បាត់ដំបង ៖ រថយន្តម៉ាកកាម៉ាស់ពណ៌ប្រផេះ គ្មានស្លាកលេខ បើកបរពីទិសកើតទៅលិចលឿនជ្រុលចាប់ហ្វ្រាំងមិនជាប់
បានបុកម៉ូតូ១គ្រឿងជិះគ្នា២នាក់ធ្វើដំណើរពីលិចទៅកើតខណៈធ្វើដំណើរបញ្ច្រាស់ទិសគ្នាបណ្តាលឲ្យប៉ើងប្រហែល៤០ម៉ែត្រកិនមនុស្សស្លាប់២នាក់ឪពុកកូនប្រុសយ៉ាងសោកសង្រេង ហើយអ្នកបើកបររថយន្តចុះរត់គេចខ្លួនក្រោយមកសមត្ថកិច្ចឃាត់ខ្លួនបានវិញ ។
ហេតុការណ៍នេះ កើតឡើង កាលវេលាម៉ោង២រសៀល ថ្ងៃទី២៤ /ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុង ភូមិកណ្តាល ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា អ្នកបើកបរ រថយន្ត ម៉ាកកាម៉ាស់ ពណ៌ប្រផះ គ្មានស្លាកលេខមានឈ្មោះ ម៉ី ប្រុស អាយុ៣២ឆ្នាំរស់នៅភូមិអណ្តួងចេញសង្កាត់អូរចារ ក្រុងនិងខេត្តបាត់ដំបង។
ចំណែកជនរងគ្រោះស្លាប់ទាំង២នាក់គឺ ជិះម៉ូតូ ម៉ាកហុងដាឌ្រីម ធន់១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1L3268
ទី១ឈ្មោះ សូភាព ភេទប្រុសអាយុ៤៦ឆ្នាំមុខរបរកសិករនិងជាមេភូមិតាំងយូជាអ្នកបើកម៉ូតូ។
២-ឈ្មោះ វង សុផល ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស អ្នករួមដំណើរជាមួយម៉ូតូ។
ប្រភពសាក្សីប្រាប់នគរបាលថា មុនពេលកើតហេតុភាគីរថយន្តកាម៉ាសបើក លឿនខ្លាំងណាស់ទិសដៅពីកើតទៅលិចហើយក៏បុកម៉ូតូជិះគ្នា២នាក់បើកបញ្ច្រាស់ទិសបណ្តាលឲ្យស្លាប់ទាំង២នាក់តែម្តង។
ក្រោយពីបង្កតៃកុងឡានបានចុះរត់គេចខ្លួន បន្ទាប់ពីទទួលពត៌មាន បានភ្លាមសមត្ថកិច្ចនគរបាលបានពង្រាយកម្លាំងតាមចាប់ខ្លួនបានមកវិញ។
សមត្ថកិច្ចបានប្រគល់សពទាំង២នាក់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត និងម៉ូតូរក្សានិងអ្នកបើកបររថយន្តបាននាំយកទៅអធិការដ្ឋាននគបាលស្រុកកំរៀងដើម្បីចាត់ការតាមនីតិវិធី ៕