ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ប្រជាពលរដ្ឋប្រហែល១០០នាក់ រស់នៅភូមិអូរចារសង្កាត់អូរចារក្រុងបាត់ដំបង ធ្វើការតវ៉ាជាលើកទី២ឲ្យសម្តេច ហ៊ុន សែន ជួយរកយុត្តិធម៌ទាមទាដីសាលាទំហំ៤០គុណ៤០ម៉ែត្រ ដាក់ជាសម្បត្តិរដ្ឋព្រោះសិស្សមតេយ្យរៀនហាលក្តៅ១៧ឆ្នាំមកហើយ ដោយរឿងដីសាលាមតេយ្យបណ្តុះបណ្តាលកុមារអូរចារត្រូវឈ្មោះសៅប៊ុនទិត្យនគរបាលគ្រឿងញៀនខេត្តឃុបឃិតអជ្ញាធរមានសមត្ថកិច្ចធ្វើប្លង់កម្មសិទ្ធបញ្ជាក់ពីតុលាការកំពូល(ក្រោយប្លង់រឹងរបស់មន្ទីរអប់រំខេត្តបាត់ដំបង)។
បញ្ជាក់កាលព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ប្រជាពលរដ្ឋរស់នៅភូមិអូរចារសង្កាត់អូរចារក្រុងបាត់ដំបងបានតវ៉ាម្តងហើយដោយលោកកឹមឆងចៅសង្កាត់អូរចារថានៅឆ្នាំ១៩៨៤គណៈកម្មាការឃុំខ្ចីដីពីយាយអោកដែលជាម្តាយលោកសៅប៊ុនទិត្យ(មានដីភាគច្រើនជាងគេក្នុងភូមិ)ដើម្បីកសាងសាលារៀនមតេយ្យដើម្បីឲ្យកូនចៅក្នុងភូមិបានរៀនសូត្រ។សាលាមតេយ្យនេះបានធ្វើជាការិយាល័យបោះឆ្នោតបាន២ដងគឺនៅឆ្នាំ១៩៩៣និង១៩៩៨ ក្រោយមក សាលារៀនមានការទ្រុឌទ្រោមនិងលិចទឹកក៏បានផ្លាស់ប្តូរទៅរៀននៅសាលាបឋមសិក្សាកាប់គោអូរចារហើយដីសាលាមតេយ្យទុកទំនេរចោលរហូតដុះស្មៅស៊ុបទ្រុប ។ ដោយឃើញដីសាលាមតេយ្យទំនេរ ឈ្មោះ សៅ ប៊ុនទិត្យ មន្ត្រីនគរបាលខេត្តបាត់ដំបងបានរត់ការតាំងពីភូមិ រហូតដល់តុលាការគ្រប់ជាន់ថ្នាក់ និងតុលាការកំពូល សម្រេចប្រគល់ដីនេះ ដែលជាគេម្តាយគាត់ ដើម្បីធ្វើលំនៅដ្ឋាន នៅខែមករា ឆ្នាំ២០១៧ នៅពេលយកសម្ភារៈមកសាងសង់ ត្រូវប្រជាពលរដ្ឋតវ៉ាមិនឲ្យសាងសង់តែម្តង ។
ប្រជាពលរដ្ឋបានលេចឮថា ប្រធានមន្ទីរអប់រំលក់ដីសាលាមតេយ្យឲ្យឈ្មោះ សៅ ប៊ុនទិត្យ ក្នុងតម្លៃ១០ម៉ឺនដុល្លា ។
លោក ងី សែត ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបាត់ដំបង បានបញ្ជាក់តាមទូរស័ព្ទថា មិនមានការលក់ដូរដីសាលាមតេយ្យទេ គឺតុលាការកំពូលបានសម្រេចប្រគល់សិទ្ធកាន់កាប់ឲ្យទៅឈ្មោះ សៅ ប៊ុនទិត្យ ដោយភាគីនេះមានឯកសារគ្រប់គ្រាន់ ។
នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ប្រជាពលរដ្ឋបានបញ្ជាក់ថា លោក កឹម ឆង ចៅសង្កាត់អូរចារឈ្មោះ សៅ ប៊ុនទិត្យ និងតុលាការបានឃុបឃិតគ្នាយកដីប្រជាជន ប្រគល់ឲ្យរដ្ឋធ្វើសាលារៀនយកទៅធ្វើជាកម្មសិទ្ធបុគ្គល ។ កាលឆ្នាំ១៩៨៤ ដីជាច្រើនកន្លែងជារបស់រដ្ឋមិនមែនជាកម្មសិទ្ធនរណាឡើយ ហើយនៅឆ្នាំនោះ មិនមានឈ្មោះ ពៅ អោក និងឈ្មោះ សៅ ប៊ុនទិត្យ រស់នៅលើទឹកដី៤០គុណ៤០ម៉ែត្រទេ និយាយរួមមិនបានរស់ក្នុងភូមិទេ ។
