ភ្នំពេញ ៖ កម្លាំងព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការចុះបង្ក្រាបឃាត់ខ្លួន ង្វៀនបញ្ជល់មាន់ និងអាប៉ោងឃាត់មនុស្សប្រុសស្រី ១៥ នាក់ និងសំភារ:មួយចំនួនទៀត ខណ:ដែលពួកគេកំពុងលេងភ្នាល់លុយយ៉ាងសប្បាយភ្លេចខ្លួន កាលពីវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧នៅក្នុងទឹកដីនៃខណ្ឌពោធិ៍សែនជ័យ ក្នុងភូមិថ្មគោល សង្កាត់ចោមចៅ។
ក្នុងកិច្ចប្រតិបត្តិការណ៍បង្ក្រាបឃាត់ខ្លួនបានមនុស្សចំនួនប្រុសស្រី១៥នាក់ ដកហូតម៉ូតូចំនួន៨គ្រឿង និងមានទាំងសំភារ:ល្បែងសង្វៀនបញ្ជល់មាន់ ល្បែងអាប៉ោងនិងសម្ភារ:មួយចំនួនទៀតផង។
បច្ចុប្បន្ន ជនសង្ស័យលេងល្បែងស៊ីសសងទាំងនោះ សមត្ថកិច្ចនគរបាល កំពុងធ្វើការសាកសួរនិង ចាត់ការទៅតាមនីតិវិធី ៕