0

ឈ្មោះ​ចែ​មុំ​ឈ្មួញ​ឈើ​ជាប់​ចំណាត់​លេខ​២​អួត​ថា​គ្មាន​នរណា​ហ៊ាន​បង្ក្រាប​ទេ

ឈ្មោះ​ចែ​មុំ​ឈ្មួញ​ឈើ​ជាប់​ចំណាត់​លេខ​២​អួត​ថា​គ្មាន​នរណា​ហ៊ាន​បង្ក្រាប​ទេ

​ខេត្ត​ក្រចេះ ៖ ឈ្មោះ​ចែ​មុំ ជា​ឈ្មូញ​ឈើជាប់​ចំណា​ត់លេខ​២​ក្នុងចំណោម​ឈ្មួញ​ឈើ​ជា​ច្រើន ឈ្មោះ​មុំ​តែងតែ​អូត​ក្អេងក្អាង​ជាងគេ ក្នុងការ​ដឹក​ឈើ​ខុសច្បាប់​។​

​មាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​មកពី​ភូមិ​ស្រែ​ត្រែង​ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្ត​ក្រចេះ បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៧ ថា មេ​ឈ្មួញ​ដែល​ដឹកឈើ​ខ្លាំង​ជាង គេ​ជាប់​ចំណាត់ថ្នាក់​លេខ ២ ទូទាំង​ខេត្ត បន្ទាប់​ពី​ចែ​នី​នោះ គឺ​មាន​ឈ្មោះ​ចែ​មុំ​។​

​ចែ​មុំ​មាន​ឡាន​សាំ​យ៉ុង​៤​ទៅ​៥​គ្រឿង បាន​ដឹក​ឈើ​នៅ​ច​ណុ​ច​ផ្លូវ​តុង មាន​ឡាន់​កែឆ្នៃ​បាន​ដឹក​ចេញ​មកពី​ព្រៃ​ដី ខេត្ត​មណ្ឌល​គី​រី មក​សាង​ដាក់​សាំ​យ៉ុង​មក​ទុក​ព្រំប្រទល់​ខេត្ត​មណ្ឌល​គី​រី និង​ខេត្ត​ក្រចេះ ។ រួច​ដឹក​បន្ត​តាម​ផ្លូវ​លេខ​៧A កាត់​ក្រុង​ក្រចេះ ឆ្ពោះ​ទៅ​ស្រុក​ស្នួល ដោយ​គ្មាន​ការរំខាន​ពី​សមត្ថកិច្ច ឬ​ជំនាញ​ណា​បន្តិច​សោះឡើយ ហើយ​ចែ​មុំ​នោះ​ក៍​ធ្លាប់បាន​និយា​ប្រាប់​ក្រុម​អ្នករកស៊ី​ដូចគ្នាថា រូបគេ​មិន​ខ្វល់​ទេ បើ​មាន​ព័ត៌មាន​ណា​ផ្សាយ​ទេ​ចង់​ផ្សាយ​ប៉ុន្មាន​ប៉ុស្តិ៍ ក៏​ផ្សាយ​ទៅ សំខាន់ឲ្យ​តែ​និយាយ​ ​ខាង​សមត្ថកិច្ច​ជំនាញ​ត្រូវ​គេ​មិន​ចាប់​ទៅ​បាន​ហើយ ។ តើ​សមត្ថកិច្ច​ជំនាញ​ទាំងអស់​សុខចិត្ត​អោយ​ឈ្មួញ​ហែក​រឿងអាស្រូវ​របស់​ខ្លួន​ឬក៏​បង្ក្រាប​ឈ្មួញ​ដើម្បី​លាងដៃ​ប្រឡាក់​និង​ដើម្បី​គេ​ឈ្ម​ឡ​អ្នកបម្រើ​ការងារ​ល្អ ៕

 

IMG-20170117-WA0054 IMG-20170117-WA0055

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!