ខេត្តកណ្តាល ៖ លោក អ៊ូ ម៉ានរិន ប្រធានសាខាកាំកុងត្រួលខេត្ត,លោក សុខ ពិសិដ្ធ អភិបាលរងស្រុកកៀនស្វាយនិងកម្លាំងអាវុធហត្ថស្រុក,សមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃុំគគីរ និង គណៈកម្មាការផ្សារគគីរបានចូលរួម ចុះត្រួតពិនិត្យចំណីអាហារនិងទំនិញខូចគុណភាព នៅព្រឹកថ្ងៃទី២៥ខែមករា ឆ្នាំ២០១៧។
លោក អ៊ូ ម៉ានរិន ប្រធានសាខាកាំកុងត្រួលខេត្ត មានប្រសាសន៍ថាដោយតាមបញ្ចាពី ឯកឧត្តម ម៉ក់ ពេជ្ចរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រួលនៃក្រសួងពាណិជ្ចកម្មនឹងមន្ត្រីកាំកុងត្រួលចុះមកធ្វើការត្រួតពិនត្យចំណីអាហារ នៅតាមផ្សារទូទាំងខេត្តកណ្តាលជាក់ ស្តែង ថ្ងៃនេះបានចុះមកធ្វើការ ត្រួតពិនិត្យនៅផ្សារគគីរស្រុកកៀនស្វាយខេត្តកណ្តាល។
លោក អ៊ូ ម៉ានរិន បានបន្តថានៅក្នុងឱកាសចុះមកធ្វើការពិនិត្យថ្ងៃនេះមន្ត្រីកាំកុងត្រួលបានយកទំនិញចំនួន៣៥មុខមកធ្វើការពិសោធន៍ ដោយមានទំនិញចំនួន ៣មុខ មានការសង្ស័យមិនមានគុណភាពល្អ ត្រូវបានយកទៅធ្វើការត្រួតពិនិត្យ នៅអគ្គនាយកដ្ឋានកាំកុងត្រួលបន្តទៀត។
លោក អ៊ូម៉ារិន ថាថ្ងៃនេះមន្ត្រីកាំត្រួលបានដកហូតវត្ថុតាងមាន ប៊ូសា(ដប)ទឹកមួយចំនួនបានយកទៅរក្សាទុកដោយសារ សាប៊ូនេះវាហួសការបរិច្ឆេទ (ហួសថ្ងៃកំណត់) ។
លោក អ៊ូ ម៉ារិន បានអំពាវនាវដល់បងប្អូនក្រុមអាជីវករផ្សារគគីរក៍ដូចទូទាំងខេត្តកណ្តាល មេត្តា កុំយកទំនិញ,ចំណីអាហារណាដែល ខូចគុណភាព និងហួសថ្ងៃកំណត់យកមកដាក់លក់ឡើយ វានឹងធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ចំពោះបងប្អូនក្រុមអាជីវករនៅផ្សារគគីរ ពួកគាត់នឹងសប្បាយចិត្តដែលបានមន្ត្រីកាំកុងត្រួលចុះមកធ្វើការត្រួតពិនិត្យចំណីអាហារនិងមុខទំនិញផ្សេងៗ ៕