ខេត្តឧត្តរមានជ័យ ៖ កម្លាំងនគរបាលស្រុកអន្លង់វែងឃាត់ខ្លួនប្រុសស្រី៤នាក់ ថ្នាំញៀន ម៉ាទឹកកក ចំនួន ១៣ កញ្ចប់ (៧ កញ្ចប់ធំ – ៦ កញ្ចប់តូច ) ព្រមទាំងវត្ថុតាង១ចំនួនទៀត វេលាម៉ោង ០៩និង៣០ នាទីព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅភូមិអូរស្រឡៅ ឃុំថ្លាត ស្រុកអន្លង់វែង ។
ដោយបានការណែនាំចង្អុលបង្ហាញជាប់ជាប្រចាំពី ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត កម្លាំងនគរបាលស្រុកអន្លង់វែង និងប៉ុស្តិ៍រដ្ឋបាលថ្លាតបានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុប ចំនួន ០៤ នាក់ ស្រី ១ នាក់ ៖
១- ឈ្មោះ ណុប តាប់ ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិស្វាយចេក ឃុំថ្លាត ស្រុក អន្លង់វែង
២- ឈ្មោះ កែវ រចនា ហៅ ចាន់ណា ភេទប្រុស អាយុ២៣ ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ ឃុំ អន្លង់វែង ស្រុក អន្លង់វែង
៣- ឈ្មោះ វ័ន្ត ស្រីម៉ុម ភេទស្រី អាយុ ៣២ រស់នៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុក អន្លង់វែង
៤- ឈ្មោះ យឿប យ៉េន ហៅឡល់ ភេទ ប្រុស អាយុ ២២ រស់នៅភូមិថ្នល់បំបែក ឃុំអន្លង់វែង ស្រុកអន្លង់វែង ។
វត្ថុតាងឆែកឆេរដកហូតបានរួមមាន ៖ ថ្នាំញៀន ម៉ាទឹកកក ចំនួន ១៣ កញ្ចប់ (កញ្ចប់ធំ៧ – កញ្ចប់តូច ០៦ ) ប្រាក់រៀល ចំនួន ៣៧,០០០ រៀល ទូរស័ព្ទដៃ ចំនួន ៤ គ្រឿង ម៉ូតូ ចំនួន ០២ គ្រឿង ខ្សែក ៣ ខ្សែ , ជញ្ជៀន ៤ វង់ , កងដៃ ១ , ក្រវឹល១ គូរសម្ភារ:ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត ។
បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ និងវត្ថុតាងថ្នាំញៀនកំពុកសាងសុំណុំរឿងបញ្ជូនទីតុលាការចាត់ការតាមនិតិវិធី ៕