0

​កំលាំង​នគរបាល​ស្រុល​ភ្នំ​ស្រុក​ឃាត់​ខ្លួន​បាន​ជនសង្ស័យ​បម្នាក់​និង​ដកហូត​វត្ថុតាង​ថ្នាំញៀន​១​កញ្ចប់​និង​រថយន្ត​១​គ្រឿង​

​កំលាំង​នគរបាល​ស្រុល​ភ្នំ​ស្រុក​ឃាត់​ខ្លួន​បាន​ជនសង្ស័យ​បម្នាក់​និង​ដកហូត​វត្ថុតាង​ថ្នាំញៀន​១​កញ្ចប់​និង​រថយន្ត​១​គ្រឿង​

ខេត្ត​បន្ទាយមានជ័យ ៖ កំលាំង​អធិការដ្ឋាន​នគ​បាល​ស្រុក​ភ្នំស្រុក បាន​ចុះ​សហការណ៍​ជាមួយ​នគ​រ​បាល​ជំនាញ​ខេត្ត បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ម្នាក់​បើករថយន្ត​លក់​ចែកចាយ​ក្នុងភូមិ កាល​ល្ងាច​ថ្ងៃទី​២១​ខែ​មករា​ឆ្នាំ​២០១៧ ចំណុច​ភូមិសាស្ត្រ​ភូមិ​រោគ ឃុំ​ស្ពាន​ស្រែង ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ​។​

​លោក​វរៈសេនីយ៍ឯក​ចាប​សុ​ផា​រិទ្ធ​បាន​បញ្ជាក់ទៀតជនស​ង្ស័​យមាន​ឈ្មោះ​ស្លេះ សា​គី​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​នៅ​ភូមិ​អូ​ថ្កូវ ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។​ដកហូត គ្រឿងញៀន​ប្រភេទ​ម្សៅ​ក្រាម​ព៌ណ ស ១​កញ្ចប់​ស្មើ​ទំងន់​១​ជី នឹង​ធ្វើ​ការដកហូតរ​ថយ​ន្តបាន​១​គ្រឿង​ម៉ាក់​កា​មា​រី​បាឡែ​ន​ព៌ណ​ទឹកប្រាក់​ពាក​ផ្លា​ក់​លេខ​២t ៩១៤៣​។​

​លោក​វរៈសេនីយ៍ឯក​ចាប​សុ​ផារិ​ទ្ធបាន​បញ្ជាក់ទៀតថា​មុន​និង​ឈាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នោះ​សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ជិត​នោះ​ថា​មាន​ជនសង្ស័យ​កំពុង​ជិះ​រថយន្ត​ដើរ​លួច​លក់​គ្រឿងញៀន​នៅ​ចំណុចកើតហេតុ​ខាងលើ​ទើប​លោក​ដឹកនាំ​កំលាំង​ចុះ​ឃាត់ខ្លួន​បាន​នៅ​ចំណុច​កើតហេតុ​ភ្លាម​តែ​ម្តង ក្រោយពី​ឃាត់ខ្លួន​ហើយ​ជនសង្ស័យ​ត្រូវបាន​នគរបាល​បញ្ជូន​មក​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ដើម្បី​សួ​នាំ​បន្ត​។​

​ជនសង្ស័យ​នៅ​មុខ​សមត្ថកិច្ច​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បាន​ជិះ​រថយន្ត​យក​គ្រឿងញៀន​លួច​លក់​តាម​ភូមិ​ពិតប្រាកដ​ម៉ែន​។​ក្រោយពី​បាន​ចំលើយ​សារភាព​និង​មាន​វត្ថុតាង​ផង​នោះ​ជនសង្ស័យ​ត្រូវបាន​នគរបាល​ជំនាញ​កសាង​សំនុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ដាក់ទោស​ទៅតាម​និតិ​វិធី ៕

 

 IMG-20170122-WA0019 IMG-20170122-WA0020

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!