0

ជំលោះ​ដណ្តើម​ផលប្រយោជន៍​រវាង​ក្រុមហ៊ុន​ម៉ៅ​ការប្រមូល​សំរាម និង​ក្រុមហ៊ុន​វិនិយោគ​បណ្តាល​ឲ្យ​ប៉ះពាល់​របរ​រកស៊ី​របស់​បងប្អូន​អាជីវករ​នៅ​ផ្សារ​បាន​លុង​

ជំលោះ​ដណ្តើម​ផលប្រយោជន៍​រវាង​ក្រុមហ៊ុន​ម៉ៅ​ការប្រមូល​សំរាម និង​ក្រុមហ៊ុន​វិនិយោគ​បណ្តាល​ឲ្យ​ប៉ះពាល់​របរ​រកស៊ី​របស់​បងប្អូន​អាជីវករ​នៅ​ផ្សារ​បាន​លុង​

​ខេត្ត​រតនគិរី ៖ ជំលោះ​រវាង​អ្នក​ម៉ៅ​ការប្រមូល​សំរាម និង​ក្រុមហ៊ុន​វិនិយោគ​បណ្តាល​ឲ្យ​ប៉ះពាល់​របរ​រកស៊ី​ប្រចាំថ្ងៃ​របស់​បងប្អូន​អាជីវករ​នៅ​ផ្សារ​បាន​លុង​ដោយសារ​តែ​ព្រឹក​លឹម ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០១៧ នេះ ក្រុមហ៊ុន​ម៉ៅការ​ប្រមូល​សំរាម​បាន​ដឹក​សំរាម​ជាច្រើន​រថយន្ត​មក​ចាក់គរ​នៅមុខ​ស្នាក់ការ​ផ្សារ​បាន​លុង បង្ករ​កកស្ទះ​ចរាច​រណ៍​យ៉ាងខ្លាំង និង​មាន​សភាព​ការ​រញ៉េរញ៉ៃ​ដល់​ក្រុមអាជីវករ​ចូល​មក​លក់ដូរ​ក្នុង​ផ្សារ​បាន​លុង និង​អ្នកធ្វើដំណើរ​ចេញ​-​ចូល​ផ្សារ​ទិញ​សម្ភារៈ​ផ្សេងៗ​។​

​ទាក់ទិន​នឹង​ករណី​ខាងលើនេះ អ្នកសារព័ត៌មាន​យើង​បាន​សុំ​ការបំភ្លឺ​លោក​ឧកញ៉ា​សា លាង ប្រធាន​ក្រុមហ៊ុន​វិនិយោគ​ផ្សារ បានឲ្យដឹងថា ដោយ​មូលហេតុ​ពួកគេ​យក​សម្រាម​ចាក់​មុខ​ផ្សារ​យ៉ាង​ច្រើន​បែប​នេះ គេ​ទាមទារ​ថា ខាង​ក្រុមហ៊ុន​ជំពាក់​លុយ ក្រុមហ៊ុន​ម៉ៅការ​ប្រមូល​សំរាម ។​

​លោក​ឧកញ៉ា​សា លាង​បន្តថា ក្រុមហ៊ុន​មន​បាន​ជំពាក់​លុយ​ដូច​ការអះអាង​របស់​ក្រុមហ៊ុន​ម៉ៅការ​ប្រមូល​សំរាម​នោះទេ​(​លោក​ជា គួង​) នោះទេ ហើយ​ថ្លៃ​ប្រមូល​សំរាម​កន្លងមក ខាង​ក្រុមហ៊ុន​ទួទាត់​អោយ​អស់​ហើយ ពោល គឺ​១​ខែ​៣​លាន​រៀល និង​កម្មករ​ប្រមូល​សំរាម​ខាងៗ ផ្សារ​ក្នុង​១​ខែ​១​លាន​៨០​ម៉ឺន​ថែមទៀត​ផង ហើយ​នៅ​ពេល​នេះ​ដែរ ខាង​លោក​ជា គួង បញ្ជា​ឲ្យ​កម្មករ​ប្រមូល​សំរាម​ប្រមាណ​ជាង​១០​នាក់ និង​រថយន្ត​ដឹក​សំរាម​ចំនួន​៣​គ្រឿង​យក​សំរាម​មក​ចាក់គរ​នៅមុខ​ស្នាក់ការ​ផ្សារ និង​រថយន្ត​ដឹក​សំរាម​៣​គ្រឿង តំរៀប​គ្នា​ដើម្បី​បិទ​ផ្លូវ ។

​ជា​ការកត់សំគាល់ ក្នុង​ព្រឹក​កើតហេតុ​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០១៧ ពុំ​ឃើញ​មាន​អាជ្ញាធរ​ក្រុង​បាន​លុង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ចុះមក​ធ្វើ​ការសម្របសម្រួល​ដើម្បី​អោយ​ក្រុមអាជីវករ​ចូល​លក់ដូរ​របរ​រក​ស៊ី​ប្រចាំថ្ងៃ​របស់​ពួកគាត់​នោះ​ទេ​។

​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ក្រុង​បាន​លុង មាន​មតិ​លើកឡើង​ស្រដៀង​គ្នា​ថា សូម​អោយ​ប្រមុខ​រាជរដ្ឋាភិបាល​លុបចោល​កិច្ចសន្យា​រវាង​ក្រុមហ៊ុន​ទាំង​២​ខាងលើ ព្រោះថា​បង្ក​បញ្ហា​មិន​ចេះ​ចប់​មិនចេះហើយ ដើម្បី​ផលប្រយោជន៍​របស់​ពួកគាត់​រៀងៗ​ខ្លួន បើទោះបី​ប្រមុខ​រាជរដ្ឋាភិបាល​ចេញ​សារាចរ​ណែនាំ​អោយ​បញ្ឈប់​យក​ភាស៊ី​ការលក់ដូរ​តាម​កញ្ច្រែង កញ្ចើ ល្អី ជាដើម ប៉ុន្តែ​ក្រុមហ៊ុន​ទាំង ២ ខាងលើ​នៅ​តែ​បន្ត​យក​ជា​រៀងរាល់ថ្ងៃ ហើយ​ចោទ​ដាក់​គ្នា​ទៅវិញទៅមក​។

​ទាក់ទិន​ទៅ​នឹង​ជំលោះ​រវាង​ក្រុមហ៊ុន​ម៉ៅ​ការប្រមូល​សំរាម និង​ក្រុមហ៊ុន​វិនិយោគ​ផ្សារ​បាន​លុង​ខាងលើ​នេះ​ដែរ សារពត៌មាន មិនអាច​សុំ ការ​ភ្លឺ​ពី​លោក​ជា គួង ប្រធាន​ក្រុមហ៊ុន​ម៉ៅ ការប្រមូល​សំរាម​បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៧៕

 

IMG-20170119-WA0058 IMG-20170119-WA0043 IMG-20170119-WA0054 IMG-20170119-WA0057

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!