0

​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បញ្ជូន ក្រុមក្មេងស្ទាវ​ប្រើប្រាស់​ថ្នាំញៀន ទៅ​តុលាការ​

​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បញ្ជូន ក្រុមក្មេងស្ទាវ​ប្រើប្រាស់​ថ្នាំញៀន  ទៅ​តុលាការ​

ស្ទឹងត្រែង ៖ អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បញ្ជូន ក្រុមក្មេងស្ទាវ​ប្រើប្រាស់​ថ្នាំញៀន ៤​នាក់ ពេល​ជិះ​ម៉ូតូ​៣​គ្រឿង មក​ឈប់​ហើយ​មាន​ដំបង កាំបិត បង្ក​អសន្តិសុខ​សង្គម​និង​បុរស​ម្នាក់​
​ជូ​ញ​ដូរ​គ្រឿងញៀន ទៅ​តុលាការ បន្ទាប់​បង្ក្រាបបាន នៅ​យប់​អធ្រាត​ឈាន​ចូល​នៅ​ថ្ងៃ​២១ ខែ​មករា ឆ្នាំ​២០១៧​នៅ​ចំនុច​សួនច្បារ មុខ​សាលា​ខេត្តស្ទឹងត្រែង​។

​មន្ត្រី​ជំនាញ​អាវុធហត្ថ​អោយ​ដឹងថា​ក្រុមក្មេងស្ទាវ​ទាំង​៤​នាក់​ខាងលើ​១.​ឈ្មោះ​តន់​បូរ៉ា អាយុ ១៥​ឆ្នាំ​ភេទ​ប្រុស​មុខរបរ​សិស្ស​រស់នៅ​ភូមិ​ស្ពានថ្ម​សង្កាត់​ក្រុង​ស្ទឹងត្រែង​,​។​ទី​២​ឈ្មោះ​ស្រី​លាង​គ្រីម អាយុ​១៥​ឆ្នាំ​ភេទ​ប្រុស​ជនជាតិខ្មែរ​មុខរបរ​សិស្ស​,​។​ទី​៣​ឈ្មោះ ចាន់​តយ ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស​,​។​ទី​៤​ឈ្មោះ ខិត សុខ​នា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​មុខរបរ​សិស្ស អ្នក​ទាំង​៣​រស់នៅ​ភូមិ ព្រែក​សង្កាត់​ក្រុង​ស្ទឹងត្រែង​។​

​មន្ត្រី​ជំនាញ​អោយដឹងទៀតថា ក្រុមក្មេងស្ទាវ​ខាងលើ​នោះ​តែងតែ​ធ្វើ​សកម្មភាព​អង្គុយ​ជា​ក្រុម​មាន​ប្រមាណ​ជាង​១០​នាក់​ដោយ មាន​ដំបង កាំបិត និង​សម្ភារៈ​ជាច្រើន​ទៀត ទុក​សម្រាប់​គម្រាម​និង​សម្លុត​អ្នក​ដ​ដៃ​ផ្សេងទៀត មិន​អោយ​ដើរលេង​លើ​សួនច្បារ​និង​មិន​អោយ​អង្គុយ​លើ​បង់​ខាងមុខ​សាលា​ខេត្តស្ទឹងត្រែង​ជាដាច់ខាត ហើយ​មុន​ឈាន​ដល់​ការបង្ក្រាប​ក្មេងស្ទាវ​នោះ​បាន គឺ​ក្រោម​បទ​បញ្ជា​លោក​ឧត្តមសេនីយ៏​ត្រីអៀង វ៉ាន់ឌី​មេ​បញ្ជា​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​អោយចេញ​ល្បាត​ជា​រៀង​រាល់ថ្ងៃ​និង​យប់​ដើម្បី​ទប់ស្កាត់​ភាព​បង្ក​អសន្តិសុខ​ដល់​ប្រជាពលរដ្ឋ​ក្នង​ខេត្ត​ទាំងមូល​។​

​ដោយឡែក ជនសង្ស័យ​ម្នាក់​ទៀត​ក៏​ត្រូវ​ជាត់​ខ្លួន​ដែរ បុរស​សង្ស័យ​មាន​ឈ្មោះ អ៊ុំ សម្បត្តិ អាយុ​១៨​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​ជាង​ឡាន រស់នៅ​ភូមិ​ថ្ម​លាត​សង្កាត់​ស្រះ​ឬ​ស្សី​ក្រុង​ស្ទឹងត្រែង ។ ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​វត្ថុតាង​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនូ​ន​៣​កញ្ជប់​តូច ទូរស័ព្ទ​១ ម៉ូតូ​១​គ្រឿង​។​

​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ នៅ​បន្ទាប់ពី​ធ្វើការ​សាកសួរ​និង​តេស្ត​ទឹកនោម រក​សារធាតុ​ញៀន រីឯ​បុររ​សង្ស័យ​មាន​ថ្នាំញៀន​សមត្ថកិ្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ភ្លាមៗ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី ៕

 

IMG-20170121-WA0055 IMG-20170121-WA0057

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!