បន្ទាយមានជ័យ ៖ លោក អ៊ុំ សុផល អធិការក្រុងប៉ោយប៉ែត ព្រមានមន្ត្រីនគរបាលទទួលធ្វើអត្តសញ្ញាណប័ណ្ណហាមទារប្រាក់លើសកំណត់ ចំនួន១ម៉ឺនរៀលពី ប្រជាពលរដ្ឋកាលព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៤ នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ។
លោក អ៊ុំ សុផល អធិការនគរបាលក្រុងប៉ោយប៉ែត បានថ្លែងឱ្យដឹងថា ក្រោយពីមាន ការណែនាំពីសំណាក់ លោកឧត្តមសេនីយ៍ អាត់ ខែម ស្នងការនគរបាលខេត្ដ បន្ទាយមានជ័យ រួចមក លោកបានចាត់ឱ្យ មន្ដ្រីនគរបាលទទួលផ្នែកធ្វើអត្តសញ្ញាណ នៅអធិការដ្ឋាន រួមសហការជាមួយមន្ដ្រី នគរបាលតាមបណ្ដាលប៉ុស្ដិ៍នានាដើម្បីចុះ ធ្វើអត្ដសញ្ញាណ ប័ណ្ណ សញ្ជាតិខ្មែរជូនប្រជាពលរដ្ឋជាបន្ដបន្ទាប់ នៅព្រឹកថ្ងៃទី៤ ខែកញ្ញានេះ ហើយនឹងបន្ដទៅមុខទៀត ដោយតំរ៉ូវឲ្យបង់ប្រាក់ចំនួន១ម៉ឺនរៀល ចូលរដ្ឋ។
លោក អធិការក្រុងបានបន្តថា ចំពោះការធ្វើអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រជាពលរដ្ឋដែលមកធ្វើ ត្រូវបង់ថ្លៃអាករ ចំនួន ១ម៉ឺនរៀល ក្នុងម្នាក់ៗ ដែលជា គោលការណ៍ កំណត់របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ ផងដែរ ។
លោក អ៊ុំ សុផល ក៏បានបញ្ជាក់ថា ទាំងបានព្រមមានទៅលើសមត្ថកិច្ចនគរបាលទទួលបន្ទុកផ្នែក អត្តសញ្ញាណប័ណ្ណចំពោះមន្ដ្រី នគរបាលរបស់លោកទាំងឡាយណា ដែល យកថ្លៃអាករលើសពី១ម៉ឺនរៀល ដែលប្រជាពលរដ្ឋបង់ជូន លោកនិងចាត់វិធានការតាមផ្លូវច្បាប់ជាមិនខាននោះទេ ។
លោក អធិការ បានអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលមកធ្វើអត្ដសញ្ញាណប័ណ្ណពលរដ្ឋនៅក្រុងប៉ោយប៉ែត ដែលគ្រប់អាយុ ត្រូវធ្វើអត្ដសញ្ញាណប័ណ្ណនោះ ហើយមាន អត្ដ សញ្ញាណប័ណ្ណ ប៉ុន្ដែជ្រុះបាត់ ឬខូច ឬផុតថ្ងៃកំណត់ អាចមកធ្វើសាជាថ្មីបាននៅកន្លែង ដែលសមត្ថកិច្ចរៀបចំធ្វើជូននោះ ហើយបើសិនមន្ដ្រីនគរបាលណាម្នាក់ទារប្រាក់ថ្លៃសេវា លើសពីថ្លៃអាករ ១ម៉ឺនរៀលនោះ សូមទូរស័ព្ទទៅលោកផ្ទាល់ ដែលមានបិទ នៅតាមជញ្ជាំងនៃបន្ទប់ធ្វើអត្ដសញ្ញាណប័ណ្ណនោះ ៕
ដោយចិន្តា