ប្រជាជនជាច្រើនបានទៅរស់នៅដាំដុះនៅកន្លែងដីកើតហេតុ ក្រោយមកមេឃុំបានស្នើសុំពីប្រជាពលរដ្ឋឲ្យបរិច្ចាកដីខាងលើសាងសង់សាលារៀនមតេយ្យដោយមិនមានលាយលាក់អក្សរទេឆ្នាំ១៩៨៤ដល់ឆ្នាំ២០០០សាលាទ្រុធទ្រោមក៏ផ្លាស់ទៅរៀននៅសាលាបឋមសិក្សាហ៊ុនសែនអូរចាររហូតមក ។ សាលារៀនមតេយ្យបណ្តុះបណ្តាលកុមារអូរចារមានប្លង់រឹងលេខ០២០៣០៩០១-០៥៩៦សន្លឹកផែនទី៥៦៣៥-១១១១១៥ លេខក្បាលដី៥៩៦ទំហំ១៤០៩ ម៉ែត្រ ការេរូបភាពប្រើប្រាស់ដីៈសាលារៀនលក្ខណៈ នៃការប្រើប្រាស់ដីជាសាធារណៈធ្វើនៅបាត់ដំបងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១១ មានហត្ថលេខាលោក ងួន រតនៈ ប្រធានមន្ទីររៀបចំដែនដីនគររូបនិយកម្មសំនង់និងសុរិយោដីនិងមានលេខN2089068ពីខាងក្រោមផ្នែកខាងមុខ.។
ចំណែកភាគីឈ្មោះ សៅ ប៊ុនទិត្យ មានប្លង់រឹងដូចខាងសាលាមតេយ្យប៉ុន្តែខុសពីផ្នែកខាងក្រោយប្លង់មានវាយត្រសាលាដំបូងខេត្តបាត់ដំបងចុះថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៦ដោយក្រឡាបញ្ជីយ៉ានណារ៉ា ។ នៅថ្ងៃ១០ ខែមករា ឆ្នាំ២០១៧ មានលិខិតអញ្ចើញជួបជុំគ្នានៅថ្ងៃទី១៨ មករា ឆ្នាំ២០១៧ ចេញដោយព្រះរាជអជ្ញារងប៉ង់ចាន់សុយុទ្ធារាប្រគល់សិទ្ធកាន់កាប់ឲ្យទៅឈ្មោះសៅប៊ុនទិត្យ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា សន្លឹកឆ្នោតនៅសង្កាត់អូរចារ២អណត្តិចុងក្រោយបានធ្លាក់ជាបណ្តើរៗដោយអជ្ញាធរមូលដ្ឋាន ហើយរឿងដីសាលាមតេយ្យនេះ ជាប្រធានបទក្តៅសំរាប់សន្លឹកឆ្នោតផងដែរដោយជនខិលខូចមួយចំនួនឃុបឃិតគ្នាយកដីសាលាធ្វើជាកម្មដើម្បីលក់យកលុយចែកគ្នាចាយ ហើយសិស្សតូចៗក្រោយពីដូរសាលារៀនបន្តបន្ទាប់ គឺរៀននៅក្រៅថ្នាក់ក្រោមកំដៅថ្ងៃកំដៅភ្លៀងរៀនរយៈពេល១៧ឆ្នាំមកហើយដូច្នេះសំណូមពរឲ្យសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនិងសម្តេចគតិបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ជួយរកយុត្តិធម៌និងយកដីពីជនខិលខូចខាងលើមកធ្វើជាសម្បត្តិរដ្ឋនិងកសាងសាលាមតេយ្យវិញដើម្បីឲ្យកូនចៅចូលរៀនក្នុងម្លប់ត្រជាក់និងក្រោមម្លប់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាផង ៕