0

សង្ស័យ​មាន​មន្ត្រី​សុរិយោដី​ម្នាក់​នៅ​ពីក្រោយ​ខ្នង លោក គឹម ឆ​ង ចៅសង្កាត់​អូរ​ចា រឿង​លក់​ផ្ទេរសិទ្ធិ​ឲ្យ​លោក សៅ ប៊ុន​ទិត្យ​

សង្ស័យ​មាន​មន្ត្រី​សុរិយោដី​ម្នាក់​នៅ​ពីក្រោយ​ខ្នង លោក គឹម ឆ​ង ចៅសង្កាត់​អូរ​ចា រឿង​លក់​ផ្ទេរសិទ្ធិ​ឲ្យ​លោក សៅ ប៊ុន​ទិត្យ​

ខេត្ត​បាត់ដំបង ៖ រឿង​ដី​សាលា​ម​តេ្ត​យ្យ​បណ្តុះ​កុមារ​អូរ​ចារ នៅ​សង្កាត់​អូរ​ចារ​ក្រុង​បាត់ដំបង មានការ សង្ស័យ​មាន​មន្ត្រី​សុរិយោដី​ម្នាក់​នៅ​ពីក្រោយ​ខ្នង លោក គឹម ឆ​ង ចៅសង្កាត់​អូរ​ចា​ឃុបឃិត​គ្នា​រឿង​លក់​ផ្ទេរសិទ្ធិ​មត៌ក ឲ្យ​លោក សៅ ប៊ុន​ទិត្យ នគរបាល​ប្រឆាំង​គ្រឿងញៀន ។​

​នៅ​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៧ មាន​លិខិត​ប្រកាស​ផ្ទេរ​មត៌ក ពី​ឈ្មោះ ពៅ អោក អោយទៅ​ឈ្មោះ សៅ ប៊ុន​ទិត្យ ដោយ​ព្រះរាជអាជ្ញារង ចាន់ សុ​យុ​ទ្ធារា ខណៈនោះ ប្រជាពលរដ្ឋ​ក៏​ផ្ទុះ​ការតវ៉ា​ដោយ​ឲ្យ​សួរ​ទៅ​កាន់​លោក គឹម ឆ​ង ចៅសង្កាត់​ថា តើ​ដី​សាលា​មត្តេយ្យ​បណ្តុះ​កុមារ លោក​ខ្ចី​ពី​ប្រជាពលរដ្ឋ​មែន​ទេ​? លោក គឹម ឆ​ង បាន​ឆ្លើយថា ពិតជា​បាន​ខ្ចី​ប្រជាពលរដ្ឋ​មែន ។ តើ​លោក គឹម ឆ​ង បាន​លក់​ឬ​ផ្ទេរ​សិទ្ធ​ឲ្យគេ​មែនទេ​? លោក​ចៅសង្កាត់​នេះ បាន​ឆ្លើយថា ពិតជា​បាន​ធ្វើលិខិត​ផ្ទេរ​មែន​តែ​ផ្ទេរ​មត៌ក​ឲ្យទៅ​លោក សៅ ប៊ុន​ទិត្យ ។

​ដី​សាលា​ម​តេ្ត​យ្យ​បណ្តុះ​កុមារ​អូរ​ចារ​មាន​ទំហំ​៤០​គុណ​៤០​ម៉ែត្រ​ដោយ​ការបរិចាក​ដី​ដំណាំ​អ្នកភូមិ​ជា​ច្រើន​គ្រួសារ ដើម្បី​ទុកជា​សម្បត្តិ​រដ្ឋ​តាំងពី​ឆ្នាំ​១៩៨៤ ក្រោយ​ការបង្រៀន​ជាច្រើន​ឆ្នាំ​ក្រោម​កំដៅ​ភ្កៀងខ្យល់ និង​សត្វ​កណ្តៀរ​សាលា​បាន​បាក់​ទ្រុឌទ្រោម​ខូចខាត​ទាំងស្រុង លុះ​ឆ្នាំ​២០០០ គ្មាន​ការជួសជុល​ទុកចោល សិស្ស​មតេយ្យ ត្រូវបាន​គេ​យកមក​រៀន​បណ្តោះអាសន្ន​នៅ​សាលាបឋមសិក្សា ហ៊ុន សែន អូរ​ចារ គឺ​រៀន​ក្នុង​ឃ្លាំង​ដាក់​សម្ភារ​: និង​ខ្លះ​រៀន​ក្រៅ​ថ្នាក់ក្រោម​កំដៅថ្ងៃ​ភ្លៀងខ្យល់ រហូត​មក​ជា​រៀងរាល់​ឆ្នាំ​រហូត ដល់​ឆ្នាំ​២០១៧ (​ឆ្នាំ​២០១១ ដី​សាលា​ម​តេ្ត​យ្យ​ទុកចោល​ត្រូវបាន​ចេញ​ប្លង់រឹង​ដី​សាលារៀន​)​។​

​នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៧ ប្រជាជន​មិន​សុខចិត្ត​ក៏​ផ្ទុះ​ការតវ៉ា​ម្តងទៀត​ថា ដី​នៅ​ចំណុច​សាលា​មតេយ្យ​ជា​របស់ ពលរដ្ឋ​នៅ​ជុំវិញ ជូន​រដ្ឋ​ជូន​មេឃុំ​ធ្វើ​សាលារៀន​មិនមាន​ដី​ឈ្មោះ ពៅ អោក មុន​សម័យ​ប៉ុលពត​ទេ មុន​សម័យ ប៉ុល ពត ក៏​ជា​ដី​របស់​តា​វឹង​ដែរ ។

​ចំពោះ​ដី​មុន​សម័យ​សង្គ្រាម​មិន​មាន​ប្លង់​ចេះតែ​ថា​រប​សើ​ខ្លួន ហើយក៏​មិន​អាច​ធ្វើ​បណ្តាំ​មរត៌ក​បានដែរ ។ ម្យ៉ាងទៀត ដី​មាន​ប្លង់រឹង​សាលារៀន​របស់​រដ្ឋ ហើយ​ត្រូវ​ឯកជន​ប្តឹងតវ៉ា​ធ្វើ​ជា​កម្មសិ្ទទ្ធិ​បាន (​នោះ​ប្លង់ និង​ស្ថាប័ណ​ចេញ​ដោយ​រាជរដ្ឋាភិបាល​ពិតជា​ខ្សោយ​) តើ​ទុក​ឲ្យ​កូន​ចៅទៅ​រៀន និង​អ្នក​គ្រូ​មតេយ្យ​បង្រៀន​សិស្ស ក្រោម​កំដៅថ្ងៃ​ប៉ុន្មាន​ឆ្នាំ​ទៀត ទើប​គ្រប់​គ្រាន់បើ​គិត​ពី​ឆ្នាំ​២០០០ រហូតមកដល់​ពេលនេះ​១៧​ឆ្នាំ ហើយ​ចំពោះ​ការ​ធ្វើការ​តវ៉ា​នេះ​ពលរដ្ឋ​បានបញ្ជាក់​ថា គ្មាន​គណបក្ស​នយោបាយ​ណា​ចូលរួម​ទេ​ហើយ​ពលរដ្ឋ​នៅ​តែ​គាំទ្រ​គណបក្ស​ប្រជាជន​ដដែល ។ ក្រោយពី​ធ្វើ​ការតវ៉ា​នៅ​ថ្ងៃ​ទី​២០​ខែ​មករា​ឆ្នាំ​២០១៧ លោក សៀង ឯម​វ៉ូ​ន​ស្ហី អភិបាលក្រុង​បាត់ដំបង​បាន​ណែនាំ​ប្រជាពលរដ្ឋ​ប្រាប់​តាម​សមត្ថកិច្ច​ឲ្យ​ពលរដ្ឋ​ទាំង​នោះ​ទៅ​ដាក់​ពាក្យបណ្តឹង​តវ៉ា​ជំទាស់​នៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ដើម្បី​ធ្វើការ​ពិនិត្យ​ឡើងវិញ ។ នៅ​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៧ មាន​អ្នក​ចេញមុខ​អង្វរ​ប្រាប់​ពលរដ្ឋ​ថា បើ​ឈ្នះ​បាន​ដី​សាលារៀន​មកវិញ​នាំ​គ្នា​កសាង​សាលា​ឲ្យ​ក្មេងៗ​ចូលរៀន​ក្នុង​ម្លប់​ទៅ កុំ​ប្តឹង​ចាប់​មនុស្ស​ដាក់គុក​អី ព្រោះ​គាត់​ត្រូវជា​សាច់ញាតិ និង់​ជា​មន្ត្រី​សុរិយោដី ទើប​មាន​ការងារ​ធ្វើ​ឆ្នាំ​នេះ​ឯង ៕

 

VID_20170120_085936_2247 VID_20170121_081717_3043 VID_20170121_081733_1439 VID_20170120_084351_1672

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!