0

ជនជាតិ​ថៃ​បាញ់ ពលករ​ខ្មែរ​ជា​មិត្ត​ផឹកស៊ី​ជាមួយ​គ្នា​ស្លាប់​២​នាក់​និង​របួសធ្ងន់​ម្នាក់​រត់​រួច​ម្នាក់​

ជនជាតិ​ថៃ​បាញ់ ពលករ​ខ្មែរ​ជា​មិត្ត​ផឹកស៊ី​ជាមួយ​គ្នា​ស្លាប់​២​នាក់​និង​របួសធ្ងន់​ម្នាក់​រត់​រួច​ម្នាក់​

ប្រទេស​ថៃ ៖ ជនជាតិ​ថៃ​បាញ់ ពលករ​ខ្មែរ​(​កាប់​អំពៅ​)​ជា​មិត្ត​ផឹកស៊ី​ជាមួយ​គ្នា បណ្តាលឲ្យ​ស្លាប់​២​នាក់ និង​របួសធ្ងន់​ម្នាក់​និង​រត់​រួច​ម្នាក់​បន្ទាប់ពី​កម្មករ​ខ្មែរ​និយាយ​រឿង​លក់​ឈើ​ ​កាលពី​ថ្ងៃ​ទី ២៤ ខែ​មករា ឆ្នាំ​២០១៧ ម​វេលា​ម៉ោង ៦​ល្ងាច  ត្រង់​ចំណុច​ក្នុង​ចំការ​អំពៅ​ ​មួយកន្លែង  ស្ថិតក្នុង​ភូមិ​ទី​១០  ឃុំ​ផ្លាប់​ផ្លា​ឆៃ  ស្រុក អ៊ូ​ថង  ខេត្ត​សុផាន់​បុរី  ប្រទេស​ថៃ ។

​តាម​ការរៀបរាប់​ពី​យុវជន​ម្នាក់​ដែល​បាន​រត់​រួច​ពី​សេចក្តីស្លាប់​បាន​និយាយ​រឿងរ៉ាវ​ទាំងអស់​នេះ​ប្រាប់​ទៅ​សមត្ថកិច្ច​ថា  នៅ​មុនពេល​កើតហេតុ គឺ​ខ្លួន​បាន​ធ្វើដំណើរ​ទៅ​ផ្ទះ​យុវជន​ម្នាក់ ដែល​ជា​ជនជាតិ​ថៃ​ឈ្មោះ បែ​ង  អាយុ​ប្រហែល​២៦​ឆ្នាំ  ដើម្បី​បញ្ជាក់​ប្រាប់ថា  ឈើ​ដែល​ឈ្មោះ បែង​ចង់​យក​ទៅ​លក់​អោយ​ឪពុក​របស់​ឈ្មោះ ភឹង  គឺ​គាត់​ឈប់​ទិញ​ហើយ រួច​ខ្លួន​ក៏​បាន​វិលត្រឡប់​មក​កាន់​ទីកន្លែង​ស្នាក់​នៅ​វិញ ។​

​ភ្លាមៗ​នោះដែរ ស្រាប់តែ​គេ​ឃើញ​ឈ្មោះ បែ​ង ជិះ​ម៉ូតូ​ម៉ាក​ហុងដា​វេវ ពណ៌​ទឹកសមុទ្រ ពាក់​ស្លាក​លេខ ២១១៥ ដោយ​គេ​បាន​ជិះ​មក​ស្ទាក់​ពីមុខ​រួច​បាន​ដក​កាំភ្លើងខ្លី​ចេញពី​ចង្កេះ​​មក​ភ្ជង់​ដោយ​ធ្វើ​កាយវិការ ដូច​ជា​ចង់​បាញ់​មក​លើ​ពួក​ខ្លួន ប៉ុន្តែ​ខ្លួន​បានគិត​ថា​ប្រហែលជា​​គេ​ធ្វើ​លេង​ទេ ព្រោះ​សុទ្ធតែ​ជា​មនុស្ស​ស្គាល់់​គ្នា​ផង ហើយ​ក៏​ធ្លាប់​ផឹកស៊ី​ជាមួយ​គ្នា​ផង ។​

