0

​យុវជន​៤​នាក់​លួច​ជ​ប្រើប្រាស់​ថ្នាំញៀន​ត្រូវ​នគរបាល​ស្រុក​ប​កែវ​ឃាត់​អប់រំ​

​យុវជន​៤​នាក់​លួច​ជ​ប្រើប្រាស់​ថ្នាំញៀន​ត្រូវ​នគរបាល​ស្រុក​ប​កែវ​ឃាត់​អប់រំ​

ខេត្ត​រតនគិរី​៖ យុវជន​៤​នាក់​លួច​ជ​ប្រើប្រាស់​ថ្នាំញៀន ក្នុង​ចំការកៅស៊ូ​ភ្លេច​ការសិក្សា​ត្រូវ​នគរបាល​ស្រុក​ប​កែវ​ឃាត់ខ្លួន​អប់រំ ឲ្យ​អាណាព្យាបាល​មក​ធានា​រួច​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​។

​ហេតុការណ៍​ចុះ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៧​នៅត្រង់ចំណុច ចំការកៅស៊ូ​មួយកន្លែង ស្ថិតនៅ​ភូមិ​៣ ឃុំ​ឡា​មិញ ស្រុក​ប​កែវ ខេត្ត​រតនគិរី​។​

​នគរបាល​ស្រុក​ប​កែវ​បានឲ្យដឹងថា ការឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ នឹង​វត្ថុតាង​សំរាប់​សេព​គ្រឿងញៀន​មួយចំនួនទៀត​។​

​បច្ចុប្បន្ន សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ទាំង ៤ នាក់ យក​មក​អធិការ ដើម្បី​សាកសួ​រករ​អ្នក​ចែកចាយ​បន្ត និង​បាន​ធ្វើ​ការអប់រំ ធ្វើ​កិច្ចសន្យា ហើយ​ហៅ​អាណាព្យាបាល​មក​ធ្វើ​កិច្ចសន្យា រួច​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​៕

 

IMG-20170117-WA0061 IMG-20170117-WA0062

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!