0

អ​ហ ក្រុង​បាត់ដំបង​ឃាត់ខ្លួន​បុរស​ម្នាក់​ដកហូត​ថ្នាំញៀន​ម៉ា​ទឹកកក ៥​កញ្ចប់​ទម្ងន់​១២,០៤​ក្រាម​

អ​ហ ក្រុង​បាត់ដំបង​ឃាត់ខ្លួន​បុរស​ម្នាក់​ដកហូត​ថ្នាំញៀន​ម៉ា​ទឹកកក ៥​កញ្ចប់​ទម្ងន់​១២,០៤​ក្រាម​

បាត់ដំបង ៖ កម្លាំង​កងរាជអាវុធហត្ថ ក្រុង​បាត់ដំបង កងរាជអាវុធហត្ថ​បង្ក្រាប​ការ ជួញដូរ​គ្រឿងញៀន​ចាប់បាន​ម្នាក់​និង ដកហូត​ថ្នាំញៀន​ម៉ា​ទឹកកក ៥​កញ្ចប់​ទម្ងន់​១២,០៤​ក្រាម​ពេល​កំពុង​ធ្វើ​សកម្មភាព នៅវេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​
​ថ្ងៃទី​២០​ខែ​មករា ឆ្នាំ​២០១៧ មូលដ្ឋាន​កង​រាជ អាវុធហត្ថ ក្រុង​បាត់ដំបង ក្រោម​ដឹកនាំ​ដោយ​លោក​វរ​សេនីយ៍ ត្រី សំ វិ​ឡុង មេបញ្ជាការ​និង​មានការ​សម្រប​សម្រូល​ពី​លោក ហេង លុយ ព្រះរាជអាជ្ញា រង អម​សាលាដំបូង ខេត្ត ចុះបង្ក្រាប ការជួញដូរ​គ្រឿងញៀន មួយកន្លែង នៅ ចំណុច​ក្រុម ៣​ភូមិ​អណ្តូង​ចេញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ។​

​បុរស​សង្ស័យ​មាន​ឈ្មោះ ប៊ុន ស​ត្យា អាយុ ២៤​ឆ្នាំ​មុខរបរ​(​មិន​ពិត​ប្រា ក​ដ​)​រស់​ផ្ទះ​លេខ​៥១ ក្រុម​៣​ភូមិ​អណ្តូង​ចេញ សង្កាត់​អូរ​ចារ ក្រុង​បាត់ ដំបង ខេត្ត​បាត់ដំបង ។​

​វត្ថុតាង​ដែល​រឹបអូស បាន​រួម​មាន​៖ 1-​ថ្នាំញៀន​៥​កញ្ចប់​ទម្ងន់​១២,០៤​ក្រាម 2-​ជញ្ជីង​ថ្លឹង​១ 3-​ទូរ​សព្ទ័​១​គ្រឿង 4-​អត្តសញ្ញាណ​បណ្ណ័​ខ្មែរ​១​សន្លឹក 5-​បាត់​ថៃ​១​សន្លឹក 6-​កាំភ្លើង​បាញ់​កណ្តុរ​២ 7-​កាំបិត​សាំ​ម៉ូ​រ៉ៃ​១ និង​សម្ភារ​:​វេច​ខ្ចប់ មួយចំនួន​។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង កម្លាំង​អាវុធហត្ថ ក្រុង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់​តាម​នីតិវិធី​៕

 

IMG-20170121-WA0038 IMG-20170121-WA0037

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!