​មិន​ដូច​ជា​ការគិត​នោះទេ  ស្រាប់តែ​ឃើញ​គេ​បាញ់​មែនទែន ទៅលើ​មិត្តភក្តិ​របស់​ខ្លួន​ ​ទើប​នាំគ្នា​រត់​ចូល​ចំការ​អំពៅ​រៀងៗ​ខ្លួន  ដោយ​ជនជាតិ​ថៃ​រូបនេះ​នៅតែ​ព្យាយាម​តាម​បាញ់ប្រហារ រហូត​ចំ​បក្ខពួក​ធ្វើអោយ​របួស និង​ស្លាប់ ៣ នាក់ ឯ​ខ្លួន​ក៏​បាន​រត់​រួច  ដោយ​បាន​ទៅ​រាយការណ៍​អោយ​សមត្ថកិច្ច​មក​ជួយ​អន្តរាគមន៍ ដោយ​នៅពេល​នោះ​ដែរ  ជនដៃដល់​ក៏​បាន​គេចខ្លួន​បាត់​ស្រមោល​ដែរ ។

​របាយការណ៍​បាន​បន្តថា ក្រោយពី​ទទួលបាន​នូវ​សេចក្តីរាយការណ៍​រួចមក កំលាំង​តម្រួត​ ​បាន​ចេញ​ប្រតិបត្តិការ​ទៅកាន់​ទីតាំង​ខាងលើ ដោយ​ជំហាន​ដំបូង​គឺ​បាន​ប្រទះឃើញ សព​យុវជន​ម្នាក់ ដែល​គេ​អះអាងថា​មាន​ឈ្មោះ ភឹង អាយុ​៣០​ឆ្នាំ ជា​កម្មករ​ស៊ីឈ្នួល​កាប់​ដើម​អំពៅ គឺ​ដេកស្លាប់​ក្នុង​ថ្លុកឈាម​ដោយ​មាន​ស្នាម​ត្រូវ​នឹង​គ្រាប់កាំភ្លើង​ចំនួន​១​គ្រាប់​ត្រូវ​ចំ​ក្បាល ។​

​នៅ​ចំងាយ​ប្រមាណ​៣០០​ម៉ែត្រ ពី​សព​នោះ  ក្រម​តម្រួត​ថៃ​ក៏​បាន​ប្រទះឃើញ​សព​មនុស្ស​ម្នាក់​ទៀត ឈ្មោះ ណា​ង ភេទ​ប្រុស អាយុ​២០​ឆ្នាំ  ជា​កម្មករ​ខ្មែរ ដែល​ដេក​ស្លាប់​នៅ​ក្នុង​ចំការ​អំពៅ  គឺ​មាន​ស្នាម​ត្រូវ​ចំ​ឆ្អឹងជំនី​ខាងស្តាំ ចំនួន​ពីរ​គ្រាប់  រី​ឯ​ម្នាក់​ទៀត​ដែល​កំពុង​ស្ថិត​ក្នុង​ដង្ហើមចង្រិត ដោយសារតែ​មាន​ក្បាល​គ្រាប់​ចំនួន​មួយ​គ្រាប់​បាន​បៀម​ជាប់ នៅត្រង់​ពោះ​ទឹក  ដែល​ជន​នោះ​មានឈ្មោះ ចក់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ  ដោយ​ភ្លាមៗ​នោះដែរ ក្រុម​តម្រួត​បាន​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះបន្ទាន់ ។​

​តាម​ការស្រាវជ្រាវ​របស់​សមត្ថកិច្ច​គឺ​បាន​បញ្ជាក់ថា ជនសង្ស័យ​ជនជាតិ​ថៃ​រូបនេះ​គឺជា​មនុស្ស​ចូល​ចិត្ត​ផឹកស្រា ដោយ​នៅពេល​ដែល​គេ​ស្រវឹង​ខ្លាំង​ម្តងៗ  តែងតែ​បាត់បង់​ម្ចាស់ការ​ ដោយ​គ្រប់គ្រង​សតិ​ខ្លួនឯង​មិន​បាន​ឡើយ ទោះជា​យ៉ាងណា​ក៍​សមត្ថកិច្ច​តាម​ប្រមាញ​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕

 

IMG-20170126-WA0038 IMG-20170126-WA0025

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម, អន្តរជាតិ

Recent Posts

Bookmark and Promote!