0

​យុវជន​ម្នាក់​មាន​ជម្ងឺ​សសៃប្រសាទ​ចង​ក​នឹង​មែកឈើ​ស្លាប់​ក្នុង​ព្រៃ​

​យុវជន​ម្នាក់​មាន​ជម្ងឺ​សសៃប្រសាទ​ចង​ក​នឹង​មែកឈើ​ស្លាប់​ក្នុង​ព្រៃ​

ខេត្ត​ឧត្តរមានជ័យ ៖ ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០១៧ នៅវេលា​ម៉ោង ៨៖៣០​នាទី កម្លាំង​ប៉ុស្តិ៍​នគរបាល រដ្ឋបាល​អូរ​ស្មាច់ បាន​ទទួល​ពត៌មាន​រាយ​ការណ៍​ពី​កងទ័ព​ដែល​ឈរជើង​នៅ​ចំណុច​ភ្នំស្រួច ថា​មាន​ករណី មនុស្ស​ចង​ក​ស្លាប់ នៅក្នុង​ព្រៃ ស្ថិតក្នុង​ភូមិ​ចំការចេក សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង​។​

​បន្ទាប់​មក​កម្លាំង​ប៉ុស្តិ៍ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ដើម្បី​ត្រួតពិនិត្យ​សាកសព ដោយ​មាន​ការចូលរួម​ពី​លោកគ្រូ​ពេទ្យ​នៅ​មណ្ឌល​សុខភាព​សង្កាត់​អូរ​ស្មាច់​ផងដែរ​។

​ក្រោយពី​ធ្វើ​កោសល្យវិច្ច័យ​រួច ឃើញថា ជនរងគ្រោះ​ពិតជា​បាន ចងក​ធ្វើអត្តឃាត​សំលាប់​ខ្លួនឯង​ពិតប្រាកដ​មែន​។​

​ជនរងគ្រោះ​ឈ្មោះ យ៉ុន រដ្ឋា ភេទ​ប្រុស អាយុ ២២​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​វត្ត​រួចំ​ប៉ី សង្កាត់​អូរ​ស្មាច់​(​ទើប​នៅ​បាន ១០​ថ្ងៃ​) ហើយ​មាន​ស្រុកកំណើត​នៅ ភូមិ​ក្បិល ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ។​

​មូលហេតុ ៖ តាម​កា​បំភ្លឺ​ពី​ព្រះគ្រូ​ចៅអធិការ​វត្ត ថា​ជនរងគ្រោះ​មាន​ជំងឺ​សរសៃ​ប្រាសាទ ។​
-​បច្នុប្បន្ន សាកសព​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​យើង ធ្វើ​កំណត់ហេតុ​ប្រគេន​ចៅអធិការ​វត្ត ដើម្បី​រងចាំ​សាច់ញ្ញាតិ​យក​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕

 

IMG-20170118-WA0066 IMG-20170118-WA0065

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!