0

បទល្មើស​លើ​ផ្ទៃសមុទ្រ ក្រោម​បង្គាប់បញ្ជា​របស់ លោក​ផ្កាយ​២ ទៀ សុខា និង​លោក​ផ្កាយ​១ កាន់ កៅ

បទល្មើស​លើ​ផ្ទៃសមុទ្រ ក្រោម​បង្គាប់បញ្ជា​របស់ លោក​ផ្កាយ​២ ទៀ សុខា និង​លោក​ផ្កាយ​១ កាន់ កៅ

ធ្លាយ​រឿង​គួរឱ្យភ្ញាក់ផ្អើល គឺ​លោក នាយ​ឧត្តមសេនីយ៍ ទៀ វិញ បាន​តែង តាំង​លោក កាន់ កៅ ដែល​អ្នករកស៊ី នៅ​សមុទ្រ​ស្គាល់​ថា ជា​មេ​ឈ្មួញ​រកស៊ី រត់ពន្ធ​ប្រេងសាំង​ដ៏​ល្បីឈ្មោះ ប្រចាំ ដែនសមុទ្រ​ឱ្យ​ពាក់​ផ្កាយ​១ កាន់​ផ្នែក គណនេយ្យ​កងទ័ពជើងទឹក និង​តែង តាំង​កូនប្រុស​របស់​គាត់​ឈ្មោះ ទៀ សុខា ឱ្យ​ពាក់​ផ្កាយ​២ កាន់​តួនាទី​ជា ប្រធាន​ផ្នែក​សន្តិសុខ​លំហរ​សមុទ្រ ។ ហើយ​លោក នាយ​ឧត្តមសេនីយ៍ ទៀ វិញ គឺជា​មេបញ្ជាការ​កងទ័ពជើងទឹក និង​បងប្រុស​របស់​គាត់ គឺ​លោក​នាយ​ឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ។

​ពាក់ព័ន្ធ​នឹង​ការតែងតាំង​តម្លើង​តួនាទី នេះ នាយទាហាន​មួយចំនួន​ទៀត​បាន លើកឡើងថា ពួកគាត់​បាន​ចូល​បំរើ ការងារ ក្នុង​ក្របខណ្ឌ​កងទ័ពជើងទឹក ខ្លះ​ពាក់ ត្រឹម​សក្តិ​៣​ប៉ុណ្ណោះ ហើយ​អ្នកខ្លះ​ទៀត មានសំណាង​ពាក់​សក្តិ​៥ ប៉ុន្តែ​គ្រាន់តែ ពាក់​សក្តិ​ឱ្យ​ល្អមើល​តែប៉ុណ្ណោះ ព្រោះ គ្មាន​តួនាទី​មុខ​តំណែង​អ្វី​ទេ ។

​ប្រភព​ព័ត៌មាន​ទាក់ទង​រឿង តែងតាំង​បក្ខពួក សាច់ញាតិ​ឯង​ឱ្យធ្វើ ធំ​ថា​តែងតាំង​ទៅ​ចុះ ព្រោះ​ជា​សាច់ ញាតិ​គ្នីគ្នា តែ​អ្វី​ដែល​ត្រូវ​ចាប់​អារម្មណ៍ គឺ​ការឃុបឃិត​គ្នា ឱ្យ​មាន​បទល្មើស​លើ ផ្ទៃសមុទ្រ ។ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ក៏​ធ្លាប់បាន​លើកលើង​ផងដែរ​ថា លោក​ទៀ សុខា មាន​ការឃុបឃិត ជាមួយ​ឈ្មួញ​ឈ្មួញ​ធំៗ រកស៊ី​ដឹក​ជញ្ចូន ទំនិញ​គេច​ពន្ធ ចូល​ដែនសមុទ្រ​កម្ពុជា គ្មាន​នរណា​ហ៊ាន​បង្ក្រាប​នោះទេ ។

​ប្រភព​ច្បាស់ការ​ក្រុម​ឈ្មួញ ដែល​រកស៊ី​ដឹក​ជញ្ជូន ប្រេងសាំង​គេចពន្ធ មកពី​តំបន់​កោះរ៉ុង កោះ​ខ្យង ក្នុង​មួយ​ថ្ងៃៗ​រាប់​ពាន់​តោន ចូល​ខេត្តកំពត និង​ខេត្ត​ព្រះសីហនុ ការ កាប់បំផ្លាញ​ព្រៃឈើ​តាម​ដែន​កោះ ក៏ ដូច​ជា​ការឃុបឃិត​ឱ្យ​ទូក​នេសាទ​របស់ ជនជាតិ​ថៃ វៀតណាម​ចូល​មក​ធ្វើ អាជីវកម្ម​ក្នុង​ដែនសមុទ្រ​ខ្មែរ រួមទាំង ការដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ ឆ្លងកាត់ ដែនសមុទ្រ មិនមែន​លោក ទៀ សុខា មិនដឹង​នោះ​ទេ ចឹង​ហើយ​នៅពេល ផ្នែក អគ្គលេខាធិកាដ្ឋាន​លំហ​រ​សមុទ្រ មិន​បង្ក្រាប​ទំនិញគេចពន្ធ និង​ទំនិញ​ខុស ច្បាប់​ទាំងនោះ មន្ត្រី​ជំនាញ​និង​សមត្ថ កិច្ច​ដទៃទៀត គ្រាន់តែ​ជា​ជើង​ក្រោយ ប៉ុណ្ណោះ ។

​បើ​តាម​ប្រភព​ដោះ សារ របស់​មន្ត្រី​មាន​សមត្ថកិច្ច​ផ្សេងៗ នៅ​លំហរ​សមុទ្រ ។ អំពើពុករលួយ​ដែល លោក ទៀ សុខា រួម​ដៃ​ជាមួយ​លោក កាន់ កៅ ឃុបឃិត ឱ្យ​មាន​បទល្មើស នៅក្នុង​ដែនសមុទ្រ​កម្ពុជា មិនមែនជា រឿង​ធម្មតា​ទេ ដែល​គួរតែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ត្រួតពិនិត្យ​មើល​ឡើង​វិញ​ផង ៕

 

teabanh_teasokha

Filed in: ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment