0

​ប្រជាពលរដ្ឋ​ស្រុក​ភ្នំព្រឹក​និង​ស្រុក​សំពៅ​លូន​ចំនួន ១២០ នាក់ ថា ក្រុមហ៊ុន​សួន​មានសម្បត្តិ​រំលោភ​យក​ដី​

​ប្រជាពលរដ្ឋ​ស្រុក​ភ្នំព្រឹក​និង​ស្រុក​សំពៅ​លូន​ចំនួន ១២០ នាក់ ថា ក្រុមហ៊ុន​សួន​មានសម្បត្តិ​រំលោភ​យក​ដី​

ប្រជាពលរដ្ឋ​ស្រុក​ភ្នំព្រឹក​និង​ស្រុក​សំពៅ​លូន​ចំនួន ១២០ នាក់ ថា ក្រុមហ៊ុន​សួន​មានសម្បត្តិ​រំលោភ​យក​ដី​

បាត់ដំបង ៖ ប្រជាពលរដ្ឋ​ស្រុក​ភ្នំព្រឹក និង​ស្រុក​សំពៅ​លូន ចំនួន​១២០​នាក់​ថា ក្រុមហ៊ុន​សួន​មានសម្បត្តិ​រំលោភ​យក​ដី​ពួកគាត់ សុំ​លោក​អភិបាលខេត្ត​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​វាស់វែង​និង​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​កាលពី​ថ្ងៃ​ត្រង់ ថ្ងៃទី​០៥ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅ​សួន​នាគ​បាញ់​ទឹក​ក្រុង​បាត់ដំបង​។​

​តាម​ប្រភព​តំណាង​ប្រជាពលរដ្ឋ​៦​នាក់​បាន​អោយដឹងថា​ពួគគាត់​បាន​មកពី​ភូមិ​អូរ​ដា ភូមិ​ដំណាក់​ក្សាន្ត ភូមិ​អូរ​ដា ឃុំ​បួរ​ស្រុក​ភ្នំព្រឹក និង​ភូមិ​ចក្រី​ឃុំ​ចក្រី ស្រុក​ភ្នំព្រឹក និង​មក​ពី​ភូមិ​គីឡូ​៩ ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ភូមិ​ទួល​ក្រសាំង ភូមិ​ប្រហូត ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន សរុប​ទាំ​អ​អស់ ១២០ នាក់​ឡើង មក​តវ៉ា​សុំ​លោក ចន្ទ័ សុផល អភិបាលខេត្ត​ជួយ​អន្តរាគមន៍ រក​យុត្តិធម៌​ដោយ​ក្រុមហ៊ុន សួន​មានសម្បត្តិ រំលោភ​យក​ដី​គាត់​អាស្រ័យ​ផល ម្នាក់​មាន​១​ហិកតា​២​ហិកតា ។ ប្រជាជនមាន ៣ ហិកតា ត្រូវ​រំលែក​វិភាគទាន​អនុប្រយោគ​១​ហិកតា​ជូន​ក្រុមហ៊ុន ដូច​មាន​៥​ហិកតា​បាន​៤​ហិកតា អ្នកមាន​២​ហិកតា ឬ​១​ហិកតា សហគមន៍​មិន​ដកហូត​ទេ ។ ប្រជាពលរដ្ឋ​បាន​ធ្វើ​ការដោះដូរ​នេះ​ដើម្បី​បាន​សិទ្ធ​កាន់កាប់ តែ​ការអនុវត្តន៍​វា​ផ្ទុយ​ការសន្យា​អ្នកខ្លះ​វាស់វែង​មិនមាន​ដី​គ្រប់​ត្រឹមត្រូវ ហើយ​អ្នកមាន​ដី​តិចតួច ត្រូវ​ក្រុមហ៊ុន​សួន​មានសម្បត្តិ​ដកហូត​ទាំងស្រុង​ ម្យ៉ាងទៀត ពេល​ប្រជាពលរដ្ឋ​ចុះ​ធ្វើ​លើ​ដី​ខ្លួនឯង ត្រូវ​សមត្ថកិច្ច​ចាប់វាយ​ខ្នោះ​ដាក់គុក ។ ដូច្នេះ​សំណូមពរ​អោយ​លោក​អភិបាលខេត្ត​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌ អោយ​បាន​ដី​ត្រឹមត្រូវ និង​វាស់វែង​កម្មសិទ្ធិ​ផង បើ​ពុំ​ដូច្នេះ ពួកគាត់​ឡើង​ទៅ​ធ្វើ​ការតវ៉ា​នៅ​រាជធានី​ភ្នំពេញ​បន្តទៀត​។​

​ពាក់ព័ន្ធ​ករណី​នេះ លោកស្រី មួ​រ សុខ​ហួរ តំណាងរាស្ត្រ​បាន​ចេញមុខ​គាំទ្រ​ប្រជាជន និង​និយាយ​ថា តើ​ក្រុមហ៊ុន​មាន​សម្បត្តិ ក្រោយពី​ទទួល​ដី​សម្បទាន​ពី​រដ្ឋ​បាន​អភិវឌ្ឍន៍​អ្វីខ្លះ ហើយ​ការអភិវឌ្ឍន៍ បើ​ប៉ះពាល់​ប្រយោជន៍​ប្រជាជន ត្រូវតែ​ដោះស្រាយ​ជូន​ពួកគាត់ ការអភិវឌ្ឍន៍​ត្រូវតែ​ចំណេញ​ទាំងសងខាង​ទើប​ល្អ ។ មិន​ត្រូវ​ប្រើ​ប្រព័ន្ធតុលាការ ធ្វើបាប​រាស្ត្រ​នោះទេ បើ​ខុស​ថា​ខុស បើ​ត្រូវ​ថា​ត្រូវ ក្រុមហ៊ុន​មួយចំនួន​បាន​ខ្ចីដៃ​តុលាការ​ចាប់​រាស្ត្រ​ស្លូតត្រង់​យកទៅ​ដាក់​គុក សូម​បញ្ចប់​វប្បធម៌​នេះ​ជាបន្ទាន់ ហើយ​ខាង​តំណាងរាស្ត្រ​សង្ឃឹមថា លោក​អភិបាលខេត្ត​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដោយ​ត្រឹមត្រូវ សូម​កុំអោយ​អ្នក​មាន​ទំនាស់​ដីធ្លី​ឡើងទៅ​ភ្នំពេញ​អី សូម​ធ្វើ​ការតវ៉ា​ត្រឹម​ថ្នាក់​ខេត្ត​បាន​ហើយ​។​

​បន្ទាប់​ពី​លោកស្រី មួ​រ សុខ​ហួរ និយាយ​ចប់ ខាង​សាលាខេត្ត​អោយ​តំណាង​ប្រជាពលរដ្ឋ​ចំនួន ៦ នាក់ មានឈ្មោះ គយ ជឿន ឈ្មោះ​ឈន ឆាត ឈ្មោះ វង្ស រឿ​ម (​ស្រី​) ឈ្មោះ ប៉ុល ហាក់ (​ស្រី​) ឈ្មោះ ស៊ុំ ហៀ​ង ឈ្មោះ កែ​ត រុំ ចូលជួប​ពីភាក្សា​។​

​តំណាង​ប្រជាពលរដ្ឋ ចេញ​ពី​សាលាខេត្ត​បាន អោយដឹងថា លោក សឿ​ម ប៊ុន​រិទ្ធ នាយក​ទីចាត់ការ​សាលាខេត្ត បាន​អោយ​ប្រជាពលរដ្ឋ​ត្រឡប់ទៅផ្ទះ​វិញ ចាំ​រក​ដំណោះស្រាយ​អោយ និង​ជា​ចម្លើយ​ពិតប្រាកដ ម៉ោង​៥​ល្ងាច ។ ចំពោះ​ប្រជាពលរដ្ឋ​មិន​ព្រម​ទៅ​ផ្ទះ​ទេ បើ​មិន​មានដំណើ​ស្រាយ​ច្បាស់លាស់ ៕

DCIM100MEDIA DCIM100MEDIA

Filed in: ទំនាស់ដីធ្លី, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment