0

ស្ពាន​ឆ្លង​ទៅ​សាលាបឋមសិក្សា សខេង អូរ​តា​វ៉ៅ បាក់ស្រុត​ធ្ងន់ធ្ងរ មិនទាន់​ឃើញ​អាជ្ញាធរ​ចាត់វិធានការ នៅ​ក្រុង​ប៉ៃលិន​

ស្ពាន​ឆ្លង​ទៅ​សាលាបឋមសិក្សា សខេង អូរ​តា​វ៉ៅ បាក់ស្រុត​ធ្ងន់ធ្ងរ មិនទាន់​ឃើញ​អាជ្ញាធរ​ចាត់វិធានការ នៅ​ក្រុង​ប៉ៃលិន​

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​គ្រួសា​ជាច្រើន​គ្រួសារ​រស់នៅ​ភូមិ​អូរ​តា​វ៉ៅ​សង្កាត់​អូរ​តា​វ៉ៅ បានលើកឡើង​ចំៗ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ដែល​មាន​ជំនាញ​ផ្នែក​ស្ពាន​-​ផ្លូវ​មេត្តាជួយ​មើល​ស្ពាន​បាលេ​មួយ​កន្លែង​កំពុងតែ​បាក់ស្រុត​ស្ថិតក្នុង​ភូមិ​អូរ​តា​វ៉ៅ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន​ព្រោះ​ពេល​សិស្សានុសិស្ស​និង​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ទៅ​មក​មាន​ការព្រួយបារម្ភ​ពី​សុវត្ថិភាព និង​ឆ្លងកាត់​ទាំង​ព្រលឹងចុងសក់​។​

​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អូរ​តា​វ៉ៅ បានឲ្យដឹង​ថា​ស្ពាន​មួយ​កន្លែង​ដែល​ដាក់​តាម​ផ្លូវ​ចូល​ទៅ​សាលាបឋមសិក្សា ស ខេង​អូរ​តា​វ៉ៅ មាន​ចំងាយ​ពី​ផ្លូវ​ចាក់​កៅស៊ូ​៣៥០​ម៉ែត្រ​កំពុង​បាក់ស្រុត​បង្ក​ឲ្យមាន​ការព្រួយបារម្ភ ចំពោះ​អ្នក​ឆ្លងកាត់​ពិសេស​ក្មេងៗ​ដែល​ជា​សិស្សានុសិស្ស ។ ប្រភព​បញ្ជាក់ថា នៅ​ចំណុច​ស្ពាន​នេះ​កាលពី​មុន​គេ​ដាក់ លូ​ប្រអប់ តែ​ដោយសារ​មាន​ទឹកជំនន់​កាលពី​ឆ្នាំ​កន្លង​ទៅ​ទើប​ធ្វើឲ្យ​ប្រព័ន្ធ​លូ​នៅទីនេះ​ហូរ​ចាក់​ទៅ​ក្រោម​អស់​ខូចខាត​ទាំងស្រុង​ជា​ហេតុ​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ពិបាក​ក្នុង​ការធ្វើដំណើរ​ឆ្លងកាត់​។​ប៉ុន្តែ​នៅ​មុន​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ស្រាប់តែ​មន្ទីរជំនាញ​ខាង​សាធារណៈការ​ខេត្ត ដឹក​ស្ពាន​បាលេ​យកមក​ដាក់​ដើម្បីត​ភ្ជាប់​ផ្លូវ តែ​ពុំ​មាន​ចាក់សាប​ជើង​ក្រោម​ស្ពាន​នោះ​ទេ​ដោយ​ដាក់​ឲ្យ​គ្រាន់​តែ​សម្រាប់​ធ្វើដំណើរ​បាន ។​

​ប្រភព​បន្តទៀតថា ក្រោយមក​ក៏​មាន​ទឹក​ហូរ​ខ្លាំង បង្ក​ឲ្យ​អាចម៍ដី​នៅ​ចំហៀង​អូរ​ហូរ​ធ្លាក់ចុះ​បន្តិច​ម្តងៗ​បណ្ដាល​ឲ្យ​ស្ពាន​បាក់ស្រុត​ស្ទើរតែ​ក្លាយជា​អក្សរ​វី ធ្វើឲ្យ​ពួកគាត់​ពិបាក​ក្នុង​ការឆ្លងកាត់​។​ស្ពាន​មួយ​នេះ មាន​សារៈសំខាន់​ណាស់​សំរាប់​ពួកគាត់​ព្រោះ​ការធ្វើដំណើរ​ទៅ​មក ពិសេស​សិស្សានុសិស្ស ឆ្លង​ទៅ​សាលារៀន ។​ប្រភព​បន្តថា នៅ​ចំណុច​ស្ពាន​នេះ​ពួកគាត់​បាន​ធ្វើ​លិខិត​ស្នើ​ទៅ​អាជ្ញាធរ​ពីរ​ទៅ​បី​ដង​ហើយ​ប៉ុន្តែ​ពុំ​មាន​ឃើញ​អាជ្ញាធរ​ណា​ម្នាក់​អើពើ​ឡើយ​, ពួកគាត់​បាន​សំណូមពរ ឲ្យ​អាជ្ញាធរ​ខេត្ត មេត្តា​ជួយ​ធ្វើ​ស្ពាន​មួយ​កន្លែង​នេះ​ឲ្យ​ពួកគាត់​ផង​ព្រោះ​វា​មាន​សារៈសំខាន់​ណាស់ សម្រាប់​កូនចៅ​ពួកគាត់​ឆ្លង ទៅ​សាលារៀន​ដើម្បី​សិក្សា ហើយ​ណាមួយ​ពុំ​មាន​ផ្លូវ​ណា​ចេញចូល​នោះ​ទេ​គឺមាន​តែ​មួយ​ខ្សែ​នេះ ។​

