ខេត្តបាត់ដំបង៖ ក្មេងស្ទាវយកដាវសាំម៉ូរ៉ៃកាប់ទៅបុរសម្នាក់រួច រត់គេចខ្លួនមួយរយ:សមត្ថកិច្ចស្រាវជ្រាវចាប់បានវិញ នៅភូមិកើតហេតុ កាលវេលាម៉ោង៨ ថ្ងៃទី២៤ខែមករាឆ្នាំ២០១៧ នៅភូមិព្រះពុទ្ធឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបង កសាងសំណុំរឿងបញ្ជូនទៅតុលាការនាល្ងាចថ្ងៃទី២៥ខែមករាឆ្នាំ២០១៧។
ហេតុការណ៍កាប់ទៅលើជនរងគ្រោះថ្ងៃទី២៣ខែមករាឆ្នាំ២០១៧ នៅភូមិព្រះពុទ្ធឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបង។
សមត្ថកិច្ចនគរបាលស្រុកកំរៀងបានឲ្យដឹងថា យុវជនស្ទាវប្រើអំពើហឹង្សារដោយចេតនាមានដ្ថានទម្ងន់ទោសមានឈ្មោះតែនចយភេទប្រុសអាយុ១៨ឆ្នាំនៅភុមិព្រះពុទ្ថឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបង ។ ចំណែកបុរសរងគ្រោះឈ្មោះតក់ជឿនអាយុ៣០ឆ្នាំរងរបួសធ្ងន់ រសើនៅភូមិជាមួយគ្នា។
យុវជនសង្សយ័បានសារភាពថា ពិតជាបានប្រព្រឹត្តយកដាវសាំម៉ូរ៉ៃកាប់ទៅលើឈ្មោះតក់ជឿនប្រាកដម៉ែនដោយសារគុំនុំ ៕