ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្ម នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង -ខេត្ត ក្រោមការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២៤ ខែមករាឆ្នាំ ២០១៧នេះ ដើម្បីបន្តយុទ្ធនាការចុះត្រួតពិនិត្យទំនិញ និងអប់រំណែនាំដល់អាជីវករលក់ដូរ នៅតាមផ្ទះ(mart) និងក្នុងផ្សារម៉ាទ្បៃ ដែលស្ថិតនៅក្នុងឃុំម៉ាទ្បៃ ស្រុកម៉ាទ្បៃ ខេត្តបន្ទាយមានជ័យ ដើម្បីរកមើលថាតើមានប្រភេទទំនិញអ្វីខ្លះដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ដែលផលប៉ះពាល់ដល់សុខភាពអ្នកបរិភោគនិងយកទៅប្រើប្រាស់ ។
សូមបញ្ជាក់ថា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ លោក ស៊ុន ណារុន អគ្គនាយករងកាំកុងត្រូល នៃអគ្គនាយកដ្ឋានកាំកុងត្រូលបានដឹកនាំមន្ត្រីជំនាញដោយមានការយកចិត្តទុកដាក់ពី លោក ស៊ាន សីុណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានចាត់ដល់មន្ត្រីជំនាញដើម្បី បន្តធ្វើការចុះពិនិត្យ និងណែនាំដល់អាជីវករជាពិសេសសិក្សានុសិស្សនៅតាមសាលារៀននាៗនិងនៅតាមទីផ្សារ ដើម្បីអោយយល់ដឹងអំពីបញ្ហាររាល់មុខ ម្ហូបអារហារណា ដែលខូចគុណភាណនិងហួសកាលប្រើប្រាស់ និងការប្រើប្រាស់ ដែលធ្វើអោយប៉ះពាល់ដល់អ្នកទិញយកទៅបរិភោគ ។
លោក ហ៊ុង លៀង អនុប្រធានទទួលបន្ទុកប្រមូលចំណូលនិងទីផ្សារ បានបន្តទៀតថា-៖ដោយមានការយកចិត្តទុកដាក់ពីណាក់លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ លោកបានចាត់អោយលោកដឹកនាំមន្ត្រីជំនាញដែលពាក់ព័ន្ន បានចុះរុករកនូវរាល់ទំនិញណាដែលខូចគុណនិងហួសកាលបរិច្ឆែតប្រើប្រាស់ដើម្បីធ្វើការដកហូត ជាលទ្ឋផលមន្ត្រីជំនាញ គឺបានរកឃើញនូវទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ មាន-៖កម្ទេចកញ្ចប់នំដែលជាអារហារកូនក្មេងលក់នៅក្នុងសាលារៀនបឋមសិក្សាស្រុកបន្ទាយឆ្មារស្រុកថ្មពួកចំនួន/37គីទ្បូរក្រាម ហើយលោកក៌បានធ្វើការហូតនិងធ្វើការណែនាំដល់បងប្អូនដែលលក់ដូរក្នុងសាលារៀនត្រូវបញ្ឈប់ដាក់តាំងលក់ដើម្បីកុំអោយប៉ះពាល់ដល់ប្អូនៗជាសិស្សដែលទិញយកទៅបរិភោគជាបន្ទាន់ ។
ជាមួយគ្នានេះដែរ មន្ត្រីកាំកុងត្រូល ក៏បានធ្វើការណែនាំដល់ប្អូនៗជាសិស្សសាលាអោយយល់ដឹងអំពីនំចំណីហអារហារដែលខូចគុណភាព និងបានអំពាវនាវដល់ក្រុមអាជីវករទាំងអស់ ត្រូវបង្កើនសកម្មភាព ក្នុងការយកចិត្តទុកដាក់កាន់តែខ្លាំង លើការជាវទំនិញមកដាក់តាំងលក់ដូរដើម្បីចូលរួមកាត់បន្ថយផលការប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ ៕