ខេត្តបាត់ដំបង ៖ កេសចំនួន២កេស មានគ្រាប់បែកចំនួន១២គ្រាប់ដែលកប់ក្នុងដីនៅសម័យសង្គ្រាម ក្រោយពីកសិករជួស អេស្កាកាយដីឈូសដំបូកប្រទះឃើញ កាលពីវេលា១៧និង៣០នាទីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧នៅចំណុចខាងលិចទួលខ្មែរក្រហមស្ថិតក្នុងភូមិគាស់ក្រឡ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ឈ្មោះមាស ចាន់ទី ភេទប្រុសអាយុៈ២២ឆ្នាំរស់នៅភូមិ-ឃុំព្រែកហ្លួងស្រុកឯកភ្នំ ខេត្តបាត់ដំបងជាអ្នកបើកអេស្កាបានប្រាប់អោយដឹងថា៖កាលពីវេលាម៉ោង១៧-និង៣០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ ខ្លួនបានទៅស៊ីឈ្នួលកាយដីឈូសដំបូកអោយពលរដ្ឋនៅចំណុចខាងលើក៍បានប្រទះឃើញកេះចំនួន២កេះខ្លួនបានរាយការណ៍ទៅអោយអាជ្ញាធរតែម្តង។
លោកអនុសេនីយ៍ទោ ងិន សំអុល នាយបញ្ជាការរងអាវុធហត្ថស្រុកបានអោយដឹងថា ៖ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកបានចុះទៅដល់ទីតាំងនិងបានរាយការណ៍បន្តទៅអង្គភាពជំនាញស៊ីម៉ាកផ្នែកដោះម៉ីនដើម្បីមកពិនិត្យមើល។
ក្រោយពីពិនិត្យកេសទាំង ២ រួចមន្ត្រីជំនាញបានរកឃើញគ្រាប់បែកដៃចំនួន១២គ្រាប់ ចំពោះផ្នែកខាងក្រៅច្រេះ ហើយគន្លឹះដាច់រិចរិលឯខាងក្នុងនៅគុណភាពផ្ទុះអាចបង្កគ្រោះថ្នាក់បាន ដូច្នេះត្រូវយកទៅរក្សាទុក១កន្លែងសិន រងចាំធ្វើការដុតកំទេចចោលជាក្រោយ ៕