0

​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៦​គ្រួសារ​មក​ពី​សង្កាត់​ព្រះ​ពន្លា​បានទទួល​អំណោយ​ពី​សាខា​កាកបាត​ក្រហម​ខេត្ត​បន្ទាយមានជ័យ​

​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៦​គ្រួសារ​មក​ពី​សង្កាត់​ព្រះ​ពន្លា​បានទទួល​អំណោយ​ពី​សាខា​កាកបាត​ក្រហម​ខេត្ត​បន្ទាយមានជ័យ​

ខេត្ត​បន្ទាយមានជ័យ ៖ លោក លី សារី អភិបាលរង ខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រធាន​សាខា​កាកបាទ​ក្រហម​ខេត្ត​បន្ទាយមានជ័យ លោកស្រី ឆាន់ ច័ន្ទ​សោភា អនុប្រធាន​សាខា​កាកបាទ​ក្រហម​ខេត្ត​បន្ទាយមានជ័យ និង​ក្រុមការងារ កាកបាទ​ក្រហម​ជា​ច្រើន​នាក់​ទៀត បាន​ថ្លែង​ក្នុង​ពិធី​ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​និង​មាន​ជម្ងឺ​ប្រចាំកា​យ​ចំនួន​៦​គ្រួសារ​រស់នៅ​ក្នុងភូមិ ក្បាលស្ពាន សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី​២៣​ខែ​មករា​ឆ្នាំ​២០១៧​នោះ​ថា បើ​ទោះ​ជា​បងប្អូន​មាន​ជីវភាព​ខ្វះខាត និង​មាន​ជម្ងឺ​ជាប់​និង​ខ្លួន​យ៉ាងណាក៏ដោយ យើង​ត្រូវតែ​ខិតខំ​ថែរក្សា​ខ្លួន​ជា​មនុស្ស​ល្អ ពលរដ្ឋ​ល្អ ត្រូវ​ប្រព្រឹត្តិ​តែ​អំពើ​ល្អ សុចរិត និង​ជាស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ជីវិត​យើង​ម្នាក់ៗ​តែងតែ​ជួបប្រទះ​ទុក្ខលំបាក​និង​បញ្ហា​ផ្សេងៗ ជៀស​មិន​ផុត​ឡើយ ។ ប៉ុន្តែ​មនុស្ស​យើង​ឲ្យតែ​មានជីវិត​រស់នៅ​ទុក​ជា​មានជីវិត​ថ្លៃថ្លា​ណាស់​ទៅហើយ ដូច្នេះ​ត្រូវ​បន្ត​កសាង​អំពើ​ល្អ​ជា​ស​ឲ្យ​ឆ្ងាយ​នូវ​អបាយមុខ​គ្រប់​ប្រភេទ ដូច​ជា​ល្បែងស៊ីសង​ជាដើម យើង​មាន​ជីវភាព​ក្រីក្រ​ប៉ុណ្ណឹង វា​មិន​ដូច​ជំនាន់​ប៉ុលពត​នោះ​ឡើយ ។ ហេតុ​នេះ​យើង​សព្វ ថ្ងៃ​ក្រ​យ៉ាងណា ក៏​នៅ​មាន​រដ្ឋាភិបាល​និង​មាន​អាជ្ញាធរ និង​សាខា​កាកបាទ​ហម​ចាំ​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំង​អស់​នោះ​ជា​និច្ច ។​

​លោក លី សារី បាន​បញ្ជាក់ទៀតថា ក្នុងនាម​លោក​ជា​ប្រធាន​សាខា​កាកបាទក្រហម​ខេត្ត​បន្ទាយមានជ័យ លោក​តែងតែ​យកចិត្តទុកដាក់​យក​អំណោយ​ចុះ​ទៅ​ចែកជូន​ដល់​ជន​ណា​នៅ​តាម​មូលដ្ឋាន​ក្រីក្រ​ពិតប្រាកដ​នោះ​មិន​ដែល​ខាន​ឡើយ​កន្លង​មក​ឲ្យតែ មេភូមិ មេឃុំ រាយការណ៍​មក​លោកៗ និង​នាំយក​អំណោយ​ទៅ​ចែកជូន​ដល់​ផ្ទះ​ជន​ក្រីក្រ​ទាំង​អស់​តែ​ម្តង​មិន​ប្រកាន់​និន្នាការ​នយោបាយ​បក្ស​នេះ​បក្ស​នោះ​ឡើយ ។

​លោក លី សារី បាន​បញ្ជាក់ទៀតថា របស់​សាខា​កា​បាទ​ក្រហម​ដែល​យក​អំណោយ​ទៅ​ចែកជូន​ជនក្រីក្រ​កំពុងមាន​ជំងឺ​ជាប់​និង​ខ្លួន​នោះ រួមមាន ១ ឈ្មោះ ឃួន នី ស្រី​អាយុ​៦៧​ឆ្នាំ ២ ឈ្មោះ ព្រំ​ទេ​ន អាយុ​៥៥​ឆ្នាំ ប្រុស ៣ ឈ្មោះ យិន ស៊ី​ថូ​យ ស្រី អាយុ​៤៥​ឆ្នាំ ៤ ឈ្មោះ វឿន រឿ​ត ស្រី អាយុ​២៩​ឆ្នាំ ៥ ឈ្មោះ សេង ហេង ស្រី អាយុ​៧២​ឆ្នាំ ៦ ឈ្មោះ កែវ ផេង ស្រី​អាយុ​៣៥​ឆ្នាំ ។

​អំណោយ រួម​មាន​ក្នុង ១ គ្រួសារ​ទទួលបាន​អង្ករ​៣០​គី​ឡូ មី​១​កេស ត្រីខ​១០​កំប៉ុង ប្រេង​ឆា ១ លីត្រ សាប៊ូ​ម្សៅ​១​គី​ឡូ ទឹកត្រី​៣​ដប និង​ថវិការ​១០​ម៉ឺន​រៀល ៕

 

IMG-20170123-WA0052

IMG-20170123-WA0051

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!