ភ្នំពេញ ៖ ទីតាំង មួយកន្លែងដែលសង្ស័យថាជាទីតាំងជួញដូរ និងចែកចាយគ្រឿងញៀនត្រូវបាន សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវ ធ្វើការបង្ក្រាបឃាត់ខ្លួន មនុស្សប្រុសស្រី៥នាក់រកឃើញ ថ្នាំញៀន១កញ្ចប់ កាំភ្លើងចំនួន៣ដើម, ដាវនិងកាំបិត ៣ដើម,សំភារ:មួយចំនួនធំ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំនុចផ្ទះលេខ២០១ ផ្លូវបេតុងភូមិ១១ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។
លោក ម៉ៅ ចាន់ថុន នាយកផ្នែកនគរបាលប្រឆាំងគ្រឿងញៀនខណ្ឌឬស្សីកែវ បានអោយដឹងថា ជនសង្ស័យប្រុសស្រី ៥នាក់ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនមាន៖
ទី១-ឈ្មោះ ម៉ែន សុផល ហៅតូច ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៥៥៥ ផ្លូវជាតិលេខ៥ ក្រុម១៥ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ, ទី២-ឈ្មោះ ទេព សុភ័ក្រ ហៅភ័ក្រ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦១១ ផ្លូវជាតិលេខ៥ ក្រុម១៥ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ, ទី៣-ឈ្មោះ គង់ សារ៉ាវុទ្ធ ហៅហ្វូ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្រុម៤ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦, ទី៤-ឈ្មោះ ទូច ទុំវិបុល ហៅបុល ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២០១ ក្រុម១១ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ និងទី៥-ឈ្មោះ លី សុខា ហៅកា ភេទស្រី អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៣២E3 ផ្លូវម៉ៅសេងទុង ភូមិ១២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ចំណែកឯសំភារៈដកហូតរួមមាន កាំភ្លើងចំនួន៣ដើម, ដាវនិងកាំបិត ៣ដើម, ស្លាកលេខរថយន្តចំនួន១, ថ្នាំញៀន១កញ្ចប់, ម៉ូតូចំនួន៤គ្រឿង, សំលៀកបំពាក់យោធា២សម្រាប់ និងឧបករណ៍ប្រើប្រាស់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង ៥នាក់ខាងលើ រួមនឹងវត្ថុតាងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនិតិវិធី់៕