអស់។
លទ្ធផលបង្ក្រាបបានមាន៖ម៉ូតូចំនួន១០គ្រឿង សង្វៀនមាន់១វង់ ស៊ុមមាន់៣ មាន់ជល់១ក្បាល ។ សំភារ:ដែលរឹបអូសបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសង្កែដើម្បីចាត់ការតាមនិតិវិធី ៕