0

បុរស​២​នាក់​យក​គ្រាប់កាំភ្លើង​កែច្នៃ​បោក​យក​ត្រី​បណ្តាលឲ្យ​របួសធ្ធន់​១​នាក់​ស្រាល​១​នាក់​

បុរស​២​នាក់​យក​គ្រាប់កាំភ្លើង​កែច្នៃ​បោក​យក​ត្រី​បណ្តាលឲ្យ​របួសធ្ធន់​១​នាក់​ស្រាល​១​នាក់​

ខេត្ត​ឧត្តរមានជ័យ ៖ បុរស​២​នាក់​យក​គ្រាប់កាំភ្លើង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ កែច្នៃ បោក​យក​ត្រី​បណ្តាលឲ្យ​របួសធ្ធន់​១​នាក់​ស្រាល​១​នាក់ នៅ​ម៉ោង​១​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១៨​ខែ​មករា​ឆ្នាំ​២០១៧​នៅ​ចំណុច​ស្ទឹង​ស្រែង​ខាងកើត​ ​ភូមិ​អា​តោ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្ដ​ឧត្ដរមានជ័យ ។​

​សមត្ថកិច្ច​នគរបាល​បានឲ្យដឹងថា បុរស​រងរបួស ២ នាក់​មាន​១-​ឈួន ផល់ អាយុ​៥៥​ឆ្នាំ  (​ដៃដល់ អតីតយុទ្ធជន​)​របួសធ្ងន់​ដាច់​ដៃ ខាងស្ដាំ ២-​អ្នក​រួម​ជាមួយ​ឈ្មោះ ហ៊ត់ ព្រីង  ​អាយុ​២២ ឆ្នាំ (​របួសស្រាល​) ទាំងអស់គ្នា​រស់នៅ​ភូមិ​អា​តោ ឃុំ​ចុងកាល់​ ស្រុក​ចុងកាល់ ខេត្ដ​ឧត្ដរមានជ័យ ។​

​ភ្លាមនោះ ជនរងគ្រោះ​ត្រូវ​សាច់ញាតិ​ដឹង​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ៕

 

IMG-20170118-WA0041 IMG-20170118-WA0043

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!