0

​នគរបាល​ស្រុក​ភ្នំព្រឹក​បញ្ជូន ឪពុក​រិរិ​ច្ឆាន ប៉ុនប៉ង​រំលោភ​កូនបង្កើត​ទៅ​តុលាការ​

​នគរបាល​ស្រុក​ភ្នំព្រឹក​បញ្ជូន ឪពុក​រិរិ​ច្ឆាន ប៉ុនប៉ង​រំលោភ​កូនបង្កើត​ទៅ​តុលាការ​

ខេត្ត​បាត់ដំបង ៖ ឪពុក​រិរិ​ច្ឆាន​បើកទូស័​ព្ទដៃ​មើល​រឿង​ស៊ិច កើត​ចំណង់ ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​កូនបង្កើត​ខ្លួនឯង ត្រូវ​ប្រពន្ធ​មក​ទាន់ ប្តឹង​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ ប្រព្រឹត្ត​កាល​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ ២០១៧  នៅ​នឹង​ផ្ទះ​របស់​ខ្លួន ភូមិ​បុស្ស​ស្អំ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង ។​

​សមត្ថកិច្ច​នគរបាល​ឲ្យដឹងថា វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០១៧ នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បួ​រ សមត្តកិច្ច​យើង​បាន​ទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ ស៊ុយ សា​វ័ន្ត ភេទ​ស្រី អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​បុស្ស​ស្អំ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង បាន​មក​ប្តឹង​ពី​ឈ្មោះ ហេង ម៉ាប់ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ដែល​ត្រូវជា​ប្តី​របស់​ខ្លួន ពី​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​កូនស្រី​ខ្លួនឯង ឈ្មោះ ស ណ អាយុ​០៩​ឆ្នាំ នៅ​ថ្ងៃ​ដដែល សមត្ថកិច្ច​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​សួរនាំ ថា​ខ្លួន​ពិតជា​បាន​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​កូន​ខ្លួនឯង​ពិតប្រាកដ​មែន​។​

​ករណីនេះ សមត្ថកិច្ច​យើង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ៕

 

IMG-20170128-WA0043 IMG-20170128-WA0044

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!