0

កំលាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង​បង្ក្រាប ឃាត់​រថយន្ដ​កា​ម៉ា​រី ដកហូត​បាន ឈើ​ក្រញូង​១៤៦​គឺ​ឡូ​ក្រាម​

កំលាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង​បង្ក្រាប ឃាត់​រថយន្ដ​កា​ម៉ា​រី ដកហូត​បាន ឈើ​ក្រញូង​១៤៦​គឺ​ឡូ​ក្រាម​

​ខេត្ត​ព្រះវិហារ ៖ រថយន្ដ​កា​ម៉ា​រី​ស្វិត​ពណ៌​ស​គ្មាន​ស្លាក​លេខ ដឹកឈើ​ក្រញូង​ ​ពេល​ដឹង​ខ្លួន​មុន​មាន​កំលាំង​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បើករ​ថយ​ន្ដេ​ញ​ពីក្រោយ​ ​បាន​ទំលាក់ ឈើ​ក្រញូង​ចូល​ព្រៃ​នៅ​ម្ដុំ​សហគមន៍​បឹង​ជាំ​ព្រៃ​ហើយ​បើក​គេចខ្លួនបាត់ នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​មករា​ឆ្នាំ​២០១៧ ចំណុច​ភូម​រំចេក ឃុំ​រមណីយ៍ ស្រុក រវៀង ខេត្ត​ព្រះវិហារ​។

​លោក ស៊ុំ ស៊ី​វុត្ថា នាយ​ផ្នែក​រវៀង​បានឲ្យដឹងថា នៅ​ប្រហែល​ម៉ោង​២:១៥​នាទី ភ្នាក់ងារ​ការរាយការណ៍​មក​ថា​មាន​រថយន្ដ ដឹកឈើ​ក្រញូង​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៦២ លោក​បាន​បញ្ជា​ឲ្យ​ដាក់​កំលាំង​ស្ទាក់​ចាប់​រថយន្ដ​ប្រភេទ​ខាងលើ​តែ​ដោយ​ការរាយការណ៍ មក​បន្ទាន់​ពេក​រថយន្ដ​ដឹកឈើ​ក្រញូង​ឆ្លងកាត់​ផុត​ត្រូវបាន​កំលាំង​ផ្នែក​សហការ​ជាមួយ​សង្កាត់​ដេញ​ពីក្រោយ​តែ​ត្រូវ​រថយន្ដ​កា​ម៉ា​រី​ហើម ពណ៌​ខ្មៅ​រារាំង​មិន​ឲ្យ​វ៉ា ចំណែក​រថយន្ដ​ដឹកឈើ​ក្រញូង​បាន​បើក​ចូល​ព្រៃ បាន​យក​ឈើ​ទៅ​ទំលាក់​ចោល​ក្នុង​ព្រៃ ដោយ​ដេញ​ប្រផាប់​ចាប់​ប្រភីង​កំលាំង​សមត្ថកិច្ច​បាន​ឃើញ​រថ​យន្ដ​ដឹកឈើ​ក្រញូង​ខាងលើ​ចេញពី​ព្រៃ​ទើប​កំលាំង​របស់លោក ចូល​តាម​រក​ឃើញ​ឈើ​ក្រញូង​ទំលាក់​ចូល​ក្នុង​ព្រៃ ហើយ​លោក​បាន​ឲ្យ​មន្ត្រី​ដឹក​យក​ឈើ​ក្រញូង​មាន​ទំងន់​១៤០​គីឡូក្រាម​យក​មក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង ដើម្បី​ធ្វើ​កំណត់ហេតុ​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធី​។​

 

VID-20170126-WA0082_3889 VID-20170126-WA0077_5422

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!