ខេត្តស្ទឹងត្រែង ៖ ស្លាប់៣ចំណោម១៣នាក់ក្នុងហេតុការណ៍ រថយន្តសាំងយ៉ុងដឹកអ្នកដំណើរបុកម៉ូតូក្រឡាប់ធ្លាក់ទឹកប្រឡាយ ពេលកំពុងធ្វើដំណើរ ពី ខេត្តស្ទឹងត្រែងទៅ ខេត្តរតនគីរី វេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ ត្រង់ចំណុចចន្លោះបង្គោល៥០២និង៥០៣ស្ថិតក្នុងភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។
លោក ឡត ម៉ារ៉ន មេប៉ុស្តិ៍ក្បាលរមាសបានឱ្យដឹងថា ជនរងគ្រោះ ដែលបានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចណ៍ មាន១ឈ្មោះសាវ ម៉ក់ភេទ ប្រុស អាយុជាង៥០ឆ្នាំ (អ្នកបើកបររថយន្តស្លាប់) មានទីលំនៅក្នុងភូមិកណ្តាល សង្កាត់ក្រុងខេត្តស្ទឹងត្រែង។២ស្ត្រីម្នាក់រួមដំណើរមានឈ្មោះលឿង ណារី អាយុ៥២ឆ្នាំ៏(ស្លាប់)មានទីលំនៅភូមិអូរតាតិល/ឃុំ/ ស្រុក/ខេត្តរតណគីរី ៣អ្នកបើកបរម៉ូតូឈ្មោះព្រំ ម៉ាញ ភេទ ប្រុសអាយុ៥៣ ឆ្នាំ(ស្លាប់) ជាមន្ត្រីប៉ូលីសប្រចាំការនៅភូមិក្បាលរមាសក្នុងស្រុកសេសាន។ចំណែកមនុស្សជិះក្នុង រថយន្ត ជាច្រើនអ្នកទៀតរបួសស្រាល។
លោកមេប៉ុស្តិ៍បានបន្តឱ្យដឹងទៀតថា រថយន្តសាំយ៉ុងដឹកអ្នកដំណើរបានចេញពីខេត្តស្ទឹងត្រែងទៅកាន់ខេត្តរតនគីរី ផ្ទុកមនុស្សចំនួន១៣នាក់ស្រី៦។រថយន្តបុកម៉ូតូម៉ាកសាំយ៉ុងពណិ៍សពាក់ស្លាកលេខភ្នំពេញ2Q3923បើកបរក្នុងទិសដៅពីជើងទៅត្បូងស្របគ្នា ខណកំពុងបើកបរ ក៏មានម៉ូតូម៉ាកស្មាក់ពណិ៍ក្រហម បើកបរដោយមន្ត្រីប៉ូលីសខាងលើ បានបត់ចេញមកក្រៅ ធ្វើឱ្យរថយន្តគេចមិនទាន់បានបុកពេញទំហឹងធ្វើឱ្យអ្នកជិះម៉ូតូស្លាប់ ។ ចំណែករថយន្តបានធ្លាក់ទៅក្នុងប្រឡាយទឹក ស្លាប់អ្នកបើកបរនិងស្ត្រីរួមដំណើរម្នាក់នៅ និងកន្លែងកើតហេតុតែម្តង។
ក្រោយកើតហេតុ នគរបាលប៉ុស្តិ៍ក្បាលរមាសបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងយកម៉ូតូនិងរថយន្តមកកាន់ការិយាល័យចរាចណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីដោះស្រាយនៅពេលក្រោយ។ចំណែកសាកសពត្រូវបានធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសាររងគ្រោះ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