ខេត្តបាត់ដំបង៖ លោកពេជ្រ សារ៉ែនអធិការស្រុកសំពៅលូនដឹកនាំកម្លាំង សហការនិងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសន្តិភាពបង្ក្រាបក្រុមចោរ៥នាក់លួចទ្រព្យសម្បត្តិអាជីវកររួចរត់គេចខ្លួន កាលពីវេលាម៉ោង៤និង៤៥នាទីល្ងាចថ្ងៃទី២៥ខែមករាឆ្នាំ២០១៧។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមចោរ៥នាក់មានចាស់ក្មេងបានលួចទ្រព្យសម្បត្តិអាជីវករតាមរូបលក់នៅម្តុំច្រកទ្វាព្រំដែនគីឡូ១៣ ក្រោយទទួលដំណឹងនេះលោកពេជ្រសារែនបានដឹកនាំកម្លាំផ្ទាល់ចុះស្វែងរកចាប់ក្រុមចោរបានតែម្តង។
សមត្ថកិច្ចបន្តថា ក្រុមជនសង្ស័យ ជាចោរលួចមានគ្នា៥នាក់ប្រុស២នាក់ស្រី៣នាក់និងក្មេងប្រុសអាយុ១០ឆ្នាំម្នាក់
ក្នុងចំណោមជនសង្ស័យទាំង៥នាក់មានឈ្មោះ1/គង់ ស្រីល័ក្ខ ហៅ ល័ក្ខ ភេទ ស្រីអាយុ២៨ឆ្នាំ។ 2/គង់ ស្រីឡា ហៅឡា ភេទស្រី អាយុ២៧ឆ្នាំ អ្នកទាំង២នាក់នៅសង្កាត់ ឃ្មួញ ខ័ណ្ឌ សែនសុខ រាជធានីភ្នំពេញ។3/គង់ ណាន ហៅ អាស្វិត ភេទប្រុស អាយុ២៩ឆ្នាំ ភូមិ កំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ 4/សា យី ហៅសឿនភេទប្រុស អាយុ២៨ឆ្នាំ ។5/ជួប ឡេង ភេទ ប្រុស អាយុ១០ឆ្នាំ នៅសាន់ហាន់ សង្កាត់ ទួលសង្កែ ខ័ណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ។
ក្នុងយុទ្ធនាការបង្កាបជាក់ស្តែងនោះ សមត្ថកិច្ចដកហូតវត្ថុតាងមាន៖1/ម៉ូតូរឺម៉កសណ្តោង(ថុកៗ)១គ្រឿង ជាមធ្យោបាយធ្វើសកម្មភាព ។2/លុយរៀល១,៥០០,០០០(មួយលាន ប្រាំសែនរៀលគត់ ។3/ទូរស័ព្ទដៃ៤គ្រឿង ។
4/បន្តោងជ័ររូបខ្លារសរ ស្រោបលោហៈទង់ដែង២បន្តោង។ 5/ខ្សែរករតូចទង់ដែង១ខ្សែរ ។6/ក្រវិលទង់ដែង១គូរ។ 7/ការបូបស្ពាយគ្រឿងសំអាងមួយ និង 8/ការបូបយួដៃចំនួន២ និងការបូបស្ពាយចំហៀងចំនួន២ទៀត។
បច្ចប្បន្នជនសង្ស័យទាំង៥នាក់ ត្រូវបានសមត្ថកិច្ចជំនាញអធិការរដ្ឋាននគរបាលស្រុកសំពៅលូន កំពុងធ្វើការសាកសួរ និងកសាងសុំនុំរឿងបញ្ជូនតាមនិតិវិធីច្បាប់ និងចាត់ចែងប្រគល់សម្ភារ:គ្រឿងអល័ង្គការជូនម្ចាស់វិញ ៕