ខេត្តបាត់ដំបង ៖ គណកម្មាការវត្តកោះកែវ និងលោកមេឃុំអន្លង់វិល ការសង្ស័យច្រណែនគ្នារឿងចំណូលចំណាយលុយកាក់ ទើប
បានយកលេសកំហុស១០យ៉ាង ដកហូតដំណែងលោកចៅអធិការស្តីទីវត្តកោះកែវអន្លង់វិល ប៉ុន្តែចៅអធិការវត្តបដិសេធន៍ នៅមុខអនុគណនិងលោកអភិបាលរងស្រុក សមត្ថកិច្ចប្រដាប់អាវុធនិងពុធបរិស័ទដោយ មិនចេញពីចៅអធិការវត្តនិងមិនព្រមប្រគល់ត្រាឲ្យទេ នៅថ្ងៃទី២៧ខែមករាឆ្នាំ២០១៧នឋោសាលាឆាន់វត្តកោះកែវអន្លង់វិល ស្រុកសង្កែខេត្តបាត់ដំបង។
លោក ទូច ស្វាង មេឃុំអន្លង់វិលបានអានរបាយការណ៍ទោសកំហុសចៅអធិការវត្តនាមបូចាន់ សុជាតិ ជន្មាយុ៣៨វស្សាថាចៅអធិការវត្តអន្លង់ វិលរាល់ថ្ងៃនេះ ជាចៅអធិការវត្តលើកបន្តុប មិនមានលេខប័ត្រប្រកាសពីសម្តេចសង្ឃនៅភ្នំពេញឡើយ ហើយគណកម្មារវត្ត និងអាជ្ញារធមានសិទ្ធដកហូតយកត្រាមកវិញ ដោយមានកំហុស ៖ ទី១មិនវាយស្គរចូលវស្សា៣ខែ ។ ទី២យកលុយពីវត្តខ្លួនឯងទៅកសាងវត្តដ៏ទៃ ។ ទី៣ និមន្តទៅណាមកណាមិនឲ្យគេដឹង ។ ទី៤ កាប់ដើមគគីរ ២ ដើមដោយចិត្តឯង ។ ទី៥ ឡើងគ្រែទេសនា និយាយដើមអនុគណ គណកម្មារការវត្ត ។ ទី៦ លក់សម្ភារ:ក្នុងវត្តយកលុយឲ្យគណកម្មារការវត្តតែ២លានរៀល ។ ទី៧ ទេសនាតាមវត្តឃោសនាថា មិនឲ្យបច្ច័យមកគណកម្មារការ ។ ទី៨ រឿងកសាងចេតីយ៍យកលុយ ១ ពាន់ដុល្លាទុក ។ ទី៩ មកគង្សនៅវត្ត ៤ ឆ្នាំ មិនមានការអភិវឌ្ឍន៍ ។ ទី១០ មិនគោរព និងចុះសម្រុងជាមួយគណកម្មារការនិងអជ្ញារធមូលដ្ឋាន។
ព្រះគ្រូបញ្ញាវុឌ្ឍី គ្រូខ្មែរ ភាជន៍ អនុគណស្រុកសង្កែបានទទូចឲ្យចៅអធិការវត្តអន្លង់វិលទទួលកំហុសនិងប្រគល់ត្រាតាមសំណូមពរពីលោកមេឃុំនិងគណកម្មារការវត្ត ។
លោក សំ ចន្ថា អភិបាលរងស្រុកសង្កែបានក៏បានទទូចឲ្យចៅអធិការវត្តទទួលយកសំណូមពរដូចអនុគណស្រុកសង្កែដែរ ហើយឲ្យគង្សក្នុងវត្តរងចាំការស៊ើបអង្កេតជាក្រោយ។
ចៅអធិការស្តីទី បូចាន់ សុជាតិមានបន្ទូលថារឿងរ៉ាវមួយចំនួនក្នុងវត្តព្រះអង្គមានសិទ្ធខ្លះ ដូចជាលក់សម្ភារ:ក្នុងវត្តបានពិគ្រោះជាមួយគណកម្មារការវត្តលក់បានលុយ៧លាន៤០ម៉ឺនរៀល ប្រគល់ជូនគណកម្មារការវត្ត៥លានរៀល សល់ពីនោះអាត្មាទុកចេញថ្លៃទឹកភ្លើងនិងសំរាប់សង្ឃក្នុងវត្តអពាធ។អាត្មាកំពុងសាងសង់សាលាឆាន់១ខ្នងជិតរួចរាល់ហើយ។ចំពោះរឿងចោទប្រកាន់វាមិនមែនរឿងពិត រឿងអភិវឌ្ឍន៍គឺលោកមេឃុំមិនឲ្យកសាងអ្វីថ្មីទេដូច្នះរឿងដកដំណែងគ្មានកំហុសធំដុំមិនព្រមប្រគល់ត្រាឬចុះចេញទេ ។
ពាក់ព័ន្ធរឿងរ៉ាវខាងលើពុទ្ធបរិស័ទចំណុះជើងវត្តបានឲ្យដឹងថា រឿងវត្តអន្លង់វិលមិនមែនជារឿងថ្មីទេគឺគណកម្មារការដូរចៅអធិការវត្តចំនួន៣រួចមកហើយដោយសារទំនាស់រឿងកាន់កាប់លុយកាក់។ម្យ៉ាងវិញទៀតគេសង្កេតឃើញមន្ត្រីធម្មការវ័យក្មេងម្នាក់ដែលមានសិទ្ធតែងតាំងចៅអធិការវត្តពីមុនមានផ្ទះតូចជិះម៉ូតូចាស់ បច្ចុប្បន្នជិះឡានទំនើបនិងមានផ្ទះធំស្កឹមស្កៃ សង្ស័យបានមកពីការពុករលួយក្នុងសាសនានេះឯង ៕