ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋប្រុសស្រី ក្មេង ចាស់ ចំនួន២០នាក់របួសធ្ងន់ស្រាល ក្រោយហូបផ្សិត ពេលបាយរួចពុលផ្អើលពេញភូមិកាលវេលាម៉ោង៦ល្ងាចនាទីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុចភូមិបន្ទាយទី១ ឃុំ ទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ប្រជាពលរដ្ឋរងគ្រោះបានអ្នកភូមិជិតខាងបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក និងមន្ទីរពេទ្យបង្អែក ប៉ោយប៉ែត។
បើតាមប្រភពីសមត្ថកិច្ចមូលដ្ឋាន និងកម្លាំង អាវុធហត្ថស្រុកម៉ាឡៃ បានប្រាប់ថា ប្រជាពលរដ្ឋត្រូវបានពុលផ្សិតនេះមានដូចជា ទី១ ឈ្មោះសូន សុជា ភេទប្រុស អាយុ១៣ឆ្នាំ ,ទី២ ឈ្មោះមាន ភារម្យ ភេទប្រុស អាយុ១១ឆ្នាំ ,ទី៣ ឈ្មោះកា អៀត ភេទ ប្រុស អាយុ៣៦ឆ្នាំ ,ទី៤ ឈ្មោះមាន គន្ធា ភេទ ស្រី អាយុ១៤ឆ្នាំ ,ទី៥ ឈ្មោះខុន វាសនា ភេទ ប្រុស អាយុ៦ ឆ្នាំ ,ទី៦ ឈ្មោះភី ភាព ភេទ ប្រុស អាយុ ៤២ឆ្នាំ ,ទី៧ ឈ្មោះមាន ខន ភេទ ប្រុស អាយុ៣៨ ឆ្នាំ ,ទី៨ ឈ្មោះផេត សុធារ៉ា ភេទស្រី អាយុ៣ឆ្នាំ ,ទី៩ ឈ្មោះហេង ចាន់នី ភេទស្រី អាយុ៣៤ឆ្នាំ,ទី១០ ឈ្មោះហេង សុធារ៉ា ភេទស្រី អាយុប្រហែលជា២០ឆ្នាំ ,ទី១១ ឈ្មោះ ហេង សុភី ភេទប្រុស អាយុ២៨ឆ្នាំ ,ទី១២ ឈ្មោះ សួន សុជាតិ ភេទ ស្រី អាយុ១០ឆ្នាំ ,ទី១៣ ឈ្មោះ រួន រ៉ាត់ ភេទប្រុស អាយុ២២ឆ្នាំ ,ទី១៤ ឈ្មោះ រស់ រឹម ភេទប្រុស អាយុ៣១ឆ្នាំ ,ទី១៥ ឈ្មោះ មេង ជា ភេទស្រី អាយុ ២៩ឆ្នាំ,ទី១៦ ឈ្មោះ ស៊ុំ មូលីកា ភេទស្រី អាយុ ១៤ឆ្នាំ,ទី១៧ ឈ្មោះ រឹម ភារម្យ ភេទប្រុស អាយុ ១៣ឆ្នាំ ,ទិ១៨ ឈ្មោះ រឹម ភារិទ្ធ ភេទប្រុស ប្រុស អាយុ ៩ឆ្នាំ,ទី១៩ឈ្មោះ រឹម ផារីមភេទ ប្រុស អាយុ៥ឆ្នាំ ,និងទី២០ ឈ្មោះ រឹម ណារ៉ា ភេទស្រី អាយុ ១ឆ្នាំ អ្នកទាំងអស់នេះគឺនៅភូមិកើតហេតុខាងលើនេះ មកដល់ពេលនេះកំពុងសំរាកព្យាលបាកជម្ងឺ ។
ក្រុមជនរងគ្រោះប្រាប់ថា មុនកើតហេតុបាននាំគ្នាទៅកាប់ដើមឬស្សីយកមកលក់ លុះពេលដល់កន្លែងកាប់ បានប្រទះឃើញដើមផ្សិតកញ្ចូរ ដុះយ៉ាងច្រើន ក៏បាននាំគ្នាមិនកាប់ដើមឬស្សី ដើរដកផ្សិតយកមកធ្វើម្ហូប តែពួកគាត់ក៏បានឃើញមានដើមស្លែង១ដើមតូចដុះជិតផ្សិត ដោយមិនចាប់អារម្មណ៍ ។ពួកគាត់បន្តថា ពេលមកដល់ផ្ទះក៏បានចែកគ្នាយកទៅផ្ទះរៀងៗខ្លួន ហូបមិនបានប៉ុន្មានផងក៏ពុលបែកពពុះមាត់ ខ្លះចេញឈាមតាមមាត់ រួចក៏បានសមត្ថកិច្ចចុះទៅសង្គ្រោះផងដែរ។
ក្រោយពីកើតហេតុ គេឃើញមានសមត្ថកិច្ចនគរបាលបានចុះទៅកន្លែងកើតហេតុ និងត្រួតពិនិត្យ និងបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗ ទោះបីជាយ៉ាងណា ក៏ពុំទាន់ដឹងថា តើផ្សិតពុលនោះប្រភេទអ្វីនោះទេ ៕