ខេត្តបន្ទាយមានជ័យ ៖ នៅ ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅសាលប្រជុំក្នុងបរិវេណមន្ទីរអប់រំខេត្តបន្ទាយមានជ័យ ឯកឧត្តម ឈើយ ចាន់ណា អភិបាលរងខេត្តបន្ទាយមានជ័យបានធ្វើការវាយតំលៃអំពីសមិទ្ធិផលលើវិស័យអប់រំនិងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលលើធនធានមនុស្សដោយបានចូលរួមយ៉ាងសំខាន់ពីលោកសាស្ត្រាចារ្យ លោកគ្រូ និងមាតាបិតាសិស្ស ក្នុងពិធីសន្និបាតបូកសរុប និងធ្វើការវាយតំលៃការងាររបស់មន្ទីរអប់រំរយៈពេល១ឆ្នាំ ពេញឆ្នាំ២០១៦ និងលើកទិសដៅបន្តឆ្នាំ២០១៧ ។
ពិធីសន្និបាតបូកសរុបលើការងារអប់រំនេះមានការចូលរួមលោក គ្រូ អ្នកគ្រូសរុបជិត៥០០នាក់។លោកស្តើងតុងហឹងប្រធានមន្ទីរអប់រំខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថាក្នុងមួយឆ្នាំពេញនេះសាស្ត្រាចារ្យ លោកគ្រូ និងអ្នកគ្រូបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ ក្នុងការបង្រៀន និងបានបង្ហាញក្នុងស្មារតីសហការណ៍គ្នាទៅវិញទៅមក និងបានចែករំលែកបទពិសោធន៍ល្អៗរៀនសូត្រពីគ្នាទៅវិញទៅមក និងបានទទួលចំណុចល្អៗជាច្រើន ដើម្បីបន្តយកទៅអនុវត្តនៅតាមមូលដ្ឋានរៀងខ្លួនឲ្យមានប្រសិទ្ធភាពសម្រាប់ឆ្នាំនេះនិងឆ្នាំបន្តៗទៀត ។
លោក ស្តើង តុងហឹង បានធ្វើការកោតសរសើរចំពោះសាស្ត្រាចារ្យ លោកគ្រូ និងអ្នកគ្រូដែលខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកំពស់គុណភាពអប់រំនិងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលធនធានមនុស្ស ជាមួយសមិទ្ធិផលជាច្រើនទៀត ក្នុងការអភិវឌ្ឍលើវិស័យអប់រំក្នុងខេត្តបន្ទាយមានជ័យនេះ ។
លោក ស្តើង តុងហឹង បានបញ្ជាក់ទៀតថា ជាការពិតណាស់ សមិទ្ធផលទាំងអស់នេះបានកើតឡើងដោយមានការចូលរួមយ៉ាងសកម្មពីលោកសាស្ត្រាចារ្យ លោកគ្រូនិងអ្នកគ្រូ និងមាតាបិតាសិស្សដែលបានខិតខំបង្រៀន និងបញ្ជូនកូនឲ្យមករៀនបានគ្រប់ៗគ្នា ។
ក្នុងនោះដែរ ឯកឧត្តម ឈើយ ចាន់ណា ក៏មានប្រសាសន៍ដែរថា ក្នុងសន្និបាតបូកសរុប និងធ្វើការវាយតំលៃការងាររបស់មន្ទីរអប់រំរយៈពេល១ឆ្នាំ២០១៦និងលើកទិសដៅបន្តនេះតំណាងឲ្យលោកសាស្ត្រាចារ្យ លោកគ្រូនិងអ្នកគ្រូបានចូលរួមក្នុងសន្និបាតមកពីស្រុក ក្រុង ទាំង៩មានចំនួនរួមមាន៥.៩០៦នាក់ ស្រី២.៦៤៣នាក់ រួមជាមួយដៃគូអភិវឌ្ឍន៍ និងចូលរួមយ៉ាងផុលផុស ដើម្បីធ្វើការចែករំលែកបទពិសោធម៌ល្អៗ និងពិភាក្សាផ្លាស់ប្តូរយោបល់ពីគ្នាទៅវិញទៅមក សំដៅរកឲ្យឃើញនូវចំណុចខ្លាំងនិងចំណុចខ្សោយ ព្រមទាំងបញ្ហាប្រឈមនានាក្នុងវិស័យអប់រំ ជាពិសេសពាក់ព័ន្ធនឹងប្រធានបទទាំង១០ ។
ឯកឧត្តម ឈើ យចាន់ណា បានបញ្ជាក់ទៀតថា កិច្ចពិភាគ្សានេះនិងអាចជាដំណោះស្រាយប្រកបដោយប្រសិទ្ធភាព មានលក្ខណៈស៊ីជំរៅដើម្បីពង្រឹងគុណភាពអប់រំនៅគ្រប់កំរិត ដើម្បីឆ្លើយតបទៅផែនការយុទ្ធសាស្ត្រលើវិស័យអប់រំឆ្នាំ២០១៤ឆ្នាំ២០១៨និងគោលនយោបាយចំនួន២របស់ក្រសួងអប់រំទើតផង ។
ឯកឧត្តម ឈើយ ចាន់ណា បានលោកសាស្ត្រាចារ្យ លោកគ្រូនិងអ្នកគ្រូ និងមាតាបិតាសិស្សទាំងអស់ត្រូវចូលរួមពួតដៃគ្នាកំចាត់នៃ
បញ្ហាគ្រឿងញៀនឲ្យនៅក្នុងបរិវេនសាលាកន្លងមកនេះ បើតាមរបាយការណ៍នគរបាល និងកំលាំងអាវុធហត្ថបង្ក្រាបបានករណីគ្រឿងញៀនមានចំនួន១៨.៥៥៤នាក់កើនឡើង៤.២៤២នាក់បញ្ហាគ្រឿងញៀននេះហើយជាកក្កតាធ្វើឲ្យការប្រើប្រាស់គ្រឿងញៀនមានការកើនឡើងនិងមានការរីករាលដាលគួរឲ្យបារម្ភពីទីក្រុងរហូតដល់ជនបទនិងនៅតំបន់ដាច់ស្រយាលមួយចំនួនទៀតបញ្ហាគ្រឿងញៀនបានជះឥទ្ធិពលដល់សកម្មភាពប្រព្រឹត្តបទល្មើសដែលកាន់តែមានចររិតសាហាវ ព្រៃផ្សៃ កិតទាំងករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបញ្តាលមកពីអ្នកប្រើប្រាស់គ្រឿងញៀនទៀតផង ៕