0

​សមិត្ថកិច្ច​ចំរុះ​មាន​កំលាំង​អាវុធហត្ថ នគរបាល​ចរាចរណ៍​និង​មន្ទីរ​សាធារណៈ​ការបន្ត​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​គ្រប់​ប្រភេទ​

​សមិត្ថកិច្ច​ចំរុះ​មាន​កំលាំង​អាវុធហត្ថ នគរបាល​ចរាចរណ៍​និង​មន្ទីរ​សាធារណៈ​ការបន្ត​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​គ្រប់​ប្រភេទ​

​ខេត្ត​បន្ទាយមានជ័យ ៖ ថ្លែង​ក្នុង​ពិធី​ចុះ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត គ្រប់​ប្រភេទ​នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០១៧ ដែល​ស្ថិតនៅ​ចំណុច​ស្រះ​ឥន្ទ​តាំ ស្ថិតក្នុង​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ លោក គឹម សុវណ្ណ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​បាន​មានប្រសាសន៍ថា ក្រុម​គណៈ​កម្មា​ចំរុះ មាន​កំលាំង​អាវុធហត្ថ​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក ស ប៊ុន​សឿង មេបញ្ជាកា​រង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ នគរបាល​ចរាចរណ៍​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ទោ​អ៊ំ​សុផល​ស្នងការរង​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​មន្ទីរ​សាធារណៈការ​ដឹកជញ្ជូន បាន​បន្ត​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​គ្រប់​ប្រភេទ​ក្នុង​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៦ រហូតមកដល់​ថ្ងៃនេះ​សរុប​រថយន្ត​ធំ​តូច​បាន​ចំនួន​រថយន្ត​៣០៨​គ្រឿង​រថយន្ត​តូច​៨​គ្រឿង​និង​រថយន្ត​ធំ​៣០០​គ្រឿង​ក្នុងនោះ​មាន​រថយន្ត​ទូ​រី​ស​បាន​ដោះ​កន្ទុយ​គ្រោយ​៣​គ្រឿង ធ្វើ​កិច្ចសន្យា​រថយន្ត​ធំ​បាន​ចំនួន​១០៦​គ្រឿង កាត់​ទ្រុង​បាន​ចំនួន​១៤​គ្រឿង ដោះ​ផ្លូវ​ចេញពី​រថយន្ត​ធំ​បាន​ចំនួន​៣​គ្រឿង មាន​រថយន្ត​ត្រឹមត្រូវ​ចំនួន​១៧៧​គ្រឿង ក្នុង​ការចុះពិនិត្យ​នេះ​បន្ត​ត្រួតពិនិត្យ​រហូតដល់​ខែ ២ ។​

​លោក គឹម សុវណ្ណ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា កន្លងមក​ក្រុម​គណៈកម្មាធិការ​ចំរុះ​ដឹកនាំ​ដោយ​លោក អ៊ុំ រាត្រី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​បាន​ចុះ​ត្រួតពិនិត្យ​យានយន្ត​មួយចំនួន​ដែល​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ដូចជា ត​ទ្រុង ត​កន្ទុយ ថែម​ភ្លៅ ឬ​កង់​ប្រើប្រាស់​សឹក​រេ​ចរិល​ជាដើម​ដែល​ធ្វើឲ្យ​មាន​គ្រោះថ្នាក់​ចរាច​រណ៍ផ្លូវ​គោក​ដោយ​សារ​ការកែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​របស់​យានយន្ត​ធ្វើឲ្យ​បាត់បង់​អាយុជីវិត របួស​និង​ខូចខាត​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ព្រមទាំង​បង្ក​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ដោយ​ការដឹកជញ្ជូន​លើស​កម្រិត​កំណត់​នេះ​ជាដើម ។

​លោក គឹម សុវណ្ណ បាន​បញ្ជាក់ទៀតថា ការកំណត់​ទំហំ​អតិបរមា​របស់​យានយន្ត​ក្នុង​មាត្រា​ទី​៥៧​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ចុះ​ថ្ងៃ​ទី​៩​ខែ​មករា​ឆ្នាំ​២០១៥​នេះ ប្រវែង​បណ្តោយ​អតិបរមា​របស់​រថយន្ត​មិន​ត្រូវឲ្យ​លើស​ពី​១២.២​ម៉ែត្រ រថយន្ត​សណ្តោង​សឺ​មី​រ៉ឺម៉ក​មិន​ត្រូវឲ្យ​លើស​១៦​ម៉ែត្រ រថយន្ត​សណ្តោង​រ៉ឺម៉ក​មិន​ត្រូវឲ្យ​លើស​ពី​១៨​ម៉ែត្រ ប្រវែង​ទទឹង​មិន​ត្រូវឲ្យ​លើស​២.៥​ម៉ែត្រ ប្រវែង​កំពស់​មិន​ត្រូវឲ្យ​លើស​៤.២​ម៉ែត្រ ប្រវែង​កំពស់​ទ្រុង មិន​ត្រូវឲ្យ​លើស​០.៥​ម៉ែត្រ​ឡើយ​ដាច់ខាត ។​

​លោក គឹម សុវណ្ណ បាន​បញ្ជាក់ទៀតថា ប្រសិន​បើ​ម្ចាស់​យានយន្ត ដែល​ខុស​លក្ខណៈ​បច្ចេកទេស​ណា​មិន​ព្រម​កែតម្រូវ​លក្ខណៈ​បច្ចេកទេស តាម​ការណែនាំ​របស់​ស​ម​ត្ថ​កិច្ច​នោះ ត្រូវ​រៀបចំ​សំនុំរឿង​បញ្ជូន ទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាមនិ​ធី​ច្បាប់​បាន​កំណត់ ៕

 

IMG-20170120-WA0059 IMG-20170120-WA0057 IMG-20170120-WA0058

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!