​ប្រភព័ត៌មាន​ពី លោក​សុខ រី មេ​ភូមិ​អូរ​តា​វ៉ៅ បានឲ្យដឹងតា​មទូរស័​ព្ទ​ថា ស្ពាន​ទ្រុឌទ្រោ ម​នៅមុខ​សាលារៀន​ស​ខេង​អូរ​តា​វ៉ៅ មិនដឹង​ថ្ងៃ​ណា ខែ​ណា​ខាងលើ​ជួសជុល​នោះទេ ដោយ​ខាង​លោក​បាន​ចុះហត្ថលេខា​ជូន តាំងពី​ខែ​កក្កដា ២០១៤ កន្លងមកនេះ ដាក់​ទៅ​សង្កាត់​អូរ​តា​វ៉ៅ​១​ច្បាប់ និង​ទៅ​សាលាខេត្ត​មួយច្បាប់​ដែរ ។ លោក​បាន​បន្តទៀតថា បើសិនជា​មិន​ធ្វើការ​ជួ ស​ជុល​ឱ្យបាន​ទាល់​ពេល​ទេ​នោះ អាច​បណ្តាល​ឱ្យ​ស្រុត​បាក់​ទៅ​ក្នុង​ប្រឡាយ ហើយ​ប៉ះពាល់​ដល់​សិស្ស​ដែល​ឆ្លងកាត់​ទៅ​រៀន​ជា​រៀងរាល់ថ្ងៃ ។ លោក​បាន​បន្តទៀតថា រហូតមកដល់​ពេលនេះ កាន់តែ​ស្រុត​ចុះក្រោម​បន្តិច​ម្តងៗ ហើយ​លោក​កំពុងតែ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​សិស្សា​នុ សិស្ស និង​ប្រជាពលរដ្ឋ​ដែល​ឆ្លងកាត់​ទៅ​មក​ជា​រៀងរាល់ថ្ងៃ​ផងដែរ ។ លោក​មិនដឹងថា យ៉ាងណាដែរ ព្រោះ​តាំងតែ​ពី​លោក​ដាក់​ពាក្យ​ស្នើសុំ​ទៅ​លើ​រហូត​មកដល់ពេលនេះ​គឺ​ស្ងាត់ មិនទាន់ មាន​ដំណឹង​ណាមួយ​លេចឮ​ថា​ជួសជុល​នោះ​ទេ ដូច្នេះ​សុំ​ឱ្យ​ជួយ​អំពាវនាវ​ដាស់តឿន​ដល់​ខាង លើ​ផង​ដែរ ។

​លោក សួន អ៊​ន ចៅសង្កាត់​អូរ​តា​វ៉ៅ បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី​០៥ កញ្ញា​នេះ​ថា ពាក់ព័ន្ធ​ទៅនឹង​ស្ពាន​ខូច​ទ្រុឌទ្រោម​នេះ ខាង​លោក​បាន​ធ្វើ​ប៉ុន្មាន​លើក ប៉ុន្មាន​សារ​ហើយ​តែងតែ​ខូច​អ៊ីចឹង ។ លោក​បាន​បន្តទៀតថា របស់​អី​ក៏​ដោយ ឱ្យ​តែ​យើង​ប្រើប្រាស់​តែងតែ​ខូច​មិនមែន​នៅ​ល្អ​រហូត​នោះទេ ។ ឯ​ការគ្រោង​ជួសជុល​នោះ យើង​មិន​មាន​ថវិកា​អី​គ្រប់គ្រាន់ ដើម្បី​ជួសជុល​ដែរ គឺ​ខាង​លោក​ទៅ​រក​គេ​សិន នៅពេល​បាន​ទទួល​ហើយ នឹង​កំណត់​ថ្ងៃខែ​ធ្វើ​ជាមិនខាន ។ លោក​បាន​បញ្ជាក់ទៀតថា កាលពី​ឆ្នាំមុន​ខូច ខាង​លោក​បាន​ធ្វើ​រួចមកហើយ តែ​ពេល​ខូច​ម្តងទៀត នេះ​ខាង​លោក​បាន​ស្នើសុំ​ទៅ​ថ្នាក់លើ​រួចរាល់​អស់ហើយ តែ​មិន​ទាន់​មាន​ការឆ្លើយតប​នៅឡើ យ​ទេ រង់ចាំ​មើល​សិន ៕
​ចៅ​ចិត្រ​

 

2014_09_07b (3)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment