0

មាន​អំពើ​ពុករលួយ ក្នុង​មន្ទីរ​បរិស្ថាន​ខេត្ត​បាត់ដំបង​នាំឲ្យ​ប្រទេស​ជាតិ​អន្តរាយ​

មាន​អំពើ​ពុករលួយ ក្នុង​មន្ទីរ​បរិស្ថាន​ខេត្ត​បាត់ដំបង​នាំឲ្យ​ប្រទេស​ជាតិ​អន្តរាយ​

ខេត្ត​បាត់ដំបង ៖ មន្ទីរ​បរិស្ថាន​ខេត្ត​បាត់ដំបង​ក្រោម​ការគ្រប់គ្រង​របស់​លោក​ជួប​សារុន ប្រធាន​មន្ទីរ តាម​ការ​ឲ្យដឹង​ពី​មន្ត្រីក្រោមឱវា​ទ​ថា មាន​បុគ្គលិក​ពេញ​សិទ្ធ​និង​បំ​រ៉ុង បុគ្គលិក​ទាំងនេះ​មាន​ប្រាក់ខែរ​ដូច​គ្នា​។​បុគ្គលិក​បំ​រ៉ុង​មួយចំនួន​បាន​បំរើ​ការងារ​តាំង​ប្រាក់ខែ​១៥​ម៉ឺន​រៀល​ដល់​ប្រាក់ខែ​ឡើង​៤០​ម៉ឺន​ត្រូវបាន​គេ​ដក​ចេញ​ដាក់​សាច់ញាតិ​ចូល​វិញ​។​អ្នក​មាន​ខ្សែ​ខ្នង​មិនបាន​រៀន​ចប់​បឋមសិក្សា​ក៏​អាច​កាន់​បាន​តំណែង​សម​គួរ រីឯ​អ្នក​មាន​សញ្ញាប័ត្រ​ធ្វើ​លេខា​អ្នក​មិន​ចេះអក្សរ ចំណុច​នេះ​ហើយ ធ្វើឲ្យ​ប្រទេស​ជាតិ​អន់​ខ្សោយ ។ មិនតែប៉ុណ្ណោះ សាច់ញាតិ​លោក​ជួប​សារុន​២​នាក់​បាន​ដេក​ស៊ី​ប្រាក់ខែ​រដ្ឋ រយ​:​ពេល​២​ទៅ​៣​ឆ្នាំ តាំង​នៅ​រៀន​វិទ្យាល័យ ហើយ​ពេលនេះ កំពុង​រៀន​បន្ត​នៅ​សកល​វិទ្យាល័យ​ឆ្នាំ​ទី​១ ឆ្នាំ​ទី​២ ដោយ​មិន​បាន​ធ្វើការ​ពេញ​សិទ្ធិ​ទេ (​គឺ​ស៊ី​ឈ្មោះ​ដូច​ទាហាន ពេល​ថ្នាក់លើ​ចុះ​ត្រួតពិនិត្យ​លោក ជួប សារុន ឲ្យ​កូន​ក្មួយ​ឈប់រៀន​សិន ដើម្បី​មក​បំពេញមុខ​ក្រប​ខណ្ឌ ។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ នៅ​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៧ លោក ជួប សារុន ប្រធាន​មន្ទីរ​បរិស្ថា​ខេត្តបាត់ដំបង បាន​បកស្រាយ​តាម​ទូរស័ព្ទ​ថា ក្នុង​មន្ទីរ​របស់​លោក​គ្មាន​រឿង​ពាក់ព័ន្ធ​ខាងលើ​ទេ ហើយ​គាត់​ក៏​គ្មាន​កូនក្មួយ​ស៊ី​ឈ្មោះ​បើក​ប្រាក់ខែ​រដ្ឋ​ទេ ហើយក៏​មិនទាន់​បាន​តែងតាំង​ឋាន​:​ដល់​បុគ្គលិក​ណា​ម្នាក​ឡើយ ៕

 

saisamal1

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!