0

ឯកឧត្តម ឈើ​យ ចាន់ណា ចូលរួម​វិធី​អប់រំ​សីលធម៌​ពុទ្ធ​សាសនា ដល់​សិស្ស​និង​ធ្វើ​ពិធី​ចែក​សម្ភារៈ​សិក្សា​កង់ និង​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ

ឯកឧត្តម ឈើ​យ ចាន់ណា ចូលរួម​វិធី​អប់រំ​សីលធម៌​ពុទ្ធ​សាសនា ដល់​សិស្ស​និង​ធ្វើ​ពិធី​ចែក​សម្ភារៈ​សិក្សា​កង់ និង​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ

ខេត្ត​បន្ទាយមានជ័យ ៖ ព្រឹក​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៧​នេះ នៅ​សាលា​បឋមសិក្សា​កកោះ ស្ថិតក្នុង​ភូមិ​កកោះ ឃុំ​ស្លក្រាម ស្រុក​ស្វាយ​ចែក ខេត្ត​បន្ទាយមានជ័យ បាន​ធ្វើ​វិធី​អប់រំ​សីលធម៌ ពុទ្ធសាសនា​ដល់​សិស្ស​និង​ចែក​សម្ភារៈ​សិក្សា​កង់ និង​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ​ជាច្រើ​នាក់​។​ពិធី​នេះ​មាន​ការចូលរួម ឯកឧត្តម ឈើ យ​ចាន់ណា អភិបាលរង​ខេត្ត​បន្ទាយមានជ័យ ព្រះអង្គ​គ្រូ​ធម្ម​ឃោសា មាន សុវណ្ណ​រា តំណាង​ក្រុម​ព្រះសង្ឃ​ស័គ្រចិត្ត ព្រះសង្ឃ ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ជាច្រើន​នាក់​ទៀត​បាន​ចូរួម​ផង​ដែរ ។​

​ក្នុងនោះដែរ ឯកឧត្តម ឈើ​យ ចាន់ណា​បាន​មានប្រសាសន៍ថា ថ្ងៃនេះ​លោក​សប្បាយចិត្ត​ណាស់​បាន​ចូលរួម​ក្នុង​ពិធី​អប់រំ​សីលធម៌​ពុទ្ធសាសនា​ដល់​សិស្ស និង​ធ្វើ​ការចែក​សម្ភារៈ​សិក្សា​កង់ និង​អាហារូបករណ៍ ដល់​សិស្ស​ក្រីក្រ​ជា​ច្រើន​នាក់​ទៀត​ផង ។​

​លោក​បញ្ជាក់ទៀតថា ខេត្ត​បន្ទាយមានជ័យ​សព្វថ្ងៃ​នេះ​កំពង់​ប្រែ​មុខមាត់​ថ្មី​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​និង​វិស័យ​អប់រំ​ជា​ដើម​។​ស្របពេល​ដែល​ខេត្ត​បន្ទាយមានជ័យ​កំពុង​មាន​ការរីកចំរើន​នោះ​ក៏​នៅ​មាន​ការព្រួយបារម្ភ​អំពី​ការធ្លាក់​ចុះ​សីលធម៌​សង្គម របស់​យុវជន​១​ភាគ​តូច​ហៅ​ថា​យុវជន​ក្មេង​ទំនើង​ទើប​ព្រះសង្ឃ​ស្ម័គ្រចិត្ត​រៀបចំ​កម្មវិធី​អប់រំ​សីលធម៌​ព្រះពុទ្ធ​សា​នា​នេះ​ឡើង​ដើម្បី​លើក​កំពស់​សីលធម៌​សង្គម​ឡើងវិញ ។​

​ឯកឧត្តម ឈើ​យ ចាន់ណា​បាន​បញ្ជាក់​ទៀត​ថា​សមាគម​ន៍ និង​ព្រះពុទ្ធ​សាសនា​បង្កើតឡើង​គឺ​ដើម្បី​ធ្វើការ​អប់រំ​ដល់​កូន​ខ្មែរ​ឲ្យក្លាយ​ទៅ​ជា​មនុស្ស​ល្អ សិស្ស​ល្អ  ប្រជា​ពលរដ្ឋ​ល្អ និង​ពុទ្ធសាសនិក​ល្អ ។ សមាគម៍​កតញ្ញូ​បែប​ព្រះពុទ្ធសាសនា​នេះ​កន្លងមក​បាន​ចុះ​អប់រំ​នៅ​តាម​សាលា​វិទ្យាល័យ អនុវិទ្យាល័យ និង​សាលាបឋមសិក្សា​នានា​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ជាច្រើន​កន្លែង​ដើម្បី​អប់រំ​ពន្យល់​បង្ហាញ​ដល់​សិស្ស​ទាំងអស់​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ចូលរួម​កាត់បន្ថយ អំពើហឹង្សា​ក្នុង​គ្រួសារ​ធ្វើឲ្យ​កើត​មានអ​សន្តិសុខ​ក្នុងសង្គម​ហើយ​ឲ្យស្រប​ទៅ​តាម​គោលនយោបាយ​ភូមិ ឃុំ​មាន​សុ​វត្តិភាព​និង​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​ក្នុង​សង្គម​ជាដើម ។​

​ឯកឧត្តម ឈើ​យ ចាន់ណា បាន​បញ្ជាក់ទៀតថា ក្នុង​វិធី​អប់រំ​សីលធម៌​បែប​ព្រះពុទ្ធសាសនា​ដល់​សិស្ស​និង​ធ្វើ​ពិធី​ចែក​សម្ភារៈ​សិក្សា​កង់ និង​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ​នោះ រួម​មាន​សិស្ស​ជិត​១.០០០​នាក់​សិស្ស​ម្នាក់ៗ​ទទួលបាន សម្ភារៈ​សិស្សា មាន​សៀវភៅ ៣​ក្បាល ប៊ិច​២​ដើម បន្ទាត់​១ សិស្ស​ចំនួន​១៨០​នាក់​ទទួលបាន​កាបូប​មួយ​និង​សម្ភារៈ​សិក្សា​មួយចំនួន  សិស្ស​ក្រីក្រ ១៣​នាក់​ទទួលបាន​កង់​ម្នាក់​មួយ​និង​សម្ភារៈ​សិក្សា​មួយចំនួន សិស្ស​ក្រីក្រ​៤​នាក់​ទទួលបាន​កង់​១​អង្ករ​១​ការុង​និង​សម្ភារៈប្រើប្រាស់​១​ឈុត គ្រួសារ​ក្រីក្រ​១២​គ្រួសារ​ទទួលបាន អង្ករ​១​ការុង​និង​សម្ភារៈប្រើប្រាស់​១​ឈុត និង​សាលាបឋមសិក្សា​វត្ត​កកោះ​ទទួលបាន​កុំព្យូទ័រ​១​គ្រឿង ម៉ា​សីុន​ព្រីម​១​គ្រឿង​និង​ក្រដាស​២​កេះ កង់​សម្ភារៈ​ទាំង​ជា​អំណោយ​របស់​កម្មវិធី​អប់រំ​សីលធម៌​ដឹកនាំ​ដោយ​ព្រះអង្គ​គ្រូ​ធម្ម​ឃោសា​មាន​សុវណ្ណរា​តំណាង​ក្រុម​ព្រះសង្ឃ​ស្ម័គ្រចិត្ត ៕

 

IMG-20170120-WA0046 IMG-20170120-WA0049 IMG-20170120-WA0045

